សុខភាព សុខភាពខ្ញុំ

អត្ថប្រយោជន៍ផ្លែឳឡឹក

អត្ថប្រយោជន៍​ផ្លែឪឡឹក​មានដូចជា ការបង្ការពីជំងឺមួយចំនួនជំងឺតម្រងនោម សម្ពាធឈាមខ្ពស់ មហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលការ ជំងឺភ្នែកខ្សោយ និងព្យាបាលអសមត្ថភាពផ្លូវភេទបុរស។

តម្លៃអាហារូបត្ថម្ភនៃឪឡឹក

ផ្លែឪឡឹក មានជីវជាតិរ៉ែ និងសមាសធាតុសរីរាង្គផ្សេងៗ ដូចជាវីតាមីន C, កាល់ស្យូម, ម៉ាញេស្យូម, ជាតិសរសៃ, ប្រូតេអ៊ីននិងប៉ូតាស្យូម។ លើសពីនេះទៀត វាមានវីតាមីន A និង វីតាមីន B6។

ផ្លែឳឡឹក

 ព្យាបាលជំងឺតម្រងនោម

ផ្លែឪឡឹកផ្ទុកនូវជាតិប៉ូតាស្យូមជាច្រើន ដែលវាមានប្រយោជន៍ខ្លាំងណាស់ ក្នុងការសម្អាតជាតិពុលនៅតម្រងនោម។ លើសពីនេះទៅទៀត វាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការប្រមូលផ្តុំអាស៊ីតអ៊ុយរិកនៅក្នុងឈាម ដោយកាត់បន្ថយឱកាសនៃការខូចតម្រងនោម។

ទប់ស្កាត់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល

ផ្លែឪឡឹក មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយសីតុណ្ហភាពក្នុងរាងកាយ និងសម្ពាធឈាម។ វត្តមានបរិមាណជាតិទឹកខ្ពស់នៅក្នុងផ្លែឪឡឹករំញោចបញ្ចេញជាតិរាវតាមការបែកញើស ដែលធ្វើឱ្យរាងកាយរបស់អ្នកត្រជាក់នៅក្នុងរដូវក្តៅ។

គ្រប់គ្រងសម្ពាធឈាម

បរិមាណប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលមាននៅក្នុងឪឡឹក មានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការបន្ថយសម្ពាធឈាម។ សារធាតុប៉ូតាស្យូម ត្រូវបានគេចាត់ទុកថា ជាវីតាមីនជួយបន្ថយ ភាពតឹងនៃសរសៃឈាម និងបន្ថយសម្ពាធ លើប្រព័ន្ធសរសៃឈាមបេះដូង។

ទប់ស្កាត់ជំងឺមហារីក

ផ្លែឪឡឹក បានទទួលការយកចិត្តទុកដាក់ជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះជាពិសេស ដោយសារមាន ឡាយកូភីន (Lycopene សារធាតុប្រឆាំងមហារីក) ជាសារធាតុម្យ៉ាង អាចការការពារជំងឺមហារីក។ ថ្នាំ Lycopene ត្រូវបានគេបង្ហាញថា បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត, សុដន់, ពោះវៀនធំ, សួត និងមហារីកស្បូន។

ត្រួតពិនិត្យជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម គឺញ៉ាំអាហារដែលមានថាមពល និងរបបអាហារជាតិស្ករទាប។ ផ្លែឪឡឹក អាចជាអាហារបំប៉នដ៏ល្អសម្រាប់គាត់។ មិនត្រឹមតែវាមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ក៏វាផ្តល់កាឡូរីតិចតួចណាស់ វាមានជាតិទឹកនិងអាហារជាតិសរសៃរហូតដល់៩៩% នៃទម្ងន់សរុបរបស់វា ។

ផ្លែឳឡឹក

ជំនួយសុខភាពបេះដូង

វត្តមានជាតិសរសៃនៅក្នុងផ្លែឪឡឹក និងរួមជាមួយវីតាមីន C, ការ៉ូតេណដ (carotenoids) និងប៉ូតាស្យូម (ប៉ូតាស្យូមកាត់បន្ថយហានិភ័យនៃការគាំងបេះដូង) អាចជួយកាត់បន្ថយកូលេស្តេរ៉ុល និងរក្សាបេះដូងរបស់អ្នក ឱ្យមានសុវត្ថិភាពពីស្ថានភាពគ្រោះថ្នាក់ជាច្រើន។

ទប់ស្កាត់ការបំផ្លាញរបស់សាច់ដុំភ្នែក

បេតា ការ៉ូទីន (beta-carotene) វីតាមីន C, ឡូទីន (Lutein) និងហ្សេអឹស្ហែនធីន (zeaxanthin)  សារធាតុទាំងនោះហើយ ដែលអាចការពារភ្នែករបស់អ្នក បានការពារយ៉ាងល្អ។ ពួកគេធានានូវការការពារភ្នែករបស់អ្នកពីភាពពិការភ្នែក និងភាពចុះខ្សោយ ភ្នែករបស់អ្នកដោយសារ ជម្ងឺមួយចំនួនដូចជា ការស្ងួតភ្នែក និងសរសៃប្រសាទភ្នែក និងជំងឺដក់ទឹកក្នុងភ្នែក។

ព្យាបាលជំងឺងាប់លិង្គ

អាជីនីន (Arginine) ដែលមានវត្តមាននៅផ្លែឪឡឹក មានអត្ថប្រយោជន៍ក្នុងការព្យាបាលបញ្ហាងាប់លិង្គ និងជំរុញអោយមានជាតិគីមី អាចជួយបង្កើនចំណង់ផ្លូវភេទ កាត់បន្ថយភាពត្រជាក់ និងផ្តល់ឱ្យជីវិតស្នេហារបស់អ្នក ចាប់ផ្តើមស្រស់ថ្លាបន្ទាប់ពីអ្នកទាំងពីរញ៉ាំ ផ្លែឪឡឹកខ្លះៗ (៤ ទៅ ៥ ចំណិត)​ ជាមួយគ្នា។

ផ្លែឳឡឹក

អត្ថបទលេខ៖ សខ០០១៦

រក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *