កសិកម្ម ចិញ្ចឹមសត្វមាន់

ភាគទី១ សេចក្តីផ្តើមអំពីមុខរបរ​ ចិញ្ចឹមមាន់

មាន់ពូជ

ការចិញ្ចឹមមាន់​ ពូជ មាន់យកពង ឬមាន់យកសាច់ក្នុងស្រុកជាលក្ខណៈគ្រួសារ មានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករ ជាពិសេស ស្ត្រី ក្នុងការចូលរួមចំណែកលើកកំពស់ជីវភាពរស់នៅ តាមរយៈការបង្កើនអាហាររូបត្ថម្ភ និង ប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារ។ ប៉ុន្តែប្រជាកសិករមួយចំនួនធំ បាននឹងកំពុងជួបប្រទះនូវបញ្ហាជាច្រើនក្នុងការចិញ្ចឹមមាន់ឲ្យបាន ជោគជ័យ ដោយសារការរាតត្បាតនៃជំងឺឆ្លងផ្សេងៗ និងការថែទាំមិនបានដិតដល់ ដែលទាំងនេះបណ្តាល មកពីកង្វះខាតនូវចំណេះ ដឹងបច្ចេកទេសសមស្រប និង បទពិសោធន៍ល្អៗ ក្នុងការចិញ្ចឹមមាន់របស់ ប្រជាកសិករ។

មេមាន់

ដើម្បីជួយដោះស្រាយភាពកង្វះខាតខាងលើ គេហទំព័រហូបបាយ​(www.hopbuys.com) និងលើកយកបច្ចេកទេសចិញ្ចឹមមាន់លំអិត ដោយប្រើប្រាស់នូវរូបភាពងាយៗជាច្រើន​និងខ្សែវីដេអូងាយយល់ បង្ហាញជូនប្រជាកសិករកម្ពុជាយើង។

គន្លឹះការចិញ្ចឹមមាន់ទទួលបានជោគជ័យទាំងនោះមានជាអាថ៖

១.បង្ការការផ្ទុះជំងឺដង្កោករែកមាន់ ជំងឺផ្តាសាយបក្សី​​ និងជំងឺផ្សេងៗនៅក្នុងភូមិ

អាចមានគ្រោះថ្នាក់ពេល ទិញមាន់ពីផ្សារទៅចិញ្ចឹម បើទោះបីមាន់នោះ មើលមានសុខភាពល្អក៏ដោយ ។ ត្រូវក្រុងមាន់ដែលទើបទិញថ្មី ចំនួន ១៤ថ្ងៃដើម្បីតាមដានដោយផ្តល់ទឹក និង ចំណី បើសិនជាឃើញថា វាមានសុខភាពល្អ នោះទើបព្រលែងវាបាន ។

២.ចាក់ថ្នាំវ៉ាក់សាំងការពាជំងឺ

ត្រូវចាក់វ៉ាសាំងដែលមានគុណភាពល្អ ការពារជំងឺដង្កោរែក ជំងឺអាសន្តរោគមាន់ និងជំងឺផ្សេងៗទៀតតាមការកំនត់។

ចិញ្ចឹមមាន់

៣.កាត់បន្ថយអត្រាស្លាប់របស់កូនមាន់ និងបង្កើនការលូតលាស់

ត្រូវមានទ្រុងសម្រាប់បំបែក និង បំប៉នកូនមាន់អំឡុង៣អាទិត្យដំបូង។ ផ្តល់ចំណីឧស្សាហកម្ម ឬកម្ទេច ពោតសម្រាប់កូនមាន់ ។ ត្រូវផ្តល់ចំណីដែលមានគុណភាព គ្រប់គ្រាន់។

៤.បំបាត់ជម្រកមេរោគនៅកន្លែងមាន់ដើររកស៊ីដោយ បោសសម្អាតសំរាម និងកាកសំណល់ផ្សេងៗ

គ្រោះថ្នាក់នៃកង្វះអនាម័យ ដូចជាសំរាម ក្រលុកទឹកដក់ បរិយាកាសកខ្វក់ជាប្រភព មេរោគបង្កជំងឺឆ្លងដល់សត្វរបស់អ្នក ។ ព័ទ្ធរបងសម្រាប់ឱ្យមាន់ដើររកចំណីនៅខាងក្នុង។ ធ្វើអនាម័យ បោសសម្អាតសាងស្នាមទឹក ស្នូកចំណីដើម្បីកុំឱ្យមេរោគរស់នៅបាន ។ មេរោគមិនអាចរស់ នៅកន្លែងដែលមានពន្លឺថ្ងៃ កន្លែងស្ងួត និងស្អាតបានទេ ។

៥.តាមដានសុខភាពមាន់

ត្រូវតាមដានសុខភាពមាន់ ដោយអង្កេតមើលមាន់ផ្ទាល់ អង្កេតលាមកមាន់។ បើមានការសង់សៃថាមានជំងឺ ត្រូវចាត់វិធានការជាបន្ទាន់។ ត្រូវផ្តល់សីតុណ្ហភាពកក់ក្តៅ (២៧​ ទៅ២៨ អង្សាសេដល់មាន់ជានិច្ច)។

 ៦.ត្រូវចិញ្ចឹពួជមាន់ដែលមានតំរូវការទីផ្សារខ្ពស់

មាន់ដែលមានតំរូវការទីផ្សាខ្ពស់ និងលក់បានថ្លៃជាងគេដូចជាពួជមាន់ស្រែ និងមាន់ខ្មៅជាដើម។ ពិចារណាចិញ្ចឹមាន់សាច់ មាន់ពួជ និងភ្ញាស់កូនមាន់លក់ក្នុងពេលជាមួយគ្នាតែម្តង។

7.សូមទស្សនាខ្សែេវីដេអូៈ

សូមបងប្អូនទទួលយកនូវមេរៀនទាំងនោះដោយចូលក្នុងគេហទំព័រ ហូបបាយ www.hopbuys.com រួចចុចលើពាក្យកសិកម្ម។ សូមអគុណ!

អត្ថបទលេខ៖ កស០០០១

រក្សាសិទ្ធិដោយ កេហទំព័រ ហូបបាយ  www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *