អត្ថប្រយោជន៍កាហ្វេខ្មៅ
អ្នកឯកទេសផ្នែកអាហាររូបត្ថម្ភ បានបញ្ជាក់ពីអត្ថប្រយោជន៍កាហ្វេខ្មៅ ថាកាហ្វេខ្មៅគឺជាភ្នាក់ងាររំញោចខ្លាំងសម្រាប់សកម្មភាពខួរក្បាល។ អត្ថប្រយោជន៍មួយចំនួនទៀតដែលទាក់ទងទៅនឹងការញ៉ាំកាហ្វេខ្មៅមានដូចខាងក្រោមនេះ
- កាហ្វេខ្មៅអាចធ្វើឲ្យអារម្មណ៍របស់អ្នកមិនមានភាពតានតឹង ហើយក៏អាចជួយរក្សាកុំឲ្យអ្នក ធ្លាក់ទឹកចិត្ត ឬ កខ្វល់ផ្សេងៗផងដែរ។
- ការញ៉ាំកាហ្វេល្មមត្រូវបានគេទទួលស្គាល់ផងដែរដើម្បីជួយលើកកំពស់ការផ្តោតអារម្មណ៍ធ្វើការងារនិងបង្កើនថាមពលខួរក្បាលរបស់អ្នក។
- វាក៏អាចជួយកាត់បន្ថយការរលាកផ្សេងៗនៅក្នុងខ្លួនផងដែរ។
- ការទទួលទានកាហ្វេខ្មៅល្មមអាចជួយបង្កើនសុខភាពបេះដូងឲ្យកាន់តែប្រសើរ។
- អ្នកជំនាញនៅសកលវិទ្យាល័យ Harvard បានរកឃើញថាកាហ្វេ “ការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី 2 និងសុខភាពសរសៃឈាមបេះដូង” ។
- យោងតាមអ្នកជំនាញនៅសាកលវិទ្យាល័យ Southampton និងសាកលវិទ្យាល័យ Edinburgh ក្នុងការស្រាវជ្រាវមួយបង្ហាញថា អ្នកចូលរួមដែលទទួលទានកាហ្វេមួយពែងជារៀងរាល់ថ្ងៃមានការថយចុះហានិភ័យ 20 ភាគរយនៃការវិវត្តទៅជាជំងឺមហារីកថ្លើមដែលជាប្រភេទជំងឺមហារីកថ្លើមទូទៅបំផុត។
- កាហ្វេខ្មៅមានពោរពេញទៅដោយ សារធាតុរ៉ែនិងមីក្រូសារជាតិ ដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូមម៉ង់ហ្គាណែស និងវីតាមីនដូចជា B2, B3 និង B5 ។
តើយើងគួរញ៉ាំការហ្វេខ្មៅប៉ុន្មានក្នុងមួយថ្ងៃ?
- ក្រុមអ្នកជំនាញណែនាំថា មនុស្សម្នាក់ៗមិនគួរញ៉ាំកាហ្វេលើសពី 400 មីលីក្រាមក្នុងមួយថ្ងៃនោះទេ។ វាជាការប្រសើរបំផុតក្នុងការទទួលទានដោយមិនចាំបាច់ដាក់ក្រែមនិងដាក់ស្ករបន្ថែម ព្រោះអ្វីដែលអ្នកថែមទាំងនោះវាកាន់តែបន្ថែមកាឡូរីទៅក្នុងភេសជ្ជៈរបស់អ្នកទៀត។