បច្ចេកវិទ្យា រថយន្ត

ដឹងពីភ្លើងសញ្ញារថយន្តដើម្បីការពារសុវត្តិភាពគ្រួសាររបស់អ្នក និងសន្សំប្រាក់ក្នុងការជួសជុល

ភ្លើង​​សញ្ញា​​ដែល​​បង្ហាញ​​នៅ​ក្នុង​រថយន្ត​របស់​លោក​អ្នក​​ ប្រាប់​ពី​​បញ្ហា​លើ​ដំ​ណើរ​ការ​ម៉ាស៊ីន​ ​ប្រអប់លេខ​ និង​ ​រឿង​ខុស​ប្រ​ក្រ​តី​ផ្សេងៗ​នៃ​តំ​ណើ​រ​កា​រ រសប់​រថយន្ត​ទាំង​មូល​។​ វា​អាច​ជា​សញ្ញា​អាសន្នដែល​បញ្ជាក់​តំរូវឲ្យមាន​​ការ​ជួល​ជុល​រថយន្តជា​បន្ទាន់​ដើម្បី​ការ​ពារ​សុវត្ថិភាព​ ​នឹង​ ​សន្សំ​​ថវិការ​​ពី​​ការ​ជួស​ជុល​ទាន់​ពេល​វេលា​មុន​​ពេល​រថយន្ត​នោះ​ខូច​ខ្លាំង​។​ ​ដូច​នេះ​ លោក​អ្នក​គួរ​ចេះ​មើល​ភ្លើង​សញ្ញា​រថយន្ត​តាម​វិធី​ខាង​ក្រោ​ម៖​

​ពណ៍ក្រហម​: ​មាន​ន័យ​ថា​ “​អ្នក​ត្រូ​វ​ជួស​ជុល​រថយន្តជា​បន្ទាន់់​” ​​ពី​ព្រោះ​វា​ទាក់​ទងនិង​ប្រព័ន្ធ​សុវត្ថិភាព​របស់​រថយន្តនិង​អ្នក​បើកបរ​​​​ដូច្នេះ ​អ្នក​ត្រូវ​ជួសជុល​អោយ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅបាន​។ ទាំង​នេះ​គា្រន់​តែ​ជាឧទារហ៏​៖ ​ប្រ​សិន​​បើ​​អ្នក​ឃើញ​ សញ្ញា​អាគុយ ​​មាន​ន័យ​ថា​ប្រព័ន្ធ​សាក​អាគុយ​របស់​រថយន្តមិន​ដំណើរការ​​។​​ ដូច្នេះ​អ្នក​ត្រូវ​បិទ​ប្រព័ន្ធ​ខ្លះ​ ដូច​ជាម៉ាស៊ីន​ត្រជាក់​ជាដើម ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ថាមពល​របស់​អាគុយ​ច្រើន ​ហើយ​បន្ត​ដំណើរ​ទៅ​រកយានដ្ធាន​នូវក្បែៗ​នោះ​ដើម្បី​ជួសជុល​ជាបន្ទាន់។ ​​ប្រសិន​បើអ្នក​នូវ​តែ​បន្តដំណើ​រទៅ​មុខ​ទៀត​ ម៉ាស៊ីន​រថយន្តនឹង​ត្រូវរ​លត់​ ពី​ព្រោះ​មិន​មាន​ថាមពល​ទៅ​ផ្គត់ផ្គង់​ប្រព័ន្ធ​ម៉ាស៊ីន​។

​ពណ៏​លឿង​:​មាន​ន័យ​ថា​​”​ការ​ប្រុង​ប្រយ័ត្ន”​អ្នក​អាច​យក​រថយន្តរបស់​អ្នក​ទៅ​ជួស​ជុល​នូវ​ពេល​ណា​មួយ​ក៏​បាន​ នេះ​វា​មិន​មែន​ជា​រឿង​អាសន្ន​ឬ​​បន្ទាន់​ណា​មួយ​នោះ​​ទេ ​​ប៉ុន្តែ​អ្នក​ត្រូវ​តែ​ជួស​ជុលវា ​។​

​ពណ៏​បៃតង​:​ គ្រាន់​តែ​ប្រាប់​អ្នក​ថា​ ប្រព័ន្ធណា​មួយ​កំពុង​ដំណើរ​កា​រ​តែ​ប៉ុណោះ​​។