គន្លឹះជីវិត សមត្ថភាពខ្ញុំ

វិធីសាស្ត្រគេចចេញពីមនុស្សចម្លែក ឬមនុស្សគូឲ្យស្អប់

វិធីសាស្ត្រគេចចេញពីមនុស្សចម្លែក ឬមនុស្សគូឲ្យស្អប់ ៖​ តើអ្នកកំពុងរកវិធីដើម្បីគេចចេញពីមនុស្សដែលអ្នកមិនស្គាល់ រឺ មនុស្សចម្លែកមែនទេ? តើអ្នកមានការរំខានពីមិត្តភក្តិឬអ្នកស្គាល់គ្នាដែលធ្វើសកម្មភាពខុសប្លែកពីអ្នកទេ?  បើអ្នកគិតថាមិនចង់ទាក់ទងជាមួយគេបន្តទៀត សូមរៀនពីរបៀបដើម្បីគេចចេញពីមនុស្សចម្លែកដូចខាងក្រោម៖

  • ប្រើភ្នែកអ្នកដើម្បីបដិសេធ

ប្រើភ្នែករបស់អ្នកជាសញ្ញាប្រាប់ទៅមនុស្សម្នាក់ទៀតថា អ្នកមិនចាប់អារម្មណ៍នឹងការសន្ទនា ។ បញ្ឈប់រាល់សកម្មភាពរបស់អ្នកជាមួយមនុស្សចម្លែកនោះ ​ដោយបង្វែការសន្ទនានោះទៅជាមួយមិត្តដ៏ទៃទៀតរបស់អ្នក។

  • ប្រើកាយវិការរបស់អ្នកជាមួយនិងរបស់ផ្សេងទៀត

ជួនកាលការប្រើកែវភ្នែករបស់អ្នកមិនមែនជាសញ្ញាល្អគ្រប់គ្រាន់ដើម្បីផ្តល់សញ្ញាដល់អ្នកដ៏ទៃថា អ្នកមិនចង់និយាយជាមួយពួកគេទេ។អ្នកអាចប្រើកាយវិការដោយទៅធ្វើការជាមួយអ្វីផ្សេងទៀតនៅជុំវិញខ្លួនរបស់អ្នក។ ការផ្លាស់ប្តូរកាយវិការរបស់អ្នក គឺជាការចង្អុលបង្ហាញខ្លាំងក្លាថា អ្នកមិនមានពេលវេលាដើម្បីបន្តការសន្ទនា។ ធ្វើពុតជារុះរើការបូប​ ឬក្រលេកទៅមើលសញ្ញាផ្សែង​ៗប្រសិនបើអ្នកនៅលើដងផ្លូវ ឬក៏មើលទៅលើស្បែកជើងថាតើវាមានអ្វីមួយមិនស្រួល​​និងអាចចងខ្សែវាឡើងវិញ​។

  • ប្រើទូរស័ព្ទរបស់អ្នក

​អ្នកមិនចាំបាច់ប្រើទូរស័ព្ទរបស់អ្នកដើម្បីហៅទៅនរណានោះទេ គ្រាន់តែធ្វើពុតជានិយាយទៅកាន់នរណាម្នាក់។​ ហើយបង្វែរឱ្យឆ្ងាយពីអ្នកដ៏ទៃដែលកំពុងមើលអ្នក ហើយចាប់ផ្ដើមការសន្ទនាតែម្នាក់ឯង។ រក្សាការសន្ទនាហើយដើរចេញអោយឆ្ងាយពីមនុស្សដែលអ្នកចង់គេចចេញ ។

  • ស្ដាប់តន្ត្រី៖ ពាក់កាសនៅត្រចៀក វាហាក់ដូចជាអ្នកកំពុងស្ដាប់អ្វីមួយ។ ហើយស្ដាប់ដោយយកចិត្តទុកដាក់អាចបង្ហាញសញ្ញាដល់អ្នកដ៏ទៃថា អ្នកមិនត្រូវការសន្ទនាអ្វីទាំងអស់​ ។
  • ធ្វើពុតជាទៅយឺតដើម្បីចូលរួមកម្មវិធីណាមួយ

​ទោះបីជា អ្នកមានភាពជិតស្និទ្ធក្នុងការសន្ទនាជាមួយនរណាម្នាក់ក៏ដោយ​ ក៏អ្នកអាចប្រាប់ពួកគេថាអ្នករវល់ឬ ប្រញាប់ទៅចូលរួមកម្មវិធីណាមួយ សូមពិនិត្យមើលនាឡិការបស់អ្នកឱ្យបានញឹកញាប់ហើយមើលទៅហាក់ដូចជាអ្នកកំពុងប្រញាប់។ប្រាប់ពួកគេថា “ខ្ញុំសុំទោសខ្ញុនឹងទៅយឺតហើយ ” ប្រសិនបើពួកគេព្យាយាមបន្តការសន្ទនាជាមួយអ្នក។

  • ដើរចេញ

ប្រសិនបើវិធីសាស្រ្តខាងលើមិនបានជោគជ័យ​ សូមចាកចេញ។ អ្នកមិនត្រូវស្ថិតនៅក្នុងស្ថានភាពដែលធ្វើឱ្យអ្នកមិនស្រួល ឬ មិនពេញចិត្តនោះទេ​  ទោះបីជាពួកគេថាយើងមិនគោរពពួកគេនៅពេលនោះក៏ដោយ ប្រសិនបើអ្នកណាម្នាក់រារាំងអ្នកតាមរបៀបដែលអ្នកមិនចូលចិត្តវាជាការប្រសើរបំផុតគឺចាកចេញ។ជាពិសេសប្រសិនបើមនុស្សនោះជាអ្នកចម្លែក។

  • ស្វែងរកជំនួយនៅខាងក្រៅ

សូមសុំដំបូន្មានពីមិត្តដែលទុកចិត្ត ពួកគេអាចនឹងចង្អុលបង្ហាញអំពីស្ថានភាពមួយចំនួន។អ្នកក៏អាចទៅរក រដ្ឋអំណាចប្រសិនបើអ្នកនោះបន្តរំខានអ្នក។​​     ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់សូមស្វែងរកជំនួយពីអ្នកអនុវត្តច្បាប់។

ប្រភពស្រាវជ្រាវរបស់ វិបសាយ ហបបាយ  www.hopbuys.com

1 comment

Leave a reply

Your email address will not be published. Required fields are marked *