វិធីមើលចរឹតមនុស្ស ក្អមទាំងប្រាំ
តើខ្ញុំជានរណា? ហើយខ្ញុំគួរាប់អានមនុស្សប្រភេទណាទើបប្រសើរ អាចទុកចិត្តបាន? នេះជាសំណួរសំខាន់ពីរដែលយើងគ្រប់គ្នាត្រូវស៊ូខ្លួនឯង ហើយត្រូវស្វែងរកចម្លើយដ៏ត្រឹមត្រូវ ដើម្បីភាពជោគជ័យក្នុងជីតវិត។
ជាការពិតណាស់ មនុស្សគ្រប់រូបមាននិស័យ មានចារិតឬពា និងផ្នត់គំនិតមិនដូចគ្នាទេ គ្រាន់តែអាចស្រដៀងប៉ុណ្ណោះ។ នេះគឺវាអាស្រ័យទៅតាមមជ្ឈដ្ឋានរសនៅ ឥទ្ធិពលនៃការអប់រំ និងវប្បធម៌របស់មនុស្សម្នាក់ៗ។ ឆ្លើយនឹងសំណួរខាងលើនេះ ដើម្បីងាយយល់ គេហទំព័រ ហូបបាយ យើងខ្ញុំសូមលើកយក ក្អមដី មកតំណាងឱ្យប្រភេទមនុស្ស ៥ប្រភេទផ្សេងៗគ្នា ដូចតទៅនេះ៖
១.មនុស្សក្អមផ្កាប់៖
បើទោះជាវានៅក្រោមភ្លៀងច្រើនយ៉ាងណាក៏ដោយ ក៏ទឹកភ្លៀងនោះមិនអាចចូលក្នុងក្អមបានដែរ។ វាប្រៀបដូចទៅនិងមនុស្សដែលមិនទទួលយកមត្តិយោបល់អ្នកផងទាំងឡាយ។
២.មនុស្សក្អមបញ្ឈរ និងមានគ្របបិទជិត៖
បើទោះជាវានៅក្រោមភ្លៀងច្រើនយ៉ាងណា ក៏ទឹកភ្លៀងនោះស្ទើរតែមិនអាចជ្រាបចូលក្នុងក្អមបានដែរ។
៣.មនុស្សក្អមចំហមាត់តែធ្លុះគូថ៖
ទឹកភ្លៀងអាចចូលក្នុងក្អមនេះបាន តែហូរទៅវិញអស់តាមគូថដែលធ្លុះនោះ។
៤.មនុស្សក្អមចំហមាត់តែនៅមួយកន្លែង៖
មិនមានគ្រប ហើយក៏មិនធ្លុះគូថដែរ! ទឹកភ្លៀងអាចចូលក្នុងក្អមនេះបានតាមលទ្ធភាព បើមានគ្រោះរាំងស្ងួតវិញនោះ ក្អមនោះហួតហែងគ្មានទឹកមួយតំណក់ដែរ។
៥.មនុស្សក្អមមានជើងដើរ និងស្លាប៖
មិនមានគ្រប មិនធ្លុះគូថ ថែមទាំងមានជើងនិងស្លាបអាចហោះហើរបានទៀត! ក្អមប្រភេទនេះមានទឹកពេញៗតែម្តង ព្រោះវាមានជើងនិងស្លាប ដែលត្រូវតែទៅរកកន្លែងណាដែលមានទឹក។
[…] វិធីមើលមនុស្ស៖ មនុស្សក្អមទាំង… […]
[…] វិធីមើលមនុស្ស៖ មនុស្សក្អមទាំង… […]