ជម្ងឺនិងវិធីការពារ សុខភាព

វិធី​ព្យាបាលរលាក​​កំរិតស្រាលមានប្រសិទ្ធភាពខ្ពស់

វិធីសាស្ត្រងាយៗនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយព្យាបាលការរលាកកំរិតស្រាល

ជាទូទៅ​​ការរលាក​​​ច្រើនកើត​ទ្បើង​ដោយ​ភាព​ធ្វេស​ប្រហែស​បន្តិចបន្តួច ឫកើតទ្បើង ជា​យថាហេតុ និងជាពិសេសចំពោះ​ស្ត្រីមេផ្ទះ​ងាយរងការប៉ះទង្គិចណាស់ ដូចជា​ការរលាក​ដោយខ្លាញ់ក្តៅ ចំហេះ​កំដៅ​ដែលបង្កទ្បើងដោយ ឆ្នាំង ខ្ទះ ចង្ក្រាន ឆ្នាំងអ៊ុត ឫទឹកក្តៅជាដើម។ ការរលាកចែកចេញជា៣កំរិតគឺៈ

កំរិតទី១ ការរលាកស្រទាប់ នៃស្បែកផ្នែកខាងលើ មានពណ៌ក្រហមមិនបណ្តាលឲ្យមានពងទឹក
កំរិតទី២ ការរលាកបង្កជាពងទឹកនិងស្បែកទ្បើងក្រាស់ និង
កំរិតទី៣ រលាកមានការរីករាលដាលនៃស្បែក (កំរិតធ្ងន់)។

ខណៈពេលនេះគេហទំព័រហូបបាយ សូមធ្វើការចែករំលែកចំណេះដឹងបឋមសម្រាប់ព្យាបាលការរលាកកំរិតស្រាល (កំរិតទី១) ដោយវិធីសាស្ត្រងាយៗ និងមានប្រសិទ្ធិភាព ដែលអ្នកអាចធ្វើបានដោយខ្លួនឯង និង អាចជួយសង្គ្រោះអ្នកជុំវិញបានយ៉ាងល្អ។ ប៉ុន្តែ ចំពោះការរលាកធ្ងន់ធ្ងរអ្នកចាំបាច់ត្រូវតែជូបគ្រូពេទ្យជំនាញ។

សូមជ្រើសរើសយកវិធីសាស្ត្រខាងក្រោមណាមួយប៉ុន្នោះដែលលោកអ្នកអាចធ្វើបាន៖

១. ទឹកត្រជាក់ធម្មតា

នៅពេលលោកអ្នក ទទួលរងការរលាកភ្លាម សូមយកចំណុចដែលរលាកនោះ ត្រាំទឹកត្រជាក់ បើសិនជាអាចធ្វើបាន ហើយបើរលាកនោះ ចំកន្លែងដែលពិបាកក្នុង ការត្រាំទឹកសូមបងប្អូន ស្រោចទឹកត្រជាក់ ចំកន្លែងរលាកនោះដោយលាងសម្អាតបរិវេណរលាកដោយថ្នមៗ រយៈពេល២០នាទីដូចគ្នា។

ព្យាបាលរលាករលាក

២. ប្រទាលកន្ទុយក្រពើ (Aloe Vera)

សូមចិតយកសាច់ប្រទាលកន្ទុយក្រពើរមកបិទត្រង់ចំនុរលាកនោះភ្លាមក្រោយការរលាកនោះ។ ប្រទាលនេះសំបូរជាតិជេលអន្ធិលជួយការពារការរលាក និងការរីរករាលដាលរបស់មេរោគ និងពិសេសវាកំចាត់ភាពក្តៅបន្ថយការឈឺចាប់កន្លែងរងរបួសបានយ៉ាងល្អ។
សូមកុំប្រើទឹកកកដាក់ចំកន្លែងរបួសព្រោះវារំខានដល់ដំណើរឈាមហូរ។

រលាក

៣. កំប្រេសត្រជាក់ (Cool Compresses)

អាចប្រើកំប្រេសត្រជាក់ ឬអាចប្រើក្រណាត់ស្អាតសើមដាក់ចំកន្លែងរលាក វានឹង ជួយ កាត់បន្ថយ ការឈឺចាប់និងភាពហើមរបស់ស្បែក។ ត្រូវអនុវត្តដាក់រយៈពេលចន្លោះ ៥ទៅ១៥នាទីម្តង។ កុំព្យាយាមដាក់ឲ្យលើសលប់ព្រោះវាអាចបណ្តាលស្បែកប្រតិកម្មកាន់តែរលាកថែម។

៤. ទឹកឃ្មុំ

លាបទឹកឃ្មុំលើចំណុចរលាកនោះឲ្យពេញសព្វល្អ។ ទឹកឃ្មុំមានប្រសិទ្ធភាពខ្ពស់ ជួយព្យាបាលការរលាក ឆាប់ជាសះស្បើយលឿន និងបំបាត់ការឈឺចាប់។ ទឹកឃ្មុំមាន កតំរិត ភីអេច (PH) ប្រឆាំង នឹងការរលាកកំចាត់បាក់តេរីថែមទាំងប្រឆាំងមេរោគផ្សិត។

រលាក

៥. កុំជួសបំបែកពងទឹកលើស្បែករលាក

សូមកុំជួសបំបែកពងទឹក ដែលកើតពីការរលាកនោះអី បើអាចធ្វើបានគួរទុក ឲ្យវាបែកដោយខ្លួនឯង។ ពងទឹកនោះមានតួនាទីសំខាន់ក្នុង ការការពារមេរោគឆ្លង និង បណ្តុះនូវកោសិការថ្មីជំនួសកោសិការដែលខូចខាតដោយការរលាកនោះ។ ប្រសិនអ្នកព្រួយបារម្ភអំពីពងបែកនោះ ឬបើទឹកក្នុងពងបែក នោះមានពណ៌លឿង អ្នកត្រូវជួបគ្រូពេទ្យជំនាញភ្លាម។ ត្រូវការពាររបួសនោះកុំឲ្យត្រូវផ្ទាល់កំដៅថ្ងៃ។

រលាក

៦. កញ្ចាប់តែឆុងរួច

រលាក

យកកាកតែខ្មៅដែលបានឆុងរួច ហើយដែលត្រជាក់ មកបិទពីលើចំណុច ដែលរលាកនោះភ្លាមៗ។ តែខ្មៅផ្ទុកទៅដោយសារធាតុ អាស៊ីតតានិច (Tannic) ដែលជួយបឺតកំចាត់កំដៅពីកន្លែងរលាកនោះបានយ៉ាងល្អប្រសើរ។

៧. ទឹកខ្មេះ

អ្នកត្រូវត្រាំកន្សែង ឫក្រណាត់ស្អាតនៅក្នុងទឹកខ្មេះរួចយកវាមកដាក់កន្លែងរលាកដើម្បីការកាត់បន្ថយភាពឈឺចាប់ពីការរលាក។ ទឹកខ្មេះផ្ទុកសារធាតុអាស៊ីត អាសេទិច សារធាតុរបស់វាមានជាតិអាប់ស្ពេរីន (Apririn)ដែលវាជួយកាត់បន្ថយ ការឈឺចាប់ និង រមាស់ និងស្រូបយកកំដៅពីការរលាកនោះ។ វាក៏ជាអង់ទីអុកស៊ីស ដែលវានឹងជួយរក្សាការរលាករបស់អ្នកមិនឱ្យឆ្លងមេរោគ។

រលាក

៨. ក្រែមការពាររលាក

អ្នកអាចប្រើក្រែមជាជំនួយក្នុងការបង្ការការឆ្លងមេរោគសំលាប់ពួកបាក់តេរីដូចជា Bacitracin ឬ Neosporin វាជួយអ្នកឆាប់ជាសះស្បើយនិងបំបាត់ស្នាមបានទៀតផង។

រលាក

ដូច្នេះបើសិនអ្នកទទួលរងការរលាកដោយប្រការណាមួយ លោកអ្នកអាចជ្រើសរើសសាកល្បងនូវវិធីសាស្រ្តសាមញ្ញៗ និងងាយស្រួលនៅផ្ទះបានដោយខ្លួនឯង មិនចាំបាច់ចំណាយថវិកាច្រើនហើយទទួលបានប្រសិទ្ធភាពខ្ពស់បំបាត់ការឈឺចាប់របស់លោកអ្នកបានយ៉ាងរហ័ស។ តែទោះជាយ៉ាងក៏ដោយសូមលោកអ្នកបង្កើនការប្រុងប្រយ័ត្នខ្ពស់ជៀសវាងការរលាកកើតទ្បើងជាយថាហេតុ ពិសេសកូនតូចៗរបស់អ្នក៕

អត្ថបទលេខ៖ សខ០០២១

ប្រភពស្រាវជ្រាវ៖

https://www.rd.com/health/conditions/home-remedies-for-burns/
https://www.healthline.com/health/home-remedies-for-burns

រក្សាសិទ្ធិដោយ គេហទំព័រហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *