គន្លឹះជីវិត សុភមង្គល

គន្លឹះបង្កើនសុភមង្គលក្នុងគ្រួសារ

គន្លឹះបង្កើនសុភមង្គលក្នុងគ្រួសារ

ការបង្កើតសេចក្តីសុខ សុភមង្គលនៅក្នុងក្រុមគ្រួសារគឺ ជាការខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឱ្យមានភាពរីករាយ ស្រឡាញ់គ្នា ល្អូកល្អិនទៅវិញទៅមក។ លក្ខខណ្ឌឬតម្រូវការចាំបាច់ដើម្បីឲ្យសុភមង្គល​របស់​មនុស្ស​​រួម​មាន ១)សន្តិភាពផ្លូវចិត្ត ២)ទីជម្រកសមស្រប ៣)សុខភាពល្អ ម្ហូបអារហាររូបត្ថម្ភត្រឹមត្រូវ និងគ្រប់គ្រាន់​ ៤)ចំណូល និង ៥)ទំនាក់ទំនងល្អជាមួយគ្រូសារ និងសង្គម។ គេហទំព័រ ហូបបាយ (www.hopbuys.com) នឹងផ្តល់គន្លឹះសំខាន់ខ្លះៗ ដើម្បីបង្កើន “សុខសុភមង្គល” ក្នុងគ្រួសារកក់ក្តៅរបស់អ្នក។

១) សន្តិភាពផ្លូវចិត្ត

មនុស្ស​​ទូទៅ​តែងតែ​មាន​សេចក្តី​ក្រោធ​ ឬ​កំហឹង​នៅ​ក្នុង​ខ្លួន​ ប៉ុន្តែ​ខុស​ត្រង់​ថា ​អ្នក​ខ្លះ​ពូកែ​ខឹង​ ឆាប់​ខឹង​ និង​អ្នក​ខ្លះ​ទៀត​ចេះ​អ​ត់ធ្មត់​ គ្រប់គ្រង​អារម្មណ៍​ និង​ចេះ​រំសាយ​កំហឹង​របស់​ខ្លួន​បាន។​ អ្នក​ឯកទេស​ខាង​ផ្នែកវិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា​អ្ន​ក​ដែល​ពូកែខឹ​ង​ គឺ​ប្រឈម​មុខ​នឹង​ជំងឺ​ច្រើន ​ព្រោះការខឹងជម្រុញបង្កើត អកមូនមួយចំនួនដែលនាំឲ្យមានជម្ងឺ ក្រពះ ជម្ងឺព្រពន្ធ័ប្រសាទ លំពែង ថ្លើមជាដើម។ បើនិយាយតាម ព្រះពុទ្ធសាសនា អ្នកដែលមានកំហឹងច្រើនជាមនុស្សមានបាប​ និង​មិន​សូវ​មាន​សេចក្តី​សុខ​ក្នុង​ខ្លួន​។ ហើយបើចេះតែបញ្ចេញកំហឹងជារឿយៗ​ អ្នកនិងអាប់ឱនកិត្តិយស ដែលអ្នកផង មិនគោរពរាប់អាន។

  • វិធីទប់កំហឹង

អ្នកត្រូវសម្រួលអាម្មណ៍ នៅឲ្យស្ងៀមក្នុងរយពេល ៦វិនាទី កុំប្រព្រឹត្តអំពើមិនគប្បី ទំាងកាយ វិចារ និងចិត្ត។ កុំបណ្តោខ្លួនយើងទៅជាជនរងគ្រោះរបស់អ្នកដ៏ទៃ។ ចេះទប់កំហឹងនោះ និងបង្វែរវាទៅជារឿងវិជ្ជមាន ត្រូវបើកចិត្តទូលាយ ស្តាប់គំនិតអ្នកផង និងដកខ្លូនពិចារណារក ដំណោះស្រាយបញ្ហារដែលមាន។

២) ទីជំរកសមស្រប

ទីជំរកគឺដើម្បីសន្តិសុខក្រុមគ្រួសារ ការពារភ្លៀង ខ្យល់ កំដៅថ្ងៃ និងការបៀតបៀននានា។ ត្រង់នេះមានន័យថាមិនចាំបាច់ទាល់តែនៅក្នុងវិមានស្តុកស្តមនោះទេ។ សូមផ្តល់ជំរកកក់ក្តៅដល់កូនៗរបស់អ្នក។

៣)សុខភាពល្អ ម្ហូបអារហាររូបត្ថម្ភត្រឹមត្រូវ និងគ្រប់គ្រាន់

ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ ទោះជាប្រភេទកីឡាអ្វីក៏ដោយ។ ជិះកង់ ដើរ រត់​ លេងបាល់ជាដើម។ ប្រជាជនខ្មែរយើងភាគច្រើន គេកម្រឃើញយុវវ័យហាត់ប្រាណណាស់ អ្នកធ្វើការហាត់ប្រាណភាគច្រើនចាប់ពីអាយុប្រមាណ៣៥ឆ្នាំទៅ ដែលធ្វើនៅពេលដឹងថាខ្លួនមានជម្ងឺអ្វីមួយនោះ។ គួរហាត់ប្រាណនៅពេលខ្លួនមិនទាន់ឈឺ។ ត្រូវជ្រើសរើស បរិភោគអាហាររូបត្ថម្ភត្រឹមត្រូវ មានអនាម័យល្អ និងគ្រប់គ្រាន់ (សូមអាន វិធីការពារគ្រួសារអ្នកពីអាហារគីមី)។ ការពារគ្រួសារអ្នកពីជំងឺផ្សេងៗ។

៤)ចំណូលប្រចាំគ្រួសារ

ត្រូវចេះសន្សំថវិការ គួរវិនិយោគលើទ្រព្យណាដែលផ្តល់ចំណេញ (Generate Revenue) (ឧទាហរណ៏ទិញដី ឬឡាន និងលក់យកចំណេញ) ជាងទ្រព្យដែលជាបំណុល (Liability) (ឧទាហរណ៏ខ្ចីលុយគេ ដើម្បីទិញឡាន ជិះកំសាន្ត)។ ចាយវាយអោយស្របទៅតាមភាពចំបាច់។

៥)ទំនាក់ទំនងល្អជាមួយ គ្រូសារ និងសង្គម

សម្រាប់គ្រួសារផ្ទាល់

  • សូមរីករាយពេលដែលអ្នកកំពុងស្ថិតនៅជាមួយគ្នា (គុណភាពនៃការចំណាយពេលវេលា)
    វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដាក់ចុះនូវអ្វីៗគ្រប់យ៉ាង ហើយបែរមកចូលរួមរីករាយក្នុងពេលនៅជាមួយគ្នា។ ឈប់សម្លឹងមើលទូរសព្ទ, កុំព្យូទ័ររបស់អ្នក ហើយយកចិត្តទុកដាក់នូវអ្វីដែលកំពុងកើតឡើងនៅជុំវិញអ្នក ដូចជាប្រពន្ធ និងកូនៗរបស់អ្នក ដែលកំពុងរង់ចាំឲ្យអ្នកចូលរួមប្រលែងជាមួយ។

  • ពេលវេលាដើរលឿនណាស់ (សូមរីករាយជាមួយពួកគេ)៖ ភ្លេចៗខ្លួន កូនប្រុសច្បងរបស់យើងធំ និងរីកចម្រើនលឿនណាស់។ នេះ មានន័យថា រឿងផ្សេងទៀត ក៏ប្រែប្រួលលឿនដូចគ្នាចឹងដែរ។ ដោយសារយើងមិនអាចបញ្ឈប់ពេលវេលាបានទេ នោះយើងត្រូវតែរីករាយជាមួយអ្វីដែលយើងមានក្នុងពេលឥឡូវនេះ។

 

  • នាំពួកគេទៅកន្លែងឬរបស់ញ៉ាំដែលពួកគេចូលចិត្ត៖ ទាំងនេះ គឺជាការពេញចិត្តខ្លាំងណាស់របស់ពួកគេ ហើយយើងធ្វើឱ្យពួកគេយ៉ាងហោចណាស់ម្តងក្នុងមួយខែទៅ។ កូនៗ ប្រពន្ធ ឬដៃគូអ្នក នឹងសប្បាយរីករាយជាមួយអ្វីដែលអ្នកបាននាំពួកគេទៅលេង និងញ៉ាំ។

 

  • សូមរកឲ្យឃើញថា អ្វីដែលធ្វើឲ្យកូន ប្រពន្ធឬដៃគូអ្នកញញឹមសប្បាយ៖ ប្រហែលរឿងទាំងនោះមានដូចជា ការវាហែលទឹក ចូលចិត្តញ៉ាំនំ ឬដើរលេងមើលទេសភាព ស្រូបយកខ្យល់អាកាស ។ល។ ដូច្នេះ អ្នកគួរតែព្យាយាមបំពេញនិងធ្វើវាទៅ។ អ្នកអាចនឹងមិនចូលចិត្តដើរលេង តែអ្នកចូលចិត្តថតរូបភាពរបស់ពួកគេនៅពេលកំពុងដើរលេង។ វាធ្វើឱ្យអ្នកសប្បាយ និងញញឹមក្នុងការថតរូប ហើយវាធ្វើឱ្យពួកគេញញឹមសប្បាយក្នុងការដើរលេងព្រមគ្នាដែរ។ យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ!

 

  • សូមថតរូប ឬសែលហ្វី (Selfie) ជាមួយពួកគេ៖ សម័យនេះ មនុស្សភាគច្រើន មិនថាចាស់ ឬក្មេងទេ គឺចូលចិត្តសែលហ្វី។ ដូច្នេះ អ្នកត្រូវថតជាមួយកូនៗ ប្រពន្ធ ឬដៃគូរបស់អ្នក ដើម្បីបង្កើនភាពសម្បាយរីករាយ និងទុកជាអនុស្សាវរីយ៍។ ៤០ ឬ៥០​ ក្រោយមក ពួកគេនូវតែចងចាំរូបអ្នកថា អ្នកនឹងនៅជាមួយពួកគេរហូត។

  • សូមបញ្ចេញនូវភាពផ្អែមល្ហែមដាក់ប្រពន្ធ ប្តីចំពោះមុខកូនៗរបស់អ្នក ហើយនៅពេលគេមានគ្រួសារ ពួកគេនឹងចងចាំនូវភាពល្អនេះ៖ អ្នកអាចបង្កើនភាពស្និតស្នាល អោបខ្លះ ថើបខ្លះ និយាយលេងខ្លះ (តែកុំជ្រុលហួសហេតុដាក់មុខកូនពេកណា) ទង្វើទាំងនោះ គឺយើងចង់ឱ្យពួកកូនៗដឹងថា អាពាហ៍ពិពាហ៍ដែលមានសុខភមង្គល គឺត្រូវចេះស្រឡាញ់គ្នា។

 

  • ឈប់បារម្ភរឿងរ៉ាវតូចតាចឥតប្រយោជន៍ទៅ៖ រឿងតូចតាចដែលមិនសំខាន់ … មិនមានបញ្ហា កុំចងចាំ គុំគួន សន្សំទុកក្នុងចិត្តធ្វើអ្វី។ គិត និងមើលអំពីរូបភាពធំវិញ។ គ្រួសាររបស់អ្នក, ជីវិតរបស់អ្នក, គ្រាដែលធ្លាប់ឆ្លងកាត់ជាមួយគ្នា មានលំបាក ស្រួល ជារឿងធម្មតា។ សូមកុំដោយសាររឿងតូចៗ ធ្វើឲ្យវាក្លាយវាក្លាយទៅជារឿងធំ និងអាចឈានដល់ការបែកបាក់គ្រួសារនោះ។

 

  • សូមបង្ហាញភាពសប្បាយទៅកាន់អ្នកដ៏ទៃ៖ បង្ហាញអ្នកដទៃអំពី សុភមង្គលរបស់អ្នក ហើយវានឹងសាយភាយនូវការដែលល្អនេះទៅអ្នកផ្សេង។ ប្រសិនបើអ្នកចង់ឃើញគ្រួសាររបស់អ្នកសប្បាយរីករាយ ដំបូងអ្នកត្រូវតែរីករាយជាមុនសិន​ ហើយប្រសិនបើអ្នកចង់ឃើញគ្រួសាររបស់អ្នកញញឹម អ្នកត្រូវញញឹមមុនគេដែរ។ សូមចំណាយពេលចូលរួមរីករាយជាមួយគ្រួសារឲ្យបានច្រើន។

 

សម្រាប់ឪពុកម្តាយ បងប្អូន និងមិត្ត៖

គោរពឪពុកមា្តយក្មេក ឬសាច់ញាតិថ្លៃ ស្មើសាច់ញាតិខ្លួនឯង។ ត្រូវក្សា និងពង្រីកទំនាក់ទំងល្អ ជាមួយមិត្តល្អៗឲ្យបានច្រើន គោរពរាប់អានដោយស្មោះ និងអាចពឹងពាក់បានពេលមានអាសន្ន អន់ក្រ។ ត្រូវជៀសវាងសេពគប់មិត្តងប់ងល់ និងអំពើរអបាយមុខ។ (សូមបន្តអានគន្លឹះ បុរសគ្រប់លាក់)។

ID: GI0002

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *