គន្លឹះបើកបររថយន្តផុតពីគ្រោះថ្នាក់
គ្រោះថ្នាក់ចរាចរណ៏បានកើតឡើងស្ទើរជារៀងរាល់ថ្ងៃដោយសារតែការធ្វេសប្រហែសឬដោយប្រកាចៃដន្យណាមួយដែលយើងមិនបានដឹងមុន។ ដូច្នោះហើយទើបយើងខ្ញុំលើកចំណុចខ្លះដើម្បីជាគំនិតសំរាប់សុវត្ថិភាពយើងទាំងអស់គ្នា៖
១.ត្រូវសាររេចំណុចមួយចំនួននូវមុនពេលបើកបរ
អ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការសារេកញ្ចក់មើលក្រោយទាំងសងខាង និង កញ្ចក់កណ្តាលអោយបានត្រឹមត្រូវទៅតាមតម្រូវការ ដើម្បីផ្តល់ភាពងាយស្រូលសំរាប់អ្នកក្នុងការមើលក្រោយ។ ដូចនេះ អ្នកអាចមើលឃើញគ្រប់ស្ថានភាពរបស់រថយន្តដែលកំពុងបើកបរនូវខាងក្រោយអ្នក ជាពិសេសនូវមុនពេលបត់ ត្រូវក្រឡេកមើលកញ្ចក់នោះជាចំបាច់ដើម្បីដឹងច្បាស់ថាមិនអ្វីនូវខាងក្រោយ ។
២.ត្រូវយកចិត្តទុកដាក់ទៅលើកស្លាកសញ្ញាចរាចរណ៏នូវលើកដងផ្លូវ
អ្នកត្រូវដឹងអំពីអត្ថន័យរបស់ស្លាកនីមួយៗ ដែលមាននូវលើដងផ្លូវ ដូចជាការហាមឃាត់ ឬប្រុងប្រយ័ត្ននិងមានច្រើនទៀត។ វាមានសារះសំខាន់ណាស់ក្នុងកាប្រាប់ដំណឹងដល់អ្នកក្នុងការបើកបរ។ ឧទារហ៏៖ ស្លាកបង្ហាញអ្នកថានូវខាងមុខផ្លូវកោងឬផ្លូវរួមតូច ដូច្នោះអ្នកត្រូវបន្ថយល្បឿនរថយន្តដើម្បីអាចគ្រប់គ្រោងរថយន្ត អោយជៀសផុតពីហេតុការណ៏ណាមួយដែលកើតឡើងដោយចៃដន្យ ។
៣.ត្រូវបើកភ្លើងនូវពេលកុំពុងមានភ្លៀង
យើងដឹងថាពេលភ្លៀងគឺមិនអាចមើលផ្លូវឆ្បាស់នោះទេ ហើយវាក៏ជាសញ្ញាបង្ហាញដល់រថយន្តដ៏ទៃ ដែលនូវខាងមុខនិងខាងក្រោយ។
៤.កុំជាន់ហ្រ្វាំងបង្ខំ នូវពេលដែលកង់រថយន្តបែកពេលកំពង់បើកបរ
អ្នកអាចស្រម៉ៃបាន ប្រសិនជារថយន្តបែកកង់កំឡុងពេលបើកបរល្បឿនលឿន ហើយជាន់ហ្រ្វាំងបង្ខំវានិងធ្វើអោយរថយន្តក្រវីគូតនិងអាចក្រឡាប់បាន ផ្ទុយទៅវិញអ្នកមិនជាន់ហ្រ្វាំង ឬអបហ្រ្វាំងទៅតាមល្បឿនរថយន្ត និងព្យាយាមទប់ចង្កូតរហូតដល់រថយន្តឈប់អ្នក និងមានសុវត្តិភាព៕