សុខភាព

អត្ថប្រយោជន៍ ផ្លែផាសិន – Passion Fruit

អត្ថប្រយោជន៍ផ្លែ ផាសិន – Passion Fruit

ផ្លែ ផាសិន (Passion Fruit) មានអត្ថប្រយោជន៍ ទប់ស្កាត់ការរីកលូតលាស់មហារីក បង្កើនថាមពលរំលាយអាហារ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ជំនួយភ្នែក ជំនួយសុខភាពស្បែក គ្រប់គ្រងតុល្យភាពជាតិទឹកក្នុងរាងកាយ បន្ថយសម្ពាធឈាម បង្កើនចរន្តឈាមរត់ និងបង្កើនដង់ស៊ីតេរ៉ែរបស់ឆ្អឹង។ លើសពីនេះទៅទៀត វាជួយកាត់បន្ថយនូវសញ្ញានៃភាពចាស់ជរា និងធ្វើឲ្យអ្នកគេងលក់ស្រួល។

អាហារបំប៉នសុខភាពនៅក្នុងផ្លែ ផាសិន

ផ្លែ ផាសិន​ មានសារធាតុចិញ្ចឹម សារធាតុរ៉ែ និង វីតាមីន វីតាមីនអា (A) វីតាមីនសេ (C) ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ទង់ដែង ជាតិសរសៃនិងប្រូតេអ៊ីន៖ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ផាសិនសំបូរដោយវីតាមីនសេ (C) និង សារធាតុការ៉ូទីន (carotene)  ជួយពង្រឹងភាពស៊ាំក្នុងសារពាង្គកាយ។ វីតាមីន C ជួយរំញោចសកម្មភាពនៃកោសិកាឈាមស និងប្រព័ន្ធការពារប្រព័ន្ធភាពស៊ាំផ្សេងទៀត។ វាការពារអ្នក ពីជំងឺទូទៅផ្សេងៗ និងជំងឺធ្ងន់ធ្ងរបាន។ ដូច្នេះញ៉ាំផ្លែផាសិនមួយផ្លែ (100 ក្រាម) ជាប្រចាំថ្ងៃ អាចផ្តល់វីតាមីនប្រហែល 30 មីលីក្រាមនៃវីតាមីនសេ ។

ការពារជម្ងឺមហារីក

ផ្លែផាសិន បង្កើនសកម្មភាពប្រឆាំងនឹងជំងឺមហារីកនៅក្នុងរាងកាយ។  ផ្លែឈើផាសិននេះ ក៏មានវីតាមីនអា (A), សារធាតុហ្ល្វេវើណច (flavonoids) និងសមាសធាតុ phenolic ដែលជា សារធាតុប្រឆាំងនឹងជំងឺមហារីក ជាពិសេសការពារ មហារីកមាត់និងសួត។

សម្បូរទៅដោយ វីតាមីនអា (A)

ផាសិន សំបូរដោយ វីតាមីនអា ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពភ្នែក ការពារជំងឺភ្នែកឡើងបាយ និងភ្នែកងងឹតផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៃផ្លែឈើនេះ ជួយ កាត់បន្ថយស្នាមជ្រួញ និងធ្វើឲ្យ  ស្បែកមានសំណើមល្អ ។

ជំនួយដល់ការរំលាយអាហារ

ផ្លែ ផាសិនគឺជាប្រភពដ៏ខ្លាំងបំផុតនៃជាតិសរសៃ  ក្នុងមួយផ្លែ វាអាចផ្តល់ឱ្យរាងកាយមនុស្សប្រមាណ 98% នៃតម្រូវការប្រចាំថ្ងៃ។ ជាតិសរសៃគឺជាសមាសធាតុសំខាន់នៃរបបអាហារដែលផ្តល់នូវសុខភាពល្អ ពីព្រោះវាជាសារធាតុដែលសម្របសម្រួលការរំលាយអាហារនិងធ្វើឲ្យមានចលនាពោះវៀន។ផាសិនការពារការទល់លាមកបាន និងការពារជំងឺមហារីកពោះវៀនធំ។

កាត់បន្ថយការឡើងសម្ពាធឈាម

ប្រសិនបើអ្នកញ៉ាំផ្លែ ផាសិន មួយផ្លែក្នុងមួយថ្ងៃ អ្នកអាចបំពេញតំរូវការប៉ូតាស្យូម 1/4 ភ្លាមៗ។ សារធាតុប៉ូតាស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់នៅក្នុងរាងកាយរបស់មនុស្ស ផាសិនជួយកាត់បន្ថយសម្ពាធឈាមទៅលើបេះដូង និងបង្កើនសុខភាពសរសៃឈាមបេះដូង និងរក្សាលំនឹងជាតិទឹក ។ ដូច្នេះ សូមអ្នកបានញ៉ាំ ផាសិនជាមួយអាហារថ្ងៃត្រង់របស់អ្នក (ម្តងម្កាល ក៏បាន)​ ដើម្បីរក្សាសុខភាពបេះដូងរបស់អ្នក និងធ្វើឲ្យកោសិការាងកាយមានដំណើរតាមមុខងាររបស់វាល្អប្រសើរ។

ធ្វើឲ្យឆ្អឹងមានសុខភាពល្អ

ផ្លែ ផាសិន គឺជាប្រភពសម្បូរបែបនៃសារធាតុរ៉ែ ដូចជាជាតិដែក ស្ពាន់ ម៉ាញ៉េស្យូម និងផូស្វ័រ សំខាន់សម្រាប់បង្កើនដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។ សារធាតុរ៉ែទាំងនេះ ដើរតួសំខាន់ក្នុងការបង្កើនល្បឿនជួសជុលឆ្អឹង និងកាត់បន្ថយការរលាកសន្លាក់។

អត្ថបទលេខ៖ សខ០០០៩

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រហូបបាយ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *