បច្ចេកវិទ្យា

របៀបពិនិត្យ​ រថយន្ត ​​​​​​មុខ​ពេ​ល​ធ្វើ​តំ​ណើរ​​​​កំ​សា​ន្ត​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

ដើ​ម្បី​អោ​យតំណើរ​កំ​សា​ន្ត​រ​បស់​អ្នក​ប្រ​កដដោ​យ​ការ​សប្បាយ​រីក​រា​យ​និង​មិ​ន​មា​ន​បញ្ហា​ណា​មួយ​កើ​តឡើង​ដោ​យ​ចៃ​ដន្យ​ទៅ​លើក​​ រថយន្ត ​អ្នក​ត្រូវ​ត្រួត​ពិ​និ​ត្យ​រថ​យ​ន្ត​របស់​អ្ន​កដូច​ដែល ​ហូបបាយ​ បាន​បង្ហាញជូន​ដូច​ខា​ង​ក្រោម៖

១.​កា​ល​វិ​ភា​គ​សំ​រា​ប់​កា​រ​ថែ​ទាំ​

ប្រសិនបើ​រ​ថ​យ​ន្តជិត​ដល់​គីឡួរ​ត្រូវ​ប្តូ​ប្រេង​ម៉ា​ស៊ីន​និង​ប្រេង​ផ្សេងៗទៀត ​អ្នក​ត្រូវ​ប្តូរ​វា​អោយហើយ​មុន​ពេល​អ្នក​ធ្វើ​តំណើរ​កំ​សាន្ត​រយះ​ពេល​យូរ​ ជៀសវាង​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ដោយ​ចៃ​ដន្យ​។

២.ទឹ​ក​បញ្ចុះកំ​ដៅ​ម៉ាស៊ីន

អ្នក​ត្រូវ​ត្រួតពិ​និ​ត្យទឹក​បញ្ចុះ​កំ​ដៅ​ម៉ា​ស៊ីន​នូវ​ពេល​ម៉ា​ស៊ីន​មាន​សីតុណ្ហាភាពត្រជាក់។

៣.ស្បែក​ហ្រ្វាំង

អ្នក​ត្រូវ​ប្តូរ​ស្បែក​ហ្រ្វាំង​ប្រ​សិន​បើវាសឹកដល់​ការ​កំណត់ត្រូ​វ​ប្តូរ​ថ្មី​។

៤​.រ៉ូទីល

ប្រសិន​បើ​វា​រលុងអ្នក​ត្រូវ​តែ​ប្តូរ​វា​ជា​ចាំ​បាច់​ពី​ព្រោះ​វា​មាន​ផល​ប៉ះ​ពាល់​ជា​ខ្លាំង​ក្នុង​បត់​ច​ង្កូត។

៥.ប្រ​ព័ន្ធ​ភ្លើង​

​ប្រ​ព័ន្ធ​ភ្លើង​បំ​ភ្លឺ ភ្លើងស៊ីញ៉ូ និង​ ផ្សេងៗ​ទៀត​អោយ​ប្រា​កដ​ថា​វា​តំណើរ​ការ​ល្អ ។

៦.សំពាធ​កង់

ត្រូ​វ​ត្រួ​ត​ពិនិត្យ​សំពាធ​កង់​រថយន្ត​ទៅ​តាម​ការ​កំ​ណត់​នូវ​ក្នុង​សៀវភៅ​ប្រើ​ប្រាស់រថយន្ត​​ ។

៧.ខ្សែពានម៉ាស៊ីន

ខ្សែពាន

ខ្សែ​ពា​ន​មាន​សារះ​សំ​ខាន់​ណាស់​ប្រ​សិន​បើ​អ្នក​ឃើញ​សភា​ព​ដូច​ក្នុង​រូប​អ្នក​ត្រូវ​ប្តូរ​ថ្មី​ជា​ប​ន្ទាន់កំុ​ប្រើ​រហូត​ដ​ល់​វា​ដាច់​ ។ ប្រ​សិន​បើ​វា​ដា​ច់​ក្នុ​ង​ពេ​ល​បើក​បរ​វា​និង​មា​ន​ផល​ប៉ះ​ពា​ល់​ដល់ការ​ធ្វើ​តំ​ណើរ​អ្នក​និ​ង​មិ​ន​អា​ច​បន្ត​ការ​បើក​បរ​បាន​ទៀត​ឡើ​យ។

៨.កង់សាគួរ និង សោរដោះកង់កង់សាគួ

អ្ន​ក​ត្រូវ​ប្រា​ក​ដ​ថា​កង់​សា​គួរ​មិ​ន​មាន​បញ្ហានិង​មាន​ឧប​ករណ៏​គ្រាប់​គ្រាន់​សំ​រាប់​ធ្វើ​ការ​ដោះ​ដូរ​នៅ​ពេល​មាន​បញ្ហា​ ។

៩.ពិនិត្យនូវពេលកំពុងបើកបរ

រថយន្ត

កុងទ័រកំដៅទឹក៖ អ្នកមិនអាច​ប​ន្តការ​បើ​កបរ​បាន​ទៀត​ទេ​ប្រ​សិន​បើ​ម៉ា​ស៊ីន​ឡើង​កំ​ដៅ​ខុស​ធម្មតា ។

នូវ​លើ​កុ​ងទ័រ​ប្រ​សិន​បើ​មាន​សញ្ញា​ពណ៏​ក្រ​ហម​អ្នកមិន​​អាច​ប​ន្តការ​បើ​កបរ​បាន​ទៀតអ្នក​ត្រូវ​​រក​យាន្ត​ដើម្បី​ត្រួ​ត​ពិនិត្យ​ជា​ប​ន្ទាន់​ជៀស​វាង​មាន​បញ្ហា​ធ្ងន់។

ប្រភពអត្ថបទ​ និងរក្សាសិទ្ធិ គេហទំព័រ ហូបបាយ (www.hopubys.com)

Leave a reply

Your email address will not be published. Required fields are marked *