ទូរស័ព្ទ បច្ចេកវិទ្យា

គន្លឹះ​ពិសេស​ក្នុងការ​ទិញទូរស័ព្ទ​ Samsung មួយទឹក

ការដឹងពី គន្លឹះ​ពិសេស​ក្នុងការ​ធ្វើតេស មុននិងអ្នកសំ​រេច​ចិត្តទិញទូ​រ​ស័​ព្ទម៉ាក Samsung មួយទឹក ទើបលោកអ្នកចំណាយលុយត្រុូវគោលដៅ។ លោកអ្នកប្រាកដជាចង់បានទំនិញល្អ! តើចំណុចណាខ្លះដែលអ្នកត្រូវពិនិត្យ និង​​ ពិ​ចារ​ណា ?

មានហេតុផលធំៗ​បី ដែលពួក​គេ​​លក់​ស្មាត​ហ្វូន​របស់​ពួក​គេ៖

  1. ពួក​គេ​ច​ង់​ប្តួរ​សារីទូ​រ​ស័​ព្ទ​ថ្មី
  2. ទូរសព្ទរបស់ពួកគេខួចហើយពួកគេមិនមានឆន្ទៈក្នុងការជួសជុលវា
  3. ពួកគេត្រូវការប្រាក់បន្ទាន់ណាមួយ

នៅគ្រប់​ស្ថានភាពទាំងអស់​ខាងលើ​នេះយើងមិន​ដឹ​ង​ថាទូរស័ព្ទដែលយើងនិងទិញស្ថិតក្នុង​ស្ថាន​ភាពណា​មួយឡើយ​​ដូច្នេះការទិញស្មាតហ្វូនមួយទឹក​ត្រូ​វត្រួតពិនិត្យតាមចំណុចសំខាន់​ៗខាង​ក្រោម​​នេះ​ដូចត​ទៅ៖

  1. ពិនិត្យ​លើស្ថានភាពទួទៅរបស់​ទួរស័ព្ទ ដូចជាតួរ រឺ ក៏សំបក ជា​ពិសេសគឺអេក្រង់តែ​ម្តង ប្រសិនបើយើង​កត់សំ​គាល់ឃើញថា​មិនល្អ គួរតែកុំទិញ។
  2. ពិនិ​ត្យមើ​ល IMEI ​កួដដោយប្រើអ​ក្ស *#០6#​ ។​ នេះ​គឺជាតួ​លេខ​តែមួយគត់ដែលដាក់សំគាល់នូវ​គ្រប់ទួរស័ព្ទចល័ត សូម​ពិនិត្យ​មើល​ថា​តើ​មានដែលរឺទេ​ប្រសិនបើមិន​មានសូមកុំទិញ​ពីព្រោះវានិងមានបញ្ហា។
  3. អ្នកត្រូវ​ពិនិត្យ​នូវ​តួនា​ទីរបស់ម៉ាស៊ីនមួយ​ចំនួនគ្រាន់​តែប្រើអក្ស *#០*# ។ វានិង​បង្ហាញអ្នកដួចក្នុងរូប​៖

លេ​ខកូដ​នេះ​គឺសំរាប់​ធ្វើតេស​អេក្រង់​របស់ទូរស័ព្ទ និង តួ​នា​ទីផ្សេងៗមួយចំនួនទៀត៖

  • Red៖ ពិនិ​ត្យ​ពណ៏ក្រហមលើអេក្រង់​។ ពេលចុចលើវា បើចេញពណ៏ក្រហមនោះទើបត្រូវ។
  • Green៖ ពិនិ​ត្យ​ពណ៏បៃតងលើអេក្រង់​។ ពេលចុចលើវា បើចេញពណ៏បៃតងនោះទើបត្រូវ។
  • Blue៖ ពិនិ​ត្យ​ពណ៏ខៀវលើអេក្រង់​។ ពេលចុចលើវា បើចេញពណ៏ខៀវនោះទើបត្រូវ។
  • Receiver៖ ធ្វើតេសការចាប់សេវាទូរសព្ទ័។ ពេលចុចលើវា បើឮសំលេងខ្លាំង ទើបវាចាប់សេវាបានល្អ។
  • Vibration៖ ធ្វើតេសការញ័រ។ ពេលចុចលើវា បើទូរស័ព្ទញរ័ទើល្អ។
  • Dimming៖ ធ្វើតេសពន្លឺស្រទន់។
  • Mega Cam and Front Cam៖ ធ្វើតេសគុណភាពកាមេរ៉ាមុខ និងក្រោយ។ បើអាចថតរូបច្បាស់ទើបល្អ។
  • Sensor៖ ធ្វើតេសមើលសមត្ថភាពគិតរបស់ទូរសព្ទ័។
  • Touch៖ ធ្វើតេសការបះ នៅពេលប្រើម្រាមដៃរុចលើអេក្រង់។ ប្រើម្រាមដៃរបស់អ្នកគូសលើស្នាមដែលឃើញ បើវាស្គាល់ទើបល្អ។
  • Sleep៖ ធ្វើតេសការសំរាកនៃទូរសព្ទ័។ បើពេលចុចលើវា ទូរសព្ទ័សំរាកទើបល្អ។
  • Speaker៖ ធ្វើតេសការឧបល័រទូរសព្ទ័។ ពេលចុចលើវា បើឮសំលេងច្បាស់មូលមិនបែកទើបបានល្អ។
  • Sub Key៖ ធ្វើតេសប៊ូតុងសេវាទូរសព្ទ័។ ពេលចុចលើវា វាចេញប៊ូតុងដំណើរការល្អ បានល្អ។
  • LED៖ ធ្វើតេសគុណភាពពន្លឺ អិល អ៊ិី ឌី ទូរសព្ទ័។ ពេលចុចលើអេក្រង់ម្តងហើយម្តងទៀត វាចេញពណ៏ក្រហម ខៀវ បៃតង និងខ្មៅស្អាត ទើបល្អ។
  • Low Frequency៖ ធ្វើតេសការចាប់សេវាទូរសព្ទ័ក្នុងកំរឹតទាប។ ពេលចុចលើប៊ូតុងនីមួយៗ វាស្គាល់ទាំងអស់ ទើបល្អ។
  • Hall IC៖ បើចេញពាក្យ Release Working Release ទើបល្អ។
  • ផ្សេងៗទៀត។

មានច្រើន​ទៀត​ដែលយើងអាចពិនិត្យបាន ចាំអ​ង្កាលបានសាកល្បងទូរស័ព្ទរបស់អ្នក ។

Leave a reply

Your email address will not be published. Required fields are marked *