សម្រស់

វិធីកែពណ៌បបូរមាត់ខ្មៅតាមបែបធម្មជាតិ

វិធីកែពណ៌បបូរមាត់ខ្មៅតាមបែបធម្មជាតិ

សុភាពបុរស សុភាពនារីមួយចំនួនកំពុងមានការអាក់អន់ចិត្ត ដោយសារបបូរមាត់មានពណ៌ខ្មៅមិនស្រស់ស្អាត​គួរជាទីចាប់ចិត្ត។ គេហទំព័រហូបបាយ សូមផ្តល់គន្លឹះធម្មជាតិ ធ្វើឲ្យបបូរមាត់លោកអ្នក មានពណ៌ស៊ីជំពូស្រស់ដូចខាងក្រោម៖

1.វិធីទីមួយ : ប្រទាលកន្ទុយក្រពើ

ប្រើប្រទាលកន្ទុយក្រពើលាបលើបបូរមាត់ជាប្រចាំ និងលាងជម្រះចេញជាមួយទឹកក្តៅឧណ្ហៗ។

អនុវត្តរយៈពេលមួយសប្តាហ៍និងឃើញប្រសិទ្ធភាព និងបន្តអនុវត្តជាប្រចាំតាមសភាពបបូរមាត់

2.វិធីទីពី : ប្រេងដូង

ប្រើប្រេងដូងលាបជាប្រចាំដោយម៉ាស្សាថ្មមៗលើបបូរមាត់មុនពេលចូលគេង។

អនុវត្តរយៈពេលមួយសប្តាហ៍និងឃើញប្រសិទ្ធភាព និងបន្តអនុវត្តជាប្រចាំតាមសភាពបបូរមាត់

3.វិធីទីបី :ក្រូចឆ្មា និងទឹកឃ្មុំ

ប្រើល្បាយទាំងពីរនេះ ហើយលាបលើបូបរ និងទុកចោលរយៈពេលមួយម៉ោង ។

រួចគ្រាន់តែជូតនិងកន្សែង សើមទន់ៗលើបបូរមាត់ដើម្បីសម្អាតជាការស្រេ

អនុវត្តរយៈពេលមួយសប្តាហ៍និងឃើញប្រសិទ្ធភាព និងបន្តអនុវត្តជាប្រចាំតាមសភាពបបូរមាត់

4.វិធីទីបួន :ទឹកខ្មេះប៉ោម និងទឹកស្អាត

យកទឹកខ្មេះប៉ោមមួយស្លាបព្រាកាហ្វេ រួចពង្រាវដោយបន្ថែមទឹកស្អាត

យកសំឡីជ្រលក់ ហើយលាបលើបបូរមាត់ និងទុកឲ្យស្ងួតរយៈពេល 10 ទៅ 12នាទី

ចំណាំ៖ លាបទឹកឃ្មុំផ្តល់សំណើមបន្ទាប់ពីអនុវត្តវិធីនេះរួច

អនុវត្តរយៈពេលមួយសប្តាហ៍និងឃើញប្រសិទ្ធភាព និងបន្តអនុវត្តជាប្រចាំតាមសភាពបបូរមាត់

5.វិធីទី ប្រាំ : ទឹកឃ្មុំ ស្ករ និងប្រេងអូលីវ

លាយល្បាយទឹកឃ្មុំពីរស្លាបព្រាបាយ  ស្ករពីរស្លាបព្រាបាយ និងប្រេងអូលីវ ពីរស្លាបព្រាបាយ

រួចលាបនៅលើបបូរមាត់ថ្មមៗរយៈពេល ពី 02 ទៅ 03 នាទី  ហើយលាងជាមួយទឹកជាការស្រេច។

អនុវត្តរយៈពេលមួយសប្តាហ៍និងឃើញប្រសិទ្ធភាព និងបន្តអនុវត្តជាប្រចាំតាមសភាពបបូរមាត់

អត្ថបទលេខ៖ សម០០៧

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *