គន្លឹះជីវិត គ្រប់គ្រងដឹកនាំ

ក្បួនព្រះអាទិត្យ រំងាប់អារម្មណ៍ឆេវឆាវ

ក្បួនព្រះអាទិត្យ រំងាប់​អារម្មណ៍​ឆេវឆាវ

លោកអ្នកប្រហែលជាបានជួបរួចមកហើយនូវមនុស្សដែលនិយាយមិនត្រូវរឿង ឬខុសប្រធានបទដែលកំពុងពិភាក្សាគ្នា ឬមនុស្សដែលមិនព្រមស្តាប់េហតុផលអ្នកដ៏ទៃ។ គាត់តាំងខ្លួនជាអ្នកចេះជាងគេ គាត់បានធ្វើការសន្និដ្ឋានដោយមិនមានមូលដ្ឋាន មិនបានស្វែងយល់ អោយអស់សេចក្តី ហើយក៏មិនសួរបញ្ជាក់ពីអ្វីដែលគាត់បានស្តាប់ ឬបានឃើញនោះដែរ។

បើសិនលោកអ្នកជាមនុស្សបែបនេះមែន នោះលោកអ្នកគួកែប្រែទំលាប់មិនល្អនោះចេញទៅ។ ហើយនេះជាក្បួនព្រះអាទិត្យ (SUN) ដែលលោកអ្នកអាចអនុវត្តដើម្បីភាពជោគជ័យ និងជាទីគោរពរបស់អ្នកផង។

ជំហានទី១ កុំអាលបតិកម្ម (Suspend Judgment)៖

តំបូងបំផុត លោកអ្នកតាំងចិតឱ្យយបានស្ងប់ អង្កេត និងស្តាប់គេនិយាយអោយអស់ សេចក្តីជាមុនសិន កំុអាលនិយាយអ្វីអោយសោះ ។

ជំហានទី២ ស្វែងយល់ស៊ីជម្រៅនិងកត់ត្រា (Understanding & Recording)៖

ហើយត្រូវកត្រា និងសួរសំណួរបញ្ជាក់ ដើម្បីវិភាគត្រេះរិះពិចារណាអោយគ្រប់ជ្រុងជ្រោយ។

ជំហានទី៣ បញ្ចេញយោបល់ (Nurture the idea)៖

ច្បាស់ការហើយ សូមធ្វើការបកស្រាយ ឆ្លើយតបដ៏ត្រឹមត្រូវដោយផ្អែកលើភស្តុតាង ឬឯកសារបញ្ជាក់ ឬហេតុផលដែលអាចទទួលយកបាន តាមស្ថានភាពជាក់ស្តែងដែលមាន។

អត្ថបទលេខៈ គល០០១៩

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *