កសិកម្ម

ភាគទី៥ របៀបធ្វើ​មេថ្នាំ​ធម្មជាតិ ត្រីផ្អាប់ ចិញ្ចឹម​​​ ជន្លេន​​ក្រហម ដាំ​ស្មៅ ជាចំណីមាន់

១.របៀបធ្វើមេថ្នាំធម្មជាតិសំរាប់មាន់

មាន់ាឈឺ

ជម្ងឺមាន់​​ ដែលឧស្សាកើតមានជាងគេ គឺជម្ងឺផ្តាសាយ ជម្ងឺរាកមាន់ និងជម្ងឺមួយចំនួនទៀត។ ក្នុងករណីធ្ងន់ធ្ងរ ​ជម្ងឺទាំងនោះ អាចឲ្យមាន់ងាប់បាន ដែលធ្វើឲ្យកសិកយើង ខាតបង់ថវិការ ក្នុងមុខរបរចិញ្ចឹមមាន់នេះ។  វិធីប្រើមេថ្នាំធម្មជាតិ​ អាចដោះស្រាយ កង្វល់នេះ  បានយ៉ាងល្អ។ ក្រុមការងារ នៃគេហទំព័រហូបបាយ wwww.hopbuys.com និងបង្ហាញជូនលោកអ្នក នូវវិធីធ្វើ និង របៀបប្រើប្រាស់មេថ្នាំធម្មជាតិនេះ ឥឡូវនេះ។  រូបមន្តនេះ គឺជាស្តង់ដា លោកអ្នក អាចធ្វើច្រើនជាងនេះបាន តែត្រូវរក្សាសមាមាត្រភាគរយនៃគ្រឿងផ្សំនេះ ដូចស្តង់ដានេះ។

ររបៀបធ្វើ៖

  1. ត្រូវចិញ្ច្រាំគ្រឿងផ្សំទាំងឡាយឲ្យល្អិត
  2. រួចច្របល់លាយជាមួយស្ករត្នោត និង
  3. ច្រកចូលពីដុង រួចបិទគម្របឲ្យជិត
  4. ត្រូវរក្សាទុក១៥ថ្ងៃក្រោយ ទើបប្រើប្រាស់បាន។ តែមានតំណម១ គឺកុំភ្លេច ត្រូវបើកគម្របពីដុងនោះ បញ្ចេញខ្យល់ ១ថ្ងៃម្តងៗ ហើយជារៀងរាល់ថ្ងៃ​ ដើម្បីរក្សាគុណភាពមេថ្នាំ។

មេថ្នាំធម្មជាតិ

របៀបប្រើប្រាស់ លោកអ្នកត្រូវដូស យកទឹកមានក្លិនឈ្ងុយ ដែលចេញពីមេថ្នាំនោះ ចំនួន ១ឬ២ស្លាបព្រាកាហ្វេ មកលាយ ចំណី១គីឡូក្រាម ឬលាយជាមួយទឹក១លីត្រ​ រួចឲ្យមាន់ស៊ី ឬផឹកជារៀងរាល់ថ្ងៃ​។ មិនថាកូនមាន់ ឬមាន់ធំឡើយ។ តែប៉ុនេះ មាន់របស់លោកអ្នក និងមិនងាយឈឺនោះទេ។

មេថ្នាំធម្មជាតិ

២. របៀបធ្វើត្រីផ្អាប់សំរាប់មាន់

លោកអ្នកប្រកដជាជ្រាបហើយថា ក្នុងមុខរបរអ្វីក៏ដោយ យើងត្រូវការកាត់ចំណាយឲ្យច្រើន ដើម្បីទទួលបានផលចំណេញច្រើន ។  ដូចគ្នាដែរ ខ្ទង់ចំណាយ ដែលខ្ពស់ជាងគេ ក្នុងរបរចិញ្ចឹមមាន់ គឺចំណាយលើចំណី។ បើគិតតែទិញចំណីបាវលក់លើទីផ្សា នោះប្រាក់ចំណេញប្រាកដជាបានតិចមិនខានឡើយ។ ដោយហេតុនេះ ក្រុមការងារនៃគេហទំព័រយើង សូមណែនាំ វិធីធ្វើត្រីផ្អាប់ សម្រាប់មាន់ស៊ីដល់លោកអ្នក។ ត្រីផ្អាប់ សំបូរដោយជាតិសាច់ ដែលធ្វើអោយមាន់ធំធាត់លឿន។ កសិករគួទិញត្រីតូចៗ ឬត្រីប្រហុក នៅរដូវត្រីថោកមកធ្វើត្រីផ្អាប់នេះ។ ត្រីនេះអាចរក្សាទុកបានយូរ គឺពី៦ ទៅ ១០ខែឯណោះ។ ចំណែក វិធីប្រើប្រាស់វិញ ងាយណាស់ ដោយយើងគ្រាន់តែលាយជាមួយ ចំណីអាចរកបានដទៃទៀត រួចឲ្យមាន់ស៊ី ជាការស្រេច។

កូនត្រី

វិធីធ្វើត្រីផ្អាប់

យើងត្រូវមានសម្ភារៈ ដូចជា ថង់ប្លាស្ទីក និងធុងជ័រ កូនត្រីតូចៗ ស្ករត្នោត​​ និងកន្ទក់។ កសិករ អាចធ្វើត្រីផ្កាប់តាមបរិមាណ ដែលខ្លួនអាចធ្វើបាន តែគួយកសមាមាត្រតាមរូបមន្តខាងក្រោមនេះ គឺដើម្បីបានត្រីផ្អាប់ចំនួន ១០០គ.ក្រ  តំបូងយក ត្រី៥០គ.ក្រ និងស្ករត្នោត: ១០គ.ក្រ មកប្រឡាក់ឲ្យសព្វ រួចរក្សាទុករយៈពេល ១៥នាទី បន្ទាប់មក យកត្រីនោះប្រឡាក់ជាមួយកន្ទក់: ៤០គ.ក្រ ឲ្យសព្វល្អ​ រួចហើយ ច្រកវាចូលថង់ប្លាស្ទីក ដាក់នៅក្នុងធុងជ័រ ឬ ពាង បង្ហាប់ត្រីឲ្យណែនល្អ និងត្រូវបញ្ចេញ ខ្យល់កុំអោយមាន ក្នុងថង់ប្លាស្ទីកនោះ រួចចងមាត់ថង់នោះឲ្យតឹងជាការស្រេច។ ត្រូវរក្សាទុកយ៉ាងតិច ២០ថ្ងៃ ទើបអាចយកឲ្យមាន់ស៊ីបាន។

ត្រីផ្អាប់

ត្រីផ្អាប់

សូមរំលឹកថា យើងត្រូវបញ្ចេញខ្យល់ក្នុងថង់ប្លាស្ទឹកអោយបានត្រឹមត្រូវ បើមិនដូច្នេះទេ ត្រីផ្អាប់នឹងខូចគុណភាព។

ចងថង់

៣. ការចិញ្ចឹមជន្លេនក្រហម

ជន្លេនក្រហម ជាចំណីសំបូរជាតិសាច់ សម្រាប់មាន់ ទា ឬកង្កែបស៊ី ដែលឆាប់ធំធាត់លឿន។​ ការចិញ្ចឹមជន្លេន ក្រហមនេះ និងជួយកាត់បន្ថយ​ចំណាយ លើការទិញចំណីបាវមានស្រាប់ លក់លើទីផ្សា ក្នុងការចិញ្ចឹមមាន់ របស់លោកអ្នក។ គ្រាន់តែចិញ្ចឹមតែមួយលើកប៉ុណ្ណោះ ជន្លេននេះ និងពង បង្កើតកូនបន្តពួជជាបន្តបន្ទាប់ សំរាប់លោកអ្នក។ តំលៃជន្លេននេះ នៅលើទីផ្សាបច្ចុប្បន្នគឺ​ ជាង១មឺនរៀងឯណោះ ក្នុង១គីឡូក្រាម។ ដូចនេះលោកអ្នកក៏អាច លក់ជន្លេននេះជាចំណូលបន្ថែមដែរ។

ជន្លេនក្រហម

ដើម្បីចិញ្ចឹមជន្លេននេះ តំបូង យើងត្រូវមាន កូនឈើ ដើមឬស្សី និង ស្លឹកត្នោតជាដើម មកសង់ទ្រុងផ្ទះជន្លេនក្រហមឲ្យរួចរាល់ បន្ទាប់មក ជីករណ្ដៅជន្លេននៅកន្លែងមិនលិចទឹក និងគ្មានស្រមោច។ ទំហំរណ្ដៅគួរមានបណ្តោយ ៣ម ទទឹង ១ម និងជំរៅ ០.៤ម ហើយអាចចាក់បេតុងរឹង មានកំពស់ ០.៤មផុតពីដី ដើម្បីការពារស្រមោច។ ត្រូវប្រក់ដំបូលរណ្ដៅជន្លេន ដើម្បីការពារទឹកភ្លៀង។ ជន្លេនក្រហម នឹងស្លាប់ ប្រសិនបើរណ្តៅលិចទឹក ឬក្តៅស្ងួតខ្លាំងពេក។

ជន្លេនក្រហម

ក្រោយពីជីកណ្តៅរួចហើយ ត្រូវយកថង់ប្លាស្ទីក ក្រាលបាទរណ្តៅឲ្យជិត បន្ទាប់មក ដាក់លាមកគោស្រស់ ឬ កាកសំណត់ឡជីវឧស្ម័នកំរាស់ ០.២ម ចូលទៅក្នុងរណ្តៅនោះ និង ស្រោចទឹកអោយសើមល្អល្មម តែមិនជោរពេកទេ មុនដាក់ពូជជន្លេនចូល។

ជន្លេន​ក្រហម

ពូជជន្លេន សម្រាប់ចិញ្ចឹមត្រូវដាក់ក្នុង លាមកគោជាប្រចាំ ព្រោះជន្លេនអាច ស្លាប់ បើគ្មានលាមកគោស្រស់ជាចំណី។​ លោកអ្នក អាចទាក់ទងមន្ទីកសិកម្ម ប្រចាំស្រុកភូមិលោកអ្នក ឬអង្ការ សេដាក់ ឬជាវ ពូជជន្លេនក្រហមនេះពីទីផ្សាក៏បាន។

 ជន្លេន​ក្រហម

ដើម្បីជន្លេននោះឆាប់ធំធាត់ និងមានកូនច្រើន យើងគូផ្តល់ចំណីឲ្យវាស៊ីជារៀងរាល់ថ្ងៃ។ សំខាន់ណាស់ យើងត្រូវរក្សាសំណើមលាមកគោ ដោយស្រោចទឹកឲ្យសព្វជាប្រចាំ ព្រោះជន្លេនក្រហមនឹងស្លាប់ ប្រសិនបើលាមកគោជាអាហារ។

ចំណាំថា លាមកក្របី ឬ ជ្រូក មិនល្អសម្រាប់ចិញ្ចឹមជន្លេនទេ ព្រោះជន្លេនមិនអាចរស់នៅ និង ស៊ីវាបានទេ ហើយអាច់ជន្លេននេះ ជាជីលេខមួយ សំរាប់ដំណាំផ្សេងៗរបស់អ្នក។ ត្រូវចិញ្ចឹមរយៈពេល ២ខែ ដើម្បីអោយជន្លេនបន្តពូជ និងកើនចំនួនច្រើនសិន ទើបយកទៅឲ្យមាន់ស៊ី។ លោកអ្នកត្រូវយកជន្លេននេះ ម្តងមួយជ្រុង នៃរណ្តៅ រួចបំពេញលាមកគោស្រស់ ឬ កាកសំណត់ឡជីវឧស្ម័ននៅទីតាំងនៅវីញ នោះទើបជន្លេនអ្នកមិនចេះអស់ពីរណ្តៅ។ តែប៉ុនេះលោកអ្នកនិងសន្សំថវិកាមួយភាគធំបាន។

ជន្លេនក្រហម ជន្លេនក្រហម

៤. ការដាំស្មៅសម្រាប់មាន់ស៊ី

លោកអ្នកបានជ្រាបថា ស្មៅក៏ជាអាហារសំខាន់ សំបូរដោយជាតិវីតាមីន សំរាប់មាន់ដែរ ហើយស្មៅ ជាប្រភពចំណីមិនរីងស្ងួត ព្រោះក្រោយពីច្រូតប្រមូលផលរួច វានឹងដុះឡើងវិញ​ នោះលោកអ្នកប្រាកដជាបានសន្សំថិវិការ និងពេលវេលាមួយកំរឹត។

ដោយមានសារៈប្រយោជន៏ដូចនេះ ក្រុមការងារយើង សូមណែនាំ ស្មៅម៉ូឡាតូ ដែលជារុក្ខជាតិងាយដុះ និងងាយរក ហើយក្នុងផ្ទៃដីមួយម៉ែត្រការ៉ កសិករអាចប្រមូលបានផលជាមធ្យមពី ១គីឡូកន្លះឡើងទៅ។ យើងត្រូវទុកចន្លោះពេលពី ៤០​ ទៅ ៤៥ពីការប្រមូលផលមួយ ទៅមួយទៀត។ សូមបងប្អូនដំាដុះស្មៅប្រភេទនេះ អោយច្រើន នៅក្នុងភូមិ ឬចំការ របស់លោកអ្នក។

ម៉ូឡាតូ

ម៉ូឡាតូ

ម៉ូឡាតូ

 

៥. ទស្សនាខ្សែវីដែអូលំអិត

អត្ថបទលេខ៖ កស០០៥

រក្សាសិទ្ធិដោយ គេហទំព័រហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *