គន្លឹះជីវិត

វិធីសាស្ត្រ​​បង្រៀន​កូន​​​តូចៗ​ឱ្យ​​ចូលចិត្ត​ការសិក្សា

តើលោកអ្នក ជាឪពុកម្តាយ ឬអណាព្យាបាល កំពុងមានកំពុងខិតខំ​ បង្រៀនកូន​​ ដោយកង្វល់យ៉ាងខ្លាំង ដោយខ្លាចកូនតូចៗរបស់អ្នកមិនឆ្លាតវៃ មិនចង់រៀន រៀនមិនពូកែ គេចសាលា ឬដើរផ្លូវខុស ហើយគ្មានអនាគតល្អមែនទេ?

បង្រៀន​កូន

ក្នុងនាមជាឪពុកម្តាយគ្រប់ៗរូប បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីឲ្យកូនៗ មានអនាគតល្អ ភ្លឺថ្លាត្រចះត្រចង់។ គោលបំណងនេះហើយ ទើបឪពុកម្តាយមួយចំនួន ខំបញ្ជូនកូនតូចៗ ជាទីស្រលាញ់ របស់គាត់ ទៅរៀននៅសាលាល្អៗ ដោយរំពឹងទុកថា កូនៗទាំងនោះ មានភាពឆ្លាតវៃ មានសីលធម៌ល្អ ជាសិស្សពូកែ ជាប់ចំណាត់ថ្នាក់លេខ១ និងក្លាយជាអ្នកដឹកនាំកំពូល នៅថៃ្ងអនាគត។ ដើម្បីសំរេចក្តីប្រាថ្នានេះ ការអប់រំដែលផ្តល់ដោយសាលារៀនតែមួយមុខ គឺមិនគ្រប់គ្រាន់ឡើយ វាទាមទារ ឲ្យមានការចូលរួម ពីឪពុកម្តាយ អនាព្យាបាល ឬក្រុមគ្រួសារ យ៉ាងខ្លាំងផងដែរ។ ក្រុមការងារនៃ គេហទំព័រហូបបាយ www.hopbuys.com សូមផ្តល់គន្លឹះ ពិសេសៗមួយចំនួន ដែលលោកអ្នកអាចប្រើនៅផ្ទះ ដើម្បីជំរុញ ឲ្យកូនតូចៗទាំងនោះ ចូលចិត្តរៀនសូត្រ ដូចតទៅនេះ៖បង្កើត

១.បរិយាកាសនៃការសិក្សាដោយការអានអក្សរ

កូនតូច

ការអានអក្សរ មិនត្រឹមតែជួយកូនៗរបស់អ្នក ចេះពាក្យច្រើនប៉ុណ្ណោះទេ វាថែមទាំង ជួយឲ្យខួរក្បាលរបស់ពួកគេ រីកចំរើនលឿន ដឹងអំពីទស្សនៈផ្សេងៗ និងយល់ច្បាស់អំពី របៀបទំនាក់ទំនង ក្នុងសង្គមផងដែរ។

សូមបង្រៀនកូនៗអ្នក ឲ្យអានអក្សរ ឲ្យបានទៀងទាត់។ សូមឲ្យកូនរបស់អ្នក អានឲ្យលឺៗ ចេញមកក្រៅ ដើម្បីបំបាត់ភាពខ្មាសអៀនរបស់ពួកគេ។ បង្កើតពេលវេលាអានអក្សរ ជាលក្ខណៈគ្រួសារ ២០នាទីជារៀងរាល់ថ្ងៃដោយ បង្ហាញនូវគំរូ នៃការអានរបស់លោកអ្នក ដល់កូនៗអ្នក ដូចជាការអាន ទស្សនាវដ្តី ប្រលោមលោក ការសែត និង សៀវភៅផ្សេងៗជាដើម។

២.ផ្តល់ឱកាសឲ្យកូនអ្នកចេះសម្រេចចិត្តដោយខ្លួនឯង

កូនតូច

មិនថានៅផ្ទះ ឬនៅក្នុងថ្នាក់រៀននោះទេ យើងគួរតែផ្តល់ឱ្យកូនៗ នូវមធ្យោបាយល្អៗ ដើម្បីឲ្យក្មេងៗ មានជំរើសក្នុងការសិក្សា។ ឧទាហរណ៍ នៅពេលគេចង់សរសេរប្រធានបទអ្វីមួយ លោកអ្នកត្រូវអនុញ្ញាតឱ្យពួកគេ ជ្រើសរើសយកប្រធានបទ ដែលគេចង់សរសេរ។ សូមប្រឹងប្រែង គ្រប់គ្រងបរិយាកាសសិក្សា សកម្មភាពបង្រៀនល្អៗ និងព្យាយាម លើកទឹកចិត្ត កូនរបស់លោកអ្នកជានិច្ច។

៣.បង្ករលក្ខណៈឲ្យមានការ ទំនាក់ទនងដោយបើកចំហ និងប្រកាន់ភាពស្មោះត្រង់

កូនតូច

ត្រូវមានការលើកទឹកចិត្តកូនតូចៗ​ ឲ្យពួកគេបញ្ចេញទស្សនៈ ឬគំនិតផ្ទាល់ខ្លួនរបស់ពួកគេ នូវអ្វីដែលមាន នៅក្នុងមេរៀនសិក្សា របស់ពួកគេ ដែលបានរៀនកន្លងមក។ យើងគួរតែបង្កើតនូវបរិយាកាសមួយ ដើម្បីធានាថា ការប្រាស្រ័យទំនាក់ទំនង ត្រូវបានធ្វើដោយទូលំទូលាយ និងមិនមានការភិតភ័យ ក្នុងការបញ្ចេញមតិ យោបល់ ឬគំនិត ការពេញចិត្ត ការមិនពេញចិត្ត ឬការព្រួយបារម្ភផ្សេងៗជាដើម។ ហើយបើកូនៗអ្នក សួរសំណួរ លោកអ្នកត្រូវឆ្លើយតប អោយបានត្រឹមត្រូវ បើលោកអ្នកមិនដឹងចំលើយ ចូរកុំឆ្លើយកុហក់ពួកគេអី។

៤.សូមផ្តោតលើអ្វីដែលជាចំណាប់អារម្មណ៍របស់កូនអ្នក

កូនតូច

បើកូនរបស់អ្នកចាប់អារម្មណ៍ ឬចូលចិត្តអ្វីនោះ ចូរអ្នកភ្ជាប់ការសិក្សារបស់ពួកគេ ទៅនឹងវត្ថុនោះ ដូចនេះ កូនៗរបស់លោកអ្នក និងសប្បាយរីករាយ នឹងចូលរួមក្នុងដំណើរការ សិក្សានោះ ជាក់ជាមិនខានឡើយ។ ត្រូវតែជំរុញលើកទឹកចិត្ត គាត់ឲ្យរុករកនូវប្រធានបទ ឬមុខវិជ្ជាណា ដែលគេចូលចិត្តរៀន។ ប្រសិនបើគាត់ចូលចិត្តសត្វឆ្កែ ត្រូវជួយគាត់រកឯកសារ ឬព័ត៍មានណា ដែលទាក់ទងនិងសត្វ ឆ្កែនោះ។ ហើយអ្នកត្រូវសួរគាត់ ឲ្យង្ហាញនូវចំណុច ដែលគេចំណូលចិត្តឆ្កែឲ្យបាន ៤ ទៅ៥ចំណុច រួចហើយ ឲ្យគេពន្យល់ថាមូលហេតុ នៃការជ្រើសរើសយក ឬចូលចិត្តសត្វឆ្កែនោះ។ សូមង្រៀនកូនអ្នក ឲ្យចេះវិភាគរកមូលហេតុ និងដំណោះស្រាយបញ្ហារ តាំងពីនៅវ័យកុមារមកម្លេះ។

៥.ណែនាំ និងលើកទឹកចិត្តឲ្យកូនរៀនអំពីរបៀបសិក្សាថ្មីៗផ្សេងគ្នា

កូនសិស្ស

កូនក្មេង មានទំលាប់រៀនផ្សេងៗគ្នា ខ្លះចូលចិត្តឲ្យគេជំរុញ ឬដឹកនាំ និងខ្លះទៀត ត្រូវប្រើវិធីចម្រុះតែម្តង។ ទោះបីជាយ៉ាងក៏ដោយ យើងគួតែជួយពួកគេ នូវអ្វីដែលពួកគេចូលចិត្ត ហើយអ្នក អាចប្រើតិចនិចថ្មីៗ ដែលធ្វើឲ្យការរៀនរបស់ពួកគេ ទទួលបានគុណភាពខ្ពស់ និងរីកចម្រើនជាងមុន។

ខាងក្រោមនេះ ជារបៀបរៀនជាមូលដ្ឋានទាំង ៧របៀប៖

  1. រៀនដោយប្រើ រូបភាព (Visual)
  2. រៀនដោយប្រើ ការនិយាយ (Verbal)
  3. រៀនដោយប្រើ ការស្តាប់ (Auditory)
  4. រៀនដោយការប្រើប្រាស់ ការប៉ះផ្ទាល់នៃវត្ថុនោះ (Physical)
  5. រៀនតាមបែប គណនា (គណិតវិទ្យា) –(Logical)
  6. រៀនតាមបែបជា ក្រុមសហការគ្នា (Social)
  7. និងរៀនតាមរបៀប ម្នាក់ឯង (Solitary)

ឧទាហរណ៍ ក្មេងដែលចូលចិត្តរៀន តាមបែបមើលរូបភាព គឺក្មេងប្រើភ្នែក ដើម្បីអង្កេតដំណើរ នៃរឿងហេតុ រីឯក្មេង ដែលចូលចិត្តរៀន តាមបែបស្តាប់ការពន្យល់វិញ គេចូលចិត្តស្តាប់ការពន្យល់ អំពីរឿងនោះ ថាវាមានដំណើរការយ៉ាងដូចម្តេច។ ដូច្នេះហើយ មាតាបិតា ឬលោកគ្រូអ្នកគ្រូ ត្រូវរកឲ្យឃើញ នូវរបៀបរៀនរបស់កុមារតូចៗ ដើម្បីបានលទ្ធផលល្អ ក្នុងការបង្រៀនរបស់អ្នក និងការរៀនរបស់ពួកគេម្នាក់ៗ។

៦.ធ្វើឲ្យការរៀន មានភាពសប្បាយរីករាយ ដោយប្រើមធ្យោបាយ ហ្គែម

កូនសិស្ស

ការប្រើហ្គែម ជាឧបករណ៍ក្នុងការអប់រំ មិនត្រឹមតែផ្តល់នូវឱកាស សម្រាប់ការរៀនសូត្រ ឲ្យកាន់តែស៊ីជម្រៅទេ តែវាក៏ជួយជំរុញឱ្យកុមារ ចង់រៀនផងដែរ នៅពេលដែលកុមារ ចូលរួមយ៉ាងសកម្ម ជាមួយហ្គែមមួយនោះ ក្នុងចិត្តរបស់ពួកគេ នឹងទទួលបាន ការរីករាយ ក្នុងការរៀនតាមបែបថ្មីៗ ហើយទាំងនោះធ្វើ ឲ្យកុមារកាន់តែចង់រៀនបន្ថែមទៀត។

៧.សូមផ្តោតលើចំណេះដឹងកូនអ្នកដែលបានរៀន មិនមែនផ្តោតលើសកម្មភាព នៃការរៀនរបស់គេនោះទេ

បង្រៀនកូន

ផ្តោតលើបទពិសោធន៍ និងចំណេះដឹង នៃការរៀនរបស់កូនអ្នក គឺវាមានសារៈសំខាន់ជាង ពិន្ទុ ដែលបាននៅពេលធ្វើតេស។ អ្នកគួរផ្តល់ឱកាស ឲ្យកូនអ្នក បានបញ្ចេញយោបល់ ឬ អាចដាក់បញ្ចូលពាក្យ និងគំនិតរបស់គាត់ ចូលទៅក្នុងមេរៀនដែលគាត់បានរៀនហើយ។

៨.ជួយកូនអ្នកឲ្យចេះរៀបចំឲ្យមានសណ្តាប់ធ្នាប់ជានិច្ច

បង្រៀនកូន

ការជួយកូនរបស់អ្នក ឲ្យចេះរៀនរៀបចំឯកសារ សៀវភៅ និងកិច្ចការរបស់ពួកគេ នោះនឹងជួយឱ្យពួកគេ មានអារម្មណ៍ថា ពួកគេត្រូវបានលើកទឹកចិត្ត និងយកចិត្តទុកដាក់ ចំពោះការរៀនសូត្រ របស់ពួកគេ។ ដូច្នេះ លោកអ្នក ត្រូវមានការអត់ធ្មត់ នឹងធ្វើរឿងនេះជាប្រចាំ។

៩.សូមទទួលស្គាល់ និង អបអរសារទរនូវស្នាដៃកូនរបស់អ្នកដែលសម្រេចបាន

បង្រៀនកូន

ទោះបីការសម្រេចបាន វាតូចប៉ុនណាក៏ដោយ តែវាជាការសំខាន់ណាស់ ក្នុងការទទួលស្គាល់ និងអបអរសាទ នូវសមិទ្ធិផលរបស់កូនអ្នក។ នេះគឺមានសារៈសំខាន់ ជាពិសេសសម្រាប់កូនតូចៗ ដែលកំពុងរៀនថ្នាក់បឋមសិក្សា ដែលត្រូវការគាំទ្រ ជាវិជ្ជមានជានិច្ច ដើម្បីឱ្យពួកគេមាន ទឹកចិត្តរៀនសូត្រ និងប្រកួតប្រជែងដោយខ្លួនឯង។ ប្រើវិធីសាស្ត្រ នៃការពង្រឹងជាវិជ្ជមាន វាជាឧបករណ៍ ដើម្បីជម្រុញឲ្យកូនអ្នក ចូលចិត្តរៀនសូត្រ។

១០.សូមផ្តោតទៅលើភាពខ្លាំងរបស់កូនអ្នក

បង្រៀនកូន

ការផ្តោតលើភាពខ្លាំងរបស់កូនអ្នក គឺសំខាន់ណាស់ ចំពោះការអភិវឌ្ឍន៍ ផ្នែកអារម្មណ៍ និងការសិក្សារបស់ពួកគេ មានភាពរីកចម្រើនឡើងៗ។ ការផ្តោតលើភាពខ្លាំងរបស់ពួកគេ គឺជាទម្រង់មួយផ្សេងទៀត នៃការគាំទ្រជាវិជ្ជមាន ហើយនឹងជម្រុញគាត់ ឲ្យបន្តការសិក្សាតទៅមុខទៀត។ ផ្ទុយទៅវិញ បើយើងផ្តោតអារម្មណ៍ លើភាពទន់ខ្សោយរបស់កូនវិញនោះ វាពុំមានប្រយោជន៍អ្វីនោះទេ ប៉ុន្តែវាបណ្តាលឱ្យ មានការបាក់ទឹកចិត្ត កើតទុក្ខព្រួយ និងកូនលែងចង់បន្តរៀន ទៅមុខទៀតហើយ។ បើកូនយើងរៀនខ្សោយ មុខវិជ្ជាណាមួយ តែពូកែលើមុខវិជ្ជាផ្សេងទៀត នោះយើងត្រូវសរសើរ នូវអ្វីដែលគាត់រៀនពូកែ និងលើកទឹកចិត្តគាត់ ឲ្យខំបន្តទៀត លើមុខវិជ្ជាដែលធ្វើ មិនបានល្អនោះ។

១១.រក្សារការរៀនឲ្យបានរាល់ថ្ងៃ​

បង្រៀនកូន

ការរៀនជារៀងរាល់ថ្ងៃ វាស្តាប់ទៅ ដូចជាច្រើនបន្តិចហើយ ប៉ុន្តែវាពិតជាអីទេ បើសិនជាអ្នកប្រើវិធីសាស្ត្រ ឲ្យបានត្រឹមត្រូវនោះ។ នៅពេលណាដែលអាចធ្វើបាន ចូរលើកទឹកចិត្ត កូនរបស់អ្នក ឱ្យរុករកពិភពថ្មីៗ ដែលនៅជុំវិញខ្លួនគាត់ ហើយសួរសំណួរ និងបង្កើតទំនាក់ទំនង និងភាពស្និតស្នាល ជាមួយគាត់ជានិច្ច ។ ជួយគាត់ឱ្យចេះចាត់ថ្នាក់ ចាត់ចែង និងគិតយ៉ាងណា ឲ្យបានស៊ីជំរៅអំពីអ្វីមួយ ដែលគាត់ឃើញ និងមានបទពិសោធន៍ជាមួយ។

បង្រៀនកូន

សូមព្យាយាម អនុវត្តយុទ្ធសាស្ត្រទាំងនោះ ឱ្យបានត្រឹមត្រូវ នោះអ្នកនឹងឃើញថា កូន ឬសិស្សរបស់អ្នក នឹងបានទទួល នូវភាពរីករាយ ក្នុងការរៀនសូត្រ និងជាកូនល្អ សិស្សល្អ ដែលជាសរសរទ្រូងដ៏រឹងមាំ របស់ជាតិ នាពេលអនាគត។ ក្រុមការងារនៃគេហទំព័រហូបបាយ សូមថ្លែងអំណគុណ ដ៏ជ្រាវជ្រៅ ចំណោះការទស្សនាលោកអ្នក។​ សូមអគុណ និងជំរាបលា។

អត្ថបទលេខៈ គល០០១៨

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *