បច្ចេកវិទ្យា

វិធីសន្សំប្រេងឥន្ទនៈពេលបើកបររថយន្ត

ខណៈ​តម្លៃ​ប្រេង​ឥន្ធនៈ​បន្ត​កើន​ឡើង​​នេះ​លោក​អ្នក​ប្រា​កដ​ជា​ចង់​អោយ​តម្លៃ​ប្រេង​ចុះ​ថោក​វិញ​មែន​ទេ? ខាងក្រោមនេះគឺជាមធ្យោបាយដ៏ល្អបំផុតមួយចំនួនធ្វើអោយរថយន្តរបស់លោកអ្នកស៊ីប្រងឥន្ធនៈតិច បង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ខ្ពស់​ នោះលោកអ្នកប្រាកដជាសន្សំសំចៃថវិការបានច្រើន ៖

សន្សំប្រេង

១​) ប្រើ គ្រួសខន្ត្រូល (Cruise Control)៖

ការប្រើ ​Cruise Control នូវពេលបើកបរ ជួយសន្សំប្រេងឥន្ធនៈបានមួយកំរិត ព្រោះថា Cruise Control​ គឺអាចកំណត់ល្បឿនរថយន្តអោយថេរទៅតាមការកំណត់របស់អ្នក។ ដូច្នោះការប្រើប្រាស់ប្រេងឥន្ធនៈក៏ត្រូវបានកាត់បន្ថយដែរ។

សន្សំប្រេង

២) ​បន្ថយល្បឿនរថយន្ត៖

នៅពេលដែលល្បឿនរថយន្តកាន់តែលឿន ម៉ាស៊ីនរថយន្តនិងមានកំលាំងកកិតខ្ពស់ ហើយសំពាធខ្យល់ខ្លាំង ដែលជាកត្តាជំរុញអោយម៉ាស៊ីនត្រូវការប្រេងឥន្ធនៈច្រើនដែលធ្វើអោយលោកអ្នកចំណាចខ្ពស់។ អ្នកត្រូវបើកបរនូវល្បឿនមួយក្រោម ៨០គម ក្នុង​១ម៉ោង ដើម្បីបន្ថយកំលាំងកកិតរបស់ម៉ាស៊ីន។

សន្សំប្រេង

៣) បន្ថែមល្បឿនដោយសន្សឹមៗ៖

ម៉ាស៊ីនត្រូវការល្បាយខ្យល់និងប្រេងសាំងឬម៉ាស៊ូតដើម្បីផ្ទុះឆេះ ដូច្នេះប្រសិនយើងជាន់ហ្គែរកំហុកភ្លាមៗនូវពេលចេញដំណើរ នោះម៉ាស៊ីនត្រូវការល្បាយច្រើន ដូច្នោះប្រេងសាំងឬម៉ាស៊ូតក៏ត្រូវប្រើប្រាស់ច្រើនទៅតាមនោះដែរ។

សន្សំប្រេង

៤) ជៀសវាងការជាន់ហ្រ្វាំងញឹកញាប់ដោយមិនចាំបាច់៖

ការជាន់ហ្រ្វាំងគឺជាការបន្ថយល្បឿនរថយន្តក៏ដូចជាបន្ថយកំលាំងម៉ាស៊ីនដែរ ប៉ុន្តែបន្ទាប់ពីនេះអ្នក​បង្កើន​ល្បឿនវិញ ចំណុចនេះហើយដែលត្រូវចំណាយប្រេងច្រើនជាងការបើកបរនូវល្បឿនមួយថេរ។

សន្សំប្រេង

៥) ម៉ាស៊ីនឡ៉ាឡង់ទីធំ​(ល្បឿនជុំម៉ាស៊ីនខ្ពស់)ខុសធម្មតា៖

ប្រសិន​បើ​អ្នក​សង្កេតឃើញថាម៉ាស៊ីនឡ៉ាឡង់ទីធំនូវពេលឈប់ស្ងៀម នេះក៏ជាមួលហេតុមួយដែលចំណាយប្រេងច្រើនដែរ។ អ្នកត្រូវប្រញ៉ាប់យករថយន្តទៅត្រូតពិនិត្យនូវការរ៉ាជួសជុលរថយន្តដែលមានជំនាញ។

អត្ថបទលេខ៖ ហវ០០១

រក្សាសិទ្ធិដោយ គេហទំព័រហូបបាយ​ www.hopbuys.com