សម្រស់

វិធី​បំបាត់​មុនក្បាលខ្មៅ​លើ​ផ្ទៃមុខ​ដោយ​ថ្នាំដុសធ្មេញ និង​អំបិល

អស់បារម្ភពីបញ្ហាមុនក្បាលខ្មៅដោយប្រើថ្នាំដុសធ្មេញ និងអំបិល ដោយគ្រាន់តែប្រើថ្នាំដុសធ្មេញ និងអំបិលម៉ត់ក៏អាចកំចាត់មុនក្បាលខ្មៅបានដែរ ។ អនុវត្តដូចការណែនាំខាងក្រោម លោកអ្នកនឹងទទួលបានស្បែកមុខសភ្លឺថ្លា គួរអោយស្រលាញ់។

គ្រឿងផ្សំ៖

  • ថ្នាំដុសធ្មេញ
  • អំបិលម៉ត់

មុនក្បាលខ្មៅ

របៀបអនុវត្ត៖

  • លាងសម្អាតមុខ និងទឹកក្តៅអុណ្ហៗ
  • លាយថ្នាំដុសធ្មេញ និងអំបិលបរិមាណបន្តិចសមល្មមហើយ
  • កូរវាអោយសព្វ និងលាបលើផ្ទៃមុខ ដែលមានបញ្ហា
  • រួចទុកអោយស្ងួតរយៈពេលពី ១០ ទៅ ១៥ នាទី ហើយលាងសម្អាតមុខចេញជាមួយទឹកធម្មតា
  • និងចុងក្រោយលាងសម្អាតជាមួយទឹកត្រជាក់ម្តងទៀតដើម្បីផ្ចិតរុន្ធញើសជាការស្រេច ។

ចំណាំ៖

កុំភ្លេចចុងក្រោយចំាបាច់ណាស់លាបក្រែមផ្តល់សំណើមដល់់ផ្ទៃមុខបន្ទាប់ពីអនុវត្តដូចខាងលើហើយ។

អត្ថបទលេខ៖ សម០០៨

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *