សម្រស់ សម្រស់នារី

ទឹកអង្ករ​ជួយឲ្យសក់ស្រស់ស្អាតទន់ និងភ្លឺរលោងបែបធម្មជាតិ

ទឹកអង្ករជួយឲ្យសក់ស្រស់ស្អាតទន់ និងភ្លឺរលោងបែបធម្មជាតិ

ទឹកអង្ករមានប្រយោជន៍ជួយព្យាបាល សក់ខូច សក់បែកចុង សក់សំពោង សក់ជ្រុះ សក់មិនលូតលាស់ អោយក្លាយជាសក់ដ៏ស្រស់ស្អាត ទន់ ភ្លឺរលោង រឹងមាំ ឆាប់លូតវែង។ គេហទំព័រហូបបាយ សូមលើកយករបៀបធ្វើទឹកអង្ករដែលមានប្រសិទ្ធភាពខ្ពស់ និងឆាប់ទទួលបានលទ្ធផលនេះមកចែកជូនដូចខាងក្រោម៖

គ្រឿងផ្សំ ៖
  • អង្ករ (អង្ករសរីរាង្គរឹតតែប្រសើរ)           ០២ ស្លាបព្រាបាយ
  • ទឹកស្អាត                                                ០៣ កែវ

ទឹកអង្ករ

របៀបអនុវត្ត៖
  • លាងសម្អាតអង្ករជាមុនសិន បន្ទាប់មក
  • យកទឹកស្អាតលាយជាមួយអង្ករ រួចទុកមួយយប់ ឬ ២៤ ម៉ោងជាការស្រេច
  • លាងសម្អាតសក់ជាមួយទឹកអង្ករ ដោយអនុវត្តចលនាម៉ាស្សាអោយសព្វរយៈពេល ០៥ នាទី​ (កក់សក់ជាមួយសាប៊ូជាមុនសិន)
  • គ្របសក់ និងទុករយៈពេល ២០ នាទី
  • ទើបលាងសម្អាតជាមួយនឹងទឹកធម្មតាជាការស្រេច
  • អនុវត្តបែបនេះ ០១ ឬ ០២ ដងក្នុងមួយសប្តាហ៍អាស្រ័យលើសភាពសក់

ទឹកអង្ករ

ទឹកអង្ករសម្បូរដោយអង់ទីអុកស៊ីដង់ សារធាតុរ៉ែ វីតាមីនបេ និងសារធាតុចិញ្ចឹមផ្សេងៗទៀត ដែលមានលទ្ធភាពជួសជុលសក់ខូច និងការពារសក់។ ចំណែកអាមីណូអាស៊ីតជួយពង្រឹងគល់សក់អោយរឹងមាំ និងភ្លឺរលោង។

អត្ថបទលេខ៖ សម០០៧

រក្សាសិទ្ធិដោយ គេហទំព័រហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *