សុខភាព

​បរិភោគ​​ទឹក​​ខុស​ពេលក៏​ប៉ះ​ពាល់​​សុខ​ភាព​ដែរ!

បរិភោគ​ទឹក​ខុស​ពេល ក៏​ប៉ះ​ពាល់​​សុខ​ភាព​ដែរ! មានមនុស្សជាច្រើនមានទំលាប់បរិភោគទឹកមួយកែវ រួមជាមួយអាហារ ឬក៏ក្រោយបរិភោគអាហារចប់ភ្លាម។ នេះប្រហែលគោលបំណងចង់ជួយប្រព័ន្ធរំលាយអាហារបានដំណើរការល្អហើយមើលទៅ។ អ្នកជំនាញខាងចំណីអាហារនៅទូទាំងពិភពលោកបានបដិសេធន៍និងគំនិតនេះ។ ការសិក្សាជាច្រើនបានបង្ហាញថាការទំលាប់នេះ បានរាំងស្ទះដល់ការរំលាយអាហារយ៉ាងខ្លាំង ដោយធ្វើអោយទឹកក្រពះសំរាប់រំលាយអាហារ និងកម្រិតអាំងស៊ុយលីនឡើងខ្លាំង។ (Insulin ជាអ័រម៉ូនទប់ស្កាត់ជាតិស្ករក្នុងឈាមកុំឲ្យឡើងខ្ពស់) ។

លោកស្រីបណ្ឌិត អាន់ជួ ជាអ្នកជំនាញខាងអាហាររូប្ថម្ភដ៏ល្បីល្បាញ បាននិយាយថា ៖ ក្រពះត្រូវចំណាយពេល២ម៉ោងដើម្បីរំលាយអាហារដែលអ្នកបានបរិភោគ។ ម្ហូបអាហារទាំងនោះឆ្លងកាត់បំពង់រំលាយអាហារទៅក្រពះ បន្ទាប់មកទៅក្នុងពោះវៀនធំរបស់អ្នកមុននិងចែកចាយជីវជាតិអាហារទាំងនោះទៅប្រព័ន្ធផ្សេងៗនៃរសារពាង្គកាយរបស់អ្នក។ ប្រសិនបើអ្នកបានបរិភោគទឹកមុនពេលទទួលទានអាហារ វាបង្កើនល្បឿននៃដំណើរការរំលាយអាហារ ហើយទឹកទាំងនោះនិងជុំរុញអាហារចូលពោះវៀនធំរបស់អ្នកឆាប់រហ័សពេក។ ដូច្នេះមិនគួរញ្ញាំទឹកច្រើនពេកទរមុនពេលបរិភោគអាហាររបស់អ្នក។

ទឹក​​

លោកស្រីបណ្ឌិត អាន់ជួ សង្កត់ធ្ងន់ថា ការបរិភោគទឹកក្នុងពេលញ្ញាំអាហារ មានផលប៉ះពាល់អវិជ្ជមានខ្លាំងមួយកំរិតទៀត ដោយក្រពះមិនអាចរំលាយអាហារបានល្អ និងសរពាង្គកាយមិនអាចស្រូបយកសារធាតុចិញ្ចឹមគ្រប់គ្រាន់។ មនុស្សមួយចំនួនដែលបានបរិភោគទឹកជាមួយអាហារអាចនិងប្រឈមនិងជម្ងឺ រីកពោះវៀនធំផងដែរ។
ទឹក​​
លោកស្រីបណ្ឌិតសូដ មានបានផ្តល់យោបល់ថា៖ ការបរិភោគទឹកភ្លាមៗបន្ទាប់ពីការបរិភោគអាហាររួចមានផលប៉ះពាល់អាក្រក់ខ្លាំងណាស់ ។ វាខុសឆ្គងខ្លាំងលើតំរូវការចាំបាច់នៃការរំលាយអាហារពីធម្មជាតិរបស់មនុស្ស ។ ការបរិភោគទឹកបែបនេះធ្វើឱ្យអ្នកឃ្លានអាហារកាន់តែខ្លាំងជាងធម្មតា ដែលជាលទ្ធផលធ្វើអោយអ្នកលើសទម្ងន់និង ហើមពោះ។ លោកស្រីបណ្ឌិតបានផ្តល់អនុសាសន៍ថាគួតែបរិភោគទឹកមុនបរិភោគអាហារ ឬក្រោយបរិភោគអាហារ ៣០នាទី។

ទឹក​​

ការរសិក្សានេះបានបង្ហាញថា វាគឺជាការចាំបាច់ណាស់ក្នុងការមិនពិសារទឹកភ្លាម​បន្ទាប់ពីបរិភោគអាហាររួច ដើម្បីជួយសារពាង្គកាយស្រូបយកសារជាតិចិញ្ចឹមដែលសំខាន់បានល្អ។ ការពិសាទឹកភ្លាមៗធ្វើអោយទឹករំលាយអាហារក្រពះខ្សោយដែលមិនអាចរំលាយអាហារបានល្អ​ ហើយជំរុញជាតិស្ករពីអាហារដែលមិនបានរំលាយទាំងនោះទៅជាជម្ងឺលើលទំងន់ និងជម្ងឺទឹកនោមផ្អែម។

ទឹក​​
ដូច្នេះ អ្នកគួរតែបរិភោគទឹកយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ និងត្រូវពិសារអោយត្រូវពេលដូចបានបរិយ៉ាយខាងលើ។

ទឹក​​

អត្ថបទលេខ៖ សខ០០១៨

រក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

1 comment

Leave a reply

Your email address will not be published. Required fields are marked *