គន្លឹះជីវិត សិស្សពូកែ

មូល​ហេតុ​ដែល​ធ្វើឲ្យ​សិស្ស​មួយចំនួន​ជោគជ័យ​ និង​មួយ​ចំនួន​ទៀត​បរាជ័យ

តើអ្វីដែលខុសប្លែកពីគ្នារបស់សិស្ស ដែលទទួលបានចំណាត់ថ្នាក់ល្អបំផុត( A )ដោយមិនបាច់ខំប្រឹង និងសិស្សដែលខិតខំប្រឹងយ៉ាងលំបាកទំរាំបានពិន្ទុកមួយជាប់ថ្នាក់? តើវាជា កំរិតឆ្លាតវ័យ (IQ) ខ្ពស់ដែលជំរុញសិស្សឱ្យពូកែ ឬតើមានកត្តាអ្វីផ្សេងទៀតទេ? Angela Lee Duckworth គ្រូបង្រៀនចិត្តវិទូម្នាក់បានឆ្លើយនឹងសំនួរនេះ។ បន្ទាប់ពីការសិក្សាជាច្រើនដែលបានធ្វើឡើងនៅក្នុងវិស័យយយោធា ការប្រកួតប្រជែងការប្រកបពាក្យ ក្នុងថ្នាក់រៀន និងនៅក្នុងក្រុមហ៊ុនផ្សេងៗទៀត Angela បានកំណត់បញ្ជាក់នូវអ្វីដែលបណ្តាលឱ្យមនុស្សពូកែ។ Duckworth បាននិយាយយ៉ាងសាមញ្ញថា៖

IQ មិនមែនជាភាពខុសប្លែកគ្នា រវាងសិស្សពូកែបំផុត និងសិស្សខ្សោយបំផុតរបស់ខ្ញុំទេ។

ជាការពិតណាស់ ជាញឹងញ៉ាប់នាងបានឃើញករណីមួយចំនួនដែលក្នុងនោះ សិស្សដែលមានកម្រិតឬពិន្ទុIQ ខ្ពស់ជាង បានរៀនខ្សោយជាងសិស្សដែលមាន មានកម្រិត/ពិន្ទុ IQទាបជាងផង។

Angela និយាយថា Grit គឺជាកត្តាដែលធ្វើឲ្យវាមានភាពខុសគ្នា។ នាងបានកំណត់និយមន័យ Grit ថាជា​ «កំលាំងចិត្ត (Passion) និងការតស៊ូប្រឹងប្រែងព្យាយាម (Perseverance) សម្រាប់គោលដៅរយៈពេលវែង»​។ ដូច្នេះ ឥឡូវនេះថាតើអ្នកត្រូវបង្កើត Grit តាមរបៀបណាដែរ?

ជាការបន្ថែមទៀតនេះ Angela បានផ្តល់ជូនក្តីសង្ឃឹមមួយចំនួនដែលបានយកចេញពីការសិក្សាមួយដែលមានឈ្មោះថា “ការរីកលូតលាស់នៃផ្នត់គំនិត _ Growth Mindset”​  ដែលធ្វើឡើងដោយលោកវេជ្ជបណ្ឌិត Carol Dweck។ Angela និយាយថា ទស្សនៈនៃការរីកលូតលាស់នៃផ្នត់គំនិតគឺជា “ជំនឿឬជឿ ថាសមត្ថភាពនៃការៀនសូត្រឬសិក្សា គឺមិននៅមួយកន្លែង ឬទ្រឹងទេ ហើយវាអាចផ្លាស់ប្តូរបានដោយសារការខិតខំប្រឹងប្រែងរបស់អ្នក” ។ នេះមានន័យថា ប្រសិនបើអ្នកមានភាពបរាជ័យ មិនអាចបញ្ចេញ Grit កាលពីមុនក៏ដោយ ក៏អ្នកនូវតែមានឳកាសដើម្បីបង្កើននិងអភិវឌ្ឍវាឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃបាន។

Leave a reply

Your email address will not be published. Required fields are marked *