រឿងខ្លី

រឿង​បំណង​​​ចុង​​ក្រោយ​​​​របស់​​​ឪពុក​

រឿង​បំណង​​​ចុង​​ក្រោយ​​​​របស់​​​ឪពុក​

​​ឪពុក​

ល្ងាចមួយបុរសម្នាក់បាននាំឪពុករបស់គាត់ទៅពិសារអាហារនៅឯភោជនីយដ្ឋានមួយក្នុងក្រុងភ្នំពេញ។បុរសនោះបានការម៉ង់អាហារមកពិសារជុំគ្នាជាមួយឪពុករបស់ខ្លួន។

ដោយសារតែបុរសជាឪពុកមានវ័យចាស់ជរានិងទន់ខ្សោយខ្លាំង គាត់បានបរិភោគអាហារទាំងនោះដោយញ័រដៃ ជ្រុះអាហារប្រឡាក់មុខ ខ្ចាយធ្លាក់លើខោ និងស្បែកជើងរបស់គាត់។ពេលនោះបុរសជាកូនមានអារម្មណ៍អត់ធ្មត់នឹងបានចាប់អាហារគ្រប់មុខអោយលោកឪពុកខ្លួនបរិភោគ។ភ្ញៀវផ្សេងៗដែលអង្គុយនៅក្នុងហាងនោះបានមើលពួកគេជាមួយនឹងការស្អប់ខ្ពើម និងរអើមចំពោះលោកតាចាស់នោះជាខ្លាំង។ទោះបីជាភ្ញៀវដែលកំពុងពិសារអាហារពេលល្ងាចទាំងអស់នោះសម្លឹងមើលក៏ដោយ ក៏បុរសជាកូនហាក់មិនយកចិត្តទុកដាក់និងគ្មានការខ្មាស់អៀនឡើយ។

បន្ទាប់ពីបានបញ្ចប់ការទទួលទានអាហាររួច បុរសដែលជាកូនប្រុសបាននាំឪពុករបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ទៅបន្ទប់សំអាតខ្លួននឹងបានសំអាតម្ហូបអាហារដែលបានធ្លាក់ចុះនៅលើអាវនិងខោ លាងមុខសិតសក់ជូនឪពុកជរារបស់ខ្លួនជាមួយនិងកាយវិការយកចិត្តទុកដាក់ជាទីបំផុត។

នៅពេលពួកគេចេញពីបន្ទប់សំអាតខ្លួនមកវិញ ភ្ញៀវទាំងឡាយផ្សេងទៀតដែលអង្គុយនៅទីនោះបានបើកភ្នែកធំៗសម្លឹងមើលពួកគេនៅក្នុងភាពស្ងៀមស្ងាត់។ភ្ញៀវទាំងនោះយល់ថាទង្វើររបស់ឪពុកកូននោះ គូរអោយអាម៉ាស់ណាស់នៅតាមទីសាធារណៈដូចនោះ .. !!

បុរសជាកូនបានចាប់ផ្តើមយកវិក័យប័ត្រនិងបង់ប្រាក់ថ្លៃអាហារ រួចក៏ដើរចេញពីភោជនីយដ្ឋានជាមួយឪពុករបស់ខ្លួនទៅ។នៅពេលនោះមានភ្ញៀវម្នាក់មានវ័យកណ្តាល ក្នុងចំណោមភ្ញៀវឯទៀតបានហៅបុរសវ័យក្មេងជា​កូនរបស់លោកតាជរាហើយនិយាយថា “តើអ្នកមិនគិតថាអ្នកបានបន្សល់ទុកអ្វីមួយទេឬ ??តែបុរសក្មេងតបថា«ទេបង, ខ្ញុំមិនបានបន្សល់ទុកអ្វីនោះទេ “

ចំណែកអ៊ុំស្រីចំណាស់ម្នាក់ដែលបានបរិភោគអាហារនៅតុកក្បែរនោះឆ្លើយថា “ច៎ាសអ្នកពិតជាមានបន្សល់ទុក … !! អ្នកបានផ្តល់មេរៀនសម្រាប់កូនប្រុសស្រីទាំងឡាយពីអ្វីជាក្តីសង្ឃឹមរបស់ឪពុកម្តាយគ្រប់រូបចង់បាននូវការលះបង់ និងការមើលថែរពីកូនៗពេលខ្លួនជរា .. “

អប់រំ៖ កាលកូននៅតូច មិនដឹងក្តី ឪពុកម្តាយមិនមានអារម្មណ៍អាម៉ាស់ ឬអៀនខ្មះ មើលថែរទាំយើង អញ្ចឹងហេតុអ្វីយើងជាកូនៗ ត្រូវមានអារម្មណ៍ថាខ្មាស់អៀននិងការនាំឪពុកម្តាយជរាទៅទីសាធារណៈ។​ ចំណាយពេលវេលាជាមួយនឹងពួកគាត់ទៅ លោកត្រូវការក្តី ការក្តីស្រឡាញ់របស់អ្នកនៅពេលដែលឪពុកម្តាយចាស់ជរា គ្មានកំលាំងការយ។ យើងគួរតែគោរពនិងថែទាំសម្រាប់ឪពុកម្តាយច្រើនបំផុត។

អត្ថបទលេខៈ រ០០០៣

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

រឿងផេ្សងទៀត

រឿង​​សត្វលា​ធ្លាក់​អណ្តូង

Leave a reply

Your email address will not be published. Required fields are marked *