គន្លឹះជីវិត

របៀបជ្រើសរើស​អ្នកធានា​ដាក់ក្នុង CV របស់អ្នក

របៀបជ្រើសរើសអ្នកធានាដាក់ក្នុង CV របស់អ្នក

តើអ្នក ជ្រើសរើសអ្នកធានារបស់អ្នក តាមរបៀបណា? វាពិតជាមានសារៈសំខាន់ណាស់! អ្នកធានាដែលល្អ អាចអោយព័ត៌មានអំពីគុណសម្បត្តិ របស់អ្នកទៅ ដល់និយោជក ឬអ្នកជ្រើសរើសបុគ្គលិកបានល្អ។ អ្នកធានារបស់អ្នក អាចរៀបរាប់អំពី ជំនាញនិងបទពិសោធន៍ការងាររបស់អ្នកបានយ៉ាងត្រឹមត្រូវ ដែលជាភស្តុតាង ថាអ្នកសាកសមនិងការងារនោះ។ ប៉ុន្តែផ្ទុយមកវិញ អ្នកធានាមិនល្អ អាចធ្វើឲ្យអ្នកធ្លាក់ពីការងារបាន ទោះអ្នកត្រូវបានជាប់ក្នុងការសម្ភាសន៍ផ្ទាល់មាត់ហើយក៏ដោយ។

ខាងក្រោមនេះ គេហទំព័រ ហូបបាយ សូមណែនាំអ្នកពីគន្លឹះសំខាន់ខ្លះៗក្នុងការជ្រើសរើសអ្នកធានាដែលសាកសមល្អបំផុតរបស់អ្នក។

សុំការអនុញ្ញាតជ្រើសរើយកប្រធានផ្ទាល់របស់អ្នក (បច្ចុប្បន្ន ឬពីមុន)

ជាការសាកសមបំផុត គឺសុំប្រធានផ្ទាល់របស់អ្នកដើម្បីធ្វើជា អ្នកធានា (Referee)។ ពួកគេប្រាកដជាដឹងអំពីស្នាដៃការងារ របៀបដែលអ្នកធ្វើការ ហើយនឹងអាចបន្ថែមតម្លៃឲ្យអ្នកបានថែមទៀតផង។ ប្រសិនបើអ្នកមិនដាក់អ្នកធានាជាប្រធានផ្ទាល់របស់អ្នកទេ គឺខាងនិយោជក (ក្រុមជ្រើសរើសបុគ្គលិក) ដែលអ្នកទៅសម្ភាសន៍នោះ គេនឹងមានការសង្ស័យអំពីការបំពេញការងាររបស់អ្នកកន្លងមក។

រកការងារធ្វើសុំអ្នកណាម្នាក់ ក្រៅពីប្រធានផ្ទាល់របស់អ្នក

ប្រសិនបើអ្នកមានបញ្ហាអ្វីមួយជាមួយប្រធានផ្ទាល់របស់អ្នក សូមកុំដាក់គាត់ចូលក្នុងពាក្យសុំធ្វើការងារឲ្យសោះ។ បញ្ហាត្រង់នេះ ចង់សំដៅទៅលើការងារពីមុនដែលអ្នកធ្លាប់បានត្រូវគេដាក់វិន័យជាលក្ខណៈផ្លូវច្បាស់ ឬទទួលបានលិខិតព្រមានជាដើម (Disciplinary Action/warning letter)។ ព្រោះប្រធាន ដែលមានបញ្ហាជាមួយយើង និងឆ្លើយប្រាប់អ្នកជ្រើសរើបុគ្គលិកនោះអំពីរឿងរ៉ាវអវិជ្ជមាននោះ។  នោះកន្លែងថ្មី​ដែលអ្នកទៅសម្ភាសន៍ គេនឹងពិចារណា ហើយអាចនឹងមិនយកយើងជាបុគ្គលិកឡើយ

សុំអ្នកធ្វើការងារជាមួយអ្នក

អ្នកធានា មិនចាំបាច់ទាល់តែប្រធានផ្ទាល់របស់អ្នកនោះទេ។ អ្នកក៏អាចសុំអ្នកធ្វើការងារជាមួយអ្នកដែលមានទំនាក់ទំនងគ្នាល្អ ឬម្យ៉ាងវិញទៀតអ្នកក៏អាចសុំមិត្តភ័ក្រ្តរបស់អ្នកជាអ្នកធានាបានដែរ ប្រសិនបើគេអាចដឹងអំពីលក្ខណៈសម្បត្តិរបស់អ្នកច្បាស់សម្រាប់ការងារនោះបាន។

រកការងារធ្វើ

គួរមានអ្នកធានាឲ្យច្រើនអ្នក (ជាមធ្យម៣នាក់)

សូមព្យាយាមរកអ្នកធានាឲ្យបានច្រើន ព្រោះថាជាយុទ្ធសាស្រ្តយើងសរសេរពួកគេទាំងនោះ​ចូល វាអាស្រ័យលើយើងដាក់ពាក្យទៅតាមប្រភេទការងារ (តម្រូវការងារ ឬលក្ខណៈពិសេស)ដែលយើងដាក់ពាក្យទៅ។ និយោជក គេនឹងឆែកប្រវត្តិការងាររបស់អ្នកយ៉ាងហោចណាស់ ៣នាក់ កម្រឆែកលើសពីនេះណាស់។

គួរដឹងនូវអ្វីដែលអ្នកធានានឹងនិយាយអ្វីខ្លះពីអ្នក

សូមចងចាំថា ចូរជ្រើសរើសអ្នកធានាដែលអ្នកបានយល់ថា នឹងផ្តល់នូវព័ត៌មានដែលវិជ្ជមានអំពីអ្នក ដូច្នេះអ្នកត្រូវដឹងថាអ្នកធានារបស់អ្នកដែលអាចគាំទ្រអ្នកបានល្អ។

អ្នកធានារបស់អ្នក នឹងផ្តោតលើការសម្រេចស្នាដៃរបស់អ្នក

អ្នកធានាដែលល្អបំផុតរបស់អ្នក គឺជាមនុស្សដែលអាចនិយាយចេញនូវអំពី ជំនាញ ក្រមសីលធម៌ធ្វើការងារ ការតាំងចិត្តនិងការងារ និងការសម្រេចស្នាដៃរបស់អ្នក។

អត្ថបទលេខៈ គល០០២២

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *