ទូរស័ព្ទ បច្ចេកវិទ្យា

ធ្វើយ៉ាងណាទើបទូរស័ព្ទ​​​អាយហ្វូនដំណើរការលឿន និងកាន់ថ្មយូ​?

តើទូរស័ព្ទដៃអាយហ្វូន ជាទីស្រលាញ់របស់លោកអ្នក កំពុងដំណើរការយឺត ឬឆាប់អស់ថ្មជាងធម្មតាមែនទេ? ចង់បាន អាយហ្វូនដំណើរការលឿន និងកាន់ថ្មយូ ?

ពេលនេះ វិបសាយ ហបបាយ យើងខ្ញុំសូមផ្តល់ជូនគន្លឹះសំខាន់ៗមួយចំនួនដើម្បី​អាយហ្វូនដំណើរការលឿន និងកាន់ថ្មយូ​។ តែសូមចំណាំថា វិធីខាងក្រោមនេះមិនទាមទារអោយលោកអ្នកអនុវត្តន៏ទាំងគ្រប់ចំនុចនោះទេ លោកអ្នកអាចជ្រើសរើសប្រើតាមលកាលៈទេសៈ។

អាយហ្វូនដំណើរការលឿន និងកាន់ថ្មយូ

  1. ដំឡើងប្រព័ន្ធប្រតិបត្តិការ​​ទាន់សម័យ (Update Operational System)៖

ប្រសិនអ្នកកំពុងប្រើប្រាស់ទូស័ព្ទស៊េរី ចុងក្រោយបំផុតនោះ ការដំឡើងប្រព័ន្ធប្រតិបត្តិការទាន់សម័យ ឬជំនាន់ថ្មីដែលក្រុមហ៊ុន Apple​​ ផ្តល់ជួនជារឿយៗ គឺជាជម្រើសទីមួយដែលអ្នកគូធ្វើដើម្បីបង្កើនល្បឿនទូរស័ព្ទរបស់អ្នក ហើយវិធីនេះក៏អាចដោះស្រាបញ្ហារម៉ាស៊ីនដំណើរការរអាក់រអូលដែរ។ ចំពោះអ្នកប្រើទូស័ព្ទស៊េរីចាស់ខ្លាំងពេកវិញ ការដំឡើប្រព័ន្ធប្រតិបត្តិការទាន់សម័យនេះ អាចធ្វើអោយទូស័ព្ទអ្នកកាន់តែយឺតទៅវិញទេព្រោះ ប្រព័ន្ធប្រតិបត្តិការ ទាន់សម័យទាំងនោះក៏ត្រូវទូស័ព្ទដែលមានសមត្ថភាពខ្ពស់ដែរ។

ពេលវេលាត្រូវធ្វើ៖ រាល់ពេលមានការ Update ពីក្រុមហ៊ុន Apple ។

របៀបធ្វើ៖  Settings > General > Software update​ > Install Now ។ វាត្រូវមានភ្ជាប់អ៊ិនធីណែពីប្រព័ន្ធ វ៉ាហ្វាយ (Wifi) និងមានថាពលថ្មយ៉ាងហោចណាស់ ៥០%ឡើងទៅ។

  1. បិទកម្មវិធីដែលប្រើប្រាស់រូចចេញ (shut down all open application)៖

ការដំឡើប្រព័ន្ធប្រតិបត្តិការទាន់សម័យ មិនទាន់គ្រប់គ្រាន់ទេ អ្នកគូបិទកម្មវិធីដែលប្រើរូចចោល។ របៀបធើ្វ៖ ចុចសង្កត់ប៊ូតុង Home ពីរដង (double Tap) វាបង្ហាញផ្ទាំងកម្មវិធីដែលអ្នកបានប្រើកន្លងមក បន្ទាប់លោកអ្នកត្រូវវាសចេញនូវផ្ទាំងកម្មវិធីទាំងនោះដើម្បីបិទកាំពួកវាចោល។​

ពេលវេលាត្រូវធ្វើ៖ ភ្លាមៗក្រោយពេលអ្នកប្រើប្រាស់កម្មវិធីអ្វីមួយចប់។

របៀបធ្វើ៖ សូមអនុវត្តតាមរូបខាងក្រោម។

  1. លុបសំអាតទិន្នន័យពីអង្គចងចាំ (Memory​ & Junk)៖

របៀបនេះអ្នកធ្វើអោយអង្គចងចាំក្នុងរទូរស័ព្ទអ្នកធូរស្រាលវិញ វាហាក់ដូចជាអ្នកប្រឹងប្រែងយករបស់របរច្រើនហើយធ្ងន់ តាមខ្លួនពេលធើ្វដំណើរដូច្នោះដែរ។

ពេលវេលាត្រូវធ្វើ៖ យ៉ាងហោចណាស់មួយថ្ងៃម្តង។

របៀបធ្វើ៖ ប្រើប្រាស់កម្មវិធី Battery Doctor ។

ជំហ៊ានទី១៖ ចូលទៅ App Store ដើម្បីដោនឡូត  Battery Doctor

ជំហ៊ានទី២៖ បើកកម្មវិធី Battery Doctor

ជំហ៊ានទី៣៖ ចុចប៊ូតុង Memory បន្ទាប់មកចុច BOOST

ជំហ៊ានទី៤៖ ចុចប៊ូតុង Junk បន្ទាប់មកចុច CLEANUP CACHE

  1. បិទទូរស័ព្ទនិងបើកសាជាថ្មី (Restart your iPhone) ៖

វិធីនេះ នឹងបោសសំអាតទិន្នន័យដែលកកស្ទះ​នៅក្នុងអង្គចងចាំរបស់ទូរស័ព្ទអ្នកចោល ដែលធ្វើអោយទូរស័ព្ទលោកអ្នកធូរស្រាលវិញពេលបើកជាថ្មី។

ពេលវេលាត្រូវធ្វើ៖ ពេលទូរស័ព្ទរបស់អ្នកដំណើរការរអាក់រអូលខ្លាំង ឬកាំងតែម្តង។

របៀបធ្វើ៖ ចុចប៊ូតុងបិត និងបើកវិញជាការស្រេច។

5. លុបសំអាតដទិន្នន័យបំរុងទុករបស់សាហ្វារី (Clear your safari cookies and data)៖

របៀបនេះអ្នកធ្វើអោយអង្គចងចាំរទូរស័ព្ទអ្នកធូរស្រាលវិញ វាហាក់ដូចជាអ្នកប្រឹងប្រែងយករបស់របរច្រើន តាមខ្លួនពេលធើ្វដំណើរដូច្នោះដែរ។

ពេលវេលាត្រូវធ្វើ៖ ពីទៅបីថ្ងៃម្តង បើលោកអ្នកមានប្រើ អិធីណែត។

របៀបធើ្វ ៖ Setting > Safari > Clear History and Web Data > Clear History and Data.

  1. បិទកម្មវិធីដែលដំណើរការដោយស្វ័យប្រវត្តិក្នុងដោយសំងាត់ក្នុងម៉ាស៊ីន ​(Kill automatic background processes)៖

វានិងជួយបង្កើនល្បឿន និងសន្សំថាមពលទូរស័ព្ទអ្នកមួយកំរឹតទៀត។

ពេលវេលាត្រូវធ្វើ៖ យួៗម្តង។

របៀបធ្វើ៖ Settings > iTunes & App Store > បិទ Automatic Downloads ប៊ូតុង។

7. បិទ Background App Refresh៖

 ពេលវេលាត្រូវធ្វើ យួៗម្តង។

របៀបធើ្វ៖ Settings > General > Background App Refresh បិទ Background App Refresh.

8.បន្ថយកំរិតខ្លាំងរបស់ក្រាហ្វិច (turn down the graphics)៖

ក្រាហ្វិចសំដៅលើពន្លឺ ភាពស្រទាន់…ពណ៌លើផ្ទៃអេក្រង់ទូរស័ព្ទពេលវាដំណើរការ។

ពេលវេលាត្រូវធ្វើ៖ យួៗម្តង។ ជំរើសនេះអាចកាត់បន្ថយភាពស្អាតនៃពណ៌លើផ្ទៃអេក្រង់ទូរស័ព្ទលោកអ្នក។ បើលោកអ្នកមិនចូលចិត្ត សូមកុំប្រើវាអី។

របៀបធ្វើ៖ Settings > General > Accessibility > Reduce Motion and set Reduce Motion to On.

9. Reduce Transparency៖ 

ពេលវេលាត្រូវធ្វើ៖ យួៗម្តង។ ជំរើសនេះអាចកាត់បន្ថយភាពស្អាតនៃពណ៌លើផ្ទៃអេក្រង់ទូរស័ព្ទលោកអ្នក។ បើលោកអ្នកមិនចូលចិត្ត សូមកុំប្រើវាអី។

របៀបធ្វើ៖ Settings > General > Accessibility > Increase Contrast and set Reduce Transparency to On.

  1. លុបចោកកម្មវិធីមិនប្រើប្រាស់ចោល (Delete App)៖

ប្រសិនទំហំស្តុកឯកសារទូរស័ព្ទលោកអ្នក ជិតពេញ ឬក៏ពេញហើយនោះ​ ម៉ាស៊ីនទូរស័ព្ទអ្នកប្រាកដជាដំណើរការយឺតជាមិនខានឡើយ។ ដូចនេះអ្នកគូលុបចោលនូវកម្មវិធីមួយចំនួនដែលមិនចាំបាច់ ចេញទូរស័ព្ទលោកអ្នក។ ទុកធើ្វអ្វី បើមិនប្រើផង វានាំតែទូរស័ព្ទយឺតទេ ហើយបើដល់ពេលប្រើចំាទាយដោនឡូតយកវិញពេលណាក៏បានដែរ។

ពេលវេលាត្រូវធ្វើ៖ ពេលលោកអ្នកមានកម្មវិធីមិនចាំបាច់ត្រូវប្រើច្រើនក្នុងទូរស័ព្ទលោកអ្នក។

របៀបធ្វើ វិធីទី១៖ Settings > General > Storage & iCloud Usage and then tapping ‘Manage Storage > delete App ។

របៀបធ្វើ វិធីទី២៖ នៅលើអេក្រង់ទូរស្ទ័ពផ្ទាល់ ចុចលើកកម្មវិធីដែលចង់លុបអោយជាប់ កុំដកដៃរហូតវាចេញសញ្ញាខ្វែង រូចចុចលើសញ្ញាចខ្វែងនោះជាកាស្រេច។

11.បង្កើនទំហំស្តុកទុកក្នុងទូរស័ព្ទ (Make some storage space)៖

របៀបធ្វើ៖ លោកអ្នកគ្រាន់តែលុបចោល វីដីអូ រូបភាព ឬឯកសារដែលមិនប្រើប្រាស់ចេញពីទូរស័ព្ទជាការស្រេច។ 

ពេលវេលាត្រូវធ្វើ៖ ពេលលោកអ្នកមានវីដីអូ រូបភាព ឬឯកសារដែលមិនប្រើប្រាស់។

12. កំណត់សាថ្មី (Reset)៖ 

វិធីនេះគឺកំណត់រាល់លក្ខខណ្ឌ័ទាំងអស់មកភាពដើមរបស់ទូរស័ព្ទ វាមានប្រសិទ្ធភាពខ្លាំងក្នុងការធ្វើអោយទូរស័ព្ទដំណើរការជាធម្មតាវិញ។

ពេលវេលាត្រូវធ្វើ៖ ប្រើនៅពេលវិធីខាងលើទាំងអស់មិនទាន់បានផលជាទីគាប់ចិត្តលោកអ្នក។

 របៀបធ្វើៈ Setting > General > Reset > Reset all Settings. រូចទុកវាអោយដំណើរការរហូតដល់ចប់។

13.ជូបក្រុមហ៊ុនដែលលោកអ្នកបានទិញទូរស្ទ័ព (Meet your service center)៖​

ប្រសិនបើវិធីខាងលើមិនមានប្រសិទ្ធភាព ទៅជូបផ្នែកសេវាកម្មក្រុមហ៊ុនដែលអ្នកបានទិញទូរស័ព្ទលោកអ្នកផ្ទាល់តែម្តង មិនត្រូវអោយជាងរាយរងមើលទ!  បើផ្នែកសេវាកម្មមិនអាចជួយបានទេ គូតែដូរទូរស័ព្ទថ្មីតែម្តង។

សូមទស្សនា ការអនុវត្តតាម Video៖

ប្រភពពីវិបសាយ ហបបាយ  www.hopbuys.com; facebook page/hopbuys

 

Leave a reply

Your email address will not be published. Required fields are marked *