បច្ចេកវិទ្យា រថយន្ត

ធ្វើមេច​បញ្ឆេះម៉ាស៊ីនរថយន្តបានពេលអាគុយអស់ភ្លើង

តើធ្វើដូចម្តេចដើម្បី បញ្ជេះម៉ាស៊ីនរថយន្តពេលអាគុយអស់ភ្លើង ?

បញ្ជេះម៉ាស៊ីនរថយន្តពេលអាគុយអស់ភ្លើង

យើង​ជឿ​ថា​អ្នក​ធ្លាប់ជួប​ប្រ​ទះ​បញ្ហា​នេះ​ពី​មុន​មក​ហើយ​ ពេល​ដែល​អ្នក​ទៅ​ប​ញ្ឆេះ​​ម៉ា​ស៊ីន​វា​មិន​ឆេះ​ហើយ​ប្រ​ហែល​ជា​អ្នក​​លឺ​សំឡេង​ក្រិះ​ៗ​ហើយ​ក៏​ស្ងាត់​ទៅវិញ​ នេះ​ជា​សញ្ញា​បង្ហាញ​ថា​អា​គុយ​​ខ្សោយ​ភ្លើង​ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណាទើប បញ្ជេះម៉ាស៊ីនរថយន្តពេលអាគុយអស់ភ្លើង​​ ? កុំ​បារម្ភ​ វេបសាយ ហប​បាយ​ និង​ប​ង្ហាញ​អ្នក​ពីរ​របៀបប​ញ្ឆេះ​​​ម៉ា​ស៊ីន​ដូច​ខាង​ក្រោម៖

រ​បៀ​ប​​ប​ញ្ឆេះ​ម៉ា​ស៊ីន៖ អ្នក​ត្រួវ​មាន​ខ្សែ​សាក​អា​គុយ​ដែល​ត្រូវ​និង​រថ​យន្ត​រប​ស់​អ្នក​ (​​គួរ​មាន​នូវ​ក្នុង​រថយ​ន្ត​ជា​និច្ច)។

១/​ អ្នក​ត្រូវ​មាន​​រថ​យ​ន្ត​ផ្សេង​មួយ​ទៀត​ដែ​ល​អាច​ប​ញ្ឆេះបាន​ ហើ​យ​ត្រូវ​ចត​ទល់​មុខ​គ្នា​នូវ​ចំ​ងា​យ​មួ​យ​ស​ម​រ​ម្យ​ ប្រ​សិ​ន​បើ​រ​ថ​យ​ន្ត​ប្រើ​ប្រ​អ​ប់​លេខ​អូ​តូម៉ា​ទិច​អ្នក​ត្រួវ​ដា​ក់​ច​ង្កិះ​លេខ​ទៅ​ទី​តាំង​ P តែ​បើ​​ប្រ​អប់​លេខ​ដៃ​ត្រូវ​ដាក់​ទៅ​ N ។

២/ រថ​យ​ន្តទាំង​ពីរ​ត្រូវ​ដាក់​ប្រាំង​ដៃ​ ជៀស​វាង​ការ​រអិល​​ដោយ​ប្រ​ការ​ណា​មួ​យ​ ។

៣/ រថ​យ​ន្តទាំង​ពីរ​ត្រូវបិ​ទ​សោរ​

៤/ បើក​​គំ​រប​ម៉ា​ស៊ីន​រថ​យ​ន្ត​ទាំង​ពីរ​ សំរា​ប់​ទី​តាំ​ង​អា​គុ​យ​ ( សូម​ពិ​និ​ត្យ​ក្នុង​សៀវ​ភៅ​ប្រើ​ប្រា​ស់រ​ថ​យ​ន្ត ) ។ ពិ​និ​ត្យ​មើល​ប៉ូល​រ​ប​ស់​អា​គុ​យ​នី​មួ​យ​ៗដែ​លមា​ន​គំ​រ​ប​ព​ណ៏​ក្រ​ហ​ម​ ឬ ព​ណ៏​ខ្មៅ​ដែល​ភ្ជាប់​ជា​មួ​យ​​ស​ញ្ញា​ + ឬ – នូ​វ​ខា​ង​លើ ។ អ្នក​ពិ​និ​ត្យ​អោយ​បាន​ឆ្បា​ស់​មួ​យ​ណា​ជា​ប៉ូ​ល​បូក​​និ​ងមួ​យ​ណា​ប៉ូល​ដ​ក ​អ្ន​ក​ត្រូ​វ​សំ​អា​ត​​វា​ជា​មុន​សិន​ប្រ​សិ​ន​បើ​មាន​ស្នឹម​ ឬ មិ​នស្អា​ត​ ។

ចា​ប់​ផ្តើម​ភ្ជា​ប់​ខ្សែ​​សា​ក​អា​គុយ​៖

១/​ ចាប់​ខ្សែ​ព​ណ៏​ក្រ​ហ​ម​ទៅ​និង​ប៉ូល​បូ​ក​រ​ប​ស់​អា​គុ​យ​ដែ​ល​ខ្សោ​យ​ភ្លើងអោយ​ជាប់​ល្អ​

២/ ចាប់​ខ្សែ​ព​ណ៏​ក្រ​ហ​មម្ខាង​ទៀត​​ទៅ​និង​ប៉ូល​បូ​ក​រ​ប​ស់​អា​គុ​យ​​ដែល​មាន​ភ្លើង​ ឬ​ រ​ថ​យ​ន្ត​ដែ​ល​ដំ​ណើរ​ការ​

៣/ ភ្ជា​ប់​​ខ្សែ​ព​ណ៏​ខ្មៅ​​ទៅ​និង​អា​គុយ​ដែល​មាន​ភ្លើង​ហើ​យ​ម្ខាង​ទៀត​ទៅ​ចា​ប់​ជា​មួ​យ​និង​តួ​រថយ​ន្ត​ដែល​អាច​ចំ​ឡ​ង​ច​រន្ត​បាន​ឬ​ចាប់​ជា​មួយ​និង​ប៉ូល​ដ​ក​រ​ប​ស់​អា​គុ​យ​ដែ​ល​ខ្សោ​យ​ភ្លើ​ងក៏​បា​ន​

អ្នក​រួ​ច​រា​ល់សំរាប់​​ចា​ប់​ផ្តើមសា​ក​អា​គុយ​ ៖

១/ ប​ញ្ឆេះ​ម៉ា​ស៊ីន​រថ​យ​ន្ត​ដែល​តំ​ណើរ​ការ

២/ រ​ង់​ចាំ​១​ទៅ២​នា​ទី​ អា​ស្រ័យ​ទៅ​និង​អា​គុ​យ​កំ​រិត​ភ្លើង​អាគុយ​និង​អា​យុ​កាល​រប​ស់​វា​ អ្នក​និង​អា​ច​រង់​ចាំ​យូរ​ជា​ង​នេះ​ក៏​ថា​បាន

៣/ ព្យា​យា​ម​ទៅ​ប​ញ្ឆេះ​​រ​ថ​យ​ន្ត​ដែ​ល​មា​ន​អាគុ​យ​ខ្សោយ​ភ្លើង ប្រសិន​បើ​មិ​នឆេះ​​ត្រួវ​ប​ន្ត​សា​ក​ប​ន្ថែម​ទៀ​ត​មុន​ពេល​ប​ញ្ឆេះម្តង​ទៀ​ត ក្នុ​ងករណី​នេះ​អ្នក​អា​ច​រ៉ោ​ហ្គា​ម៉ា​ស៊ីន​ទៅ​១០០០ ឬ ២០០០​ ជុំក្នុង​១នាទី ដើ​ម្បី​អោយ​ការ​សាក​ទៅអា​គុយ​ដែល​ខ្សោយ​ភ្លើង​បាន​ល្បឿន ។

អ​គុ​ណ​រា​ល់​ការ​អាន​អ​ន្ថ​បទ​រ​បស់​យើង​ខ្ញុំ ។

សំរាប់អត្ថបទមានសារៈសំខាន់ផ្សេងៗសូមចូលទៅទស្សនា វេបសាយយើងខ្មុំ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *