បច្ចេកវិទ្យា

ងាយៗ​​ ដោះ​ស្រាយ​​បញ្ហារ​​​​ច្រេះក្បាល​​​អាគុយ​

ច្រេះក្បាលអាគុយ

ច្រេះស៊ីក្បាលអាគុយរថយន្តអាចមានផលប៉ះពាល់អវិជ្ជមានដល់ដំណើរការនៃអាគុយនិងប្រព័ន្ធសាកអាគុយរបស់រថយន្តទៀតផង។ ជួនកាលវាមានពណ៌ស ឬពណ៌បៃតងខៀវ។

ពេលនេះទំព័រហបបាយសូមបង្ហាញនូវិធីងាយស្រួលក្នុងការដោះស្រាយនេះ។ សូមពិនិត្យមើលគន្លឹះទាំងនេះក្នុងការ សំអាត និងការពារច្រេសស៊ីក្បាលអាគុយរបស់លោកអ្នក។

សូមទស្សនាវីដេអូ៖

តើវាកើតមកពីណា? 

ជាធម្មតាអ្នកភ្ជាប់លោហៈពីរប្រភេទខុសគ្នាជាមួយគ្នាក្នុងរយៈពេលយូរវានឹងមានប្រតិកម្ម។ ចំនែកឯអាគុយវិញវាបញ្ចេញអ៊ីដ្រូសែនជាផ្នែកនៃប្រតិបត្តិការធម្មតារបស់វាទៅប៉ះជាមួយកំដៅនឹងសំណើមដែលមាននៅក្នុងបរិយាកាសនូវជុំវិញអាគុយហើយវានិងបង្កើតទៅជាច្រេសនូវក្បាលអាគុយដែលជាចំណុចរំខានដល់សមត្ថភាពរបស់អាគុយក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី។ អ្នកគួរតែត្រួតពិនិត្យអាគុយរថយន្តរបស់អ្នកអោយបានទៀងទាត់ និង​ការពារកុំអោយបញ្ហានេះកើតឡើង​។

តើអ្នកអាចសម្អាតវាដោយរបៀបណា?

មធ្យោបាយសាមញ្ញបំផុតក្នុងការសំអាតគឺប្រើច្រាស់ដែលមានធ្មេញដែកនិងសូដាលាយជាមួយទឹក។​​ ដោះផ្តាច់តំណរក្បាល់អាគុយចេញរួចធ្វើការសំអាតជាការស្រាច​។​​ អ្នកក៏អាចប្រើប្រាយសំរាប់សំអាតច្រេសទៅបាញ់សំអាតក៏បានដែរវាអាច​សន្សំសំចៃពេលវេលាបានច្រើន​ ។

តើអ្នកអាចការពារវាយ៉ាងដូចម្តេច?

មានវិធីសាស្រ្តខុសគ្នាមួយចំនួនដែលអ្នកអាចប្រើដើម្បីការពារការទៅលើបញ្ហារនេះនៅពេលអនាគត។ អ្នកបច្ចេកទេសបានណែនាំឱ្យប្រើខ្លាញ់គោ​ រឺ ប្រាយខ្លាញ់ដែលអាចការពារច្រេសបានទៅបាញ់នូវលើដំណរក្បាលអាគុយ វាអាចការពារបាន។

អត្ថបទលេខ៖ ហប០០១

រក្សាសិទ្ធិដោយ គេហទំព័រហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *