ស្លឹកបាសជួយបំបាត់ស្នាមមុន
គ្រាន់តែស្លឹកបាសមួយមុខប៉ុន្នោះ ក៏អាចជួយព្យាបាលមុខមុនបានល្អ ពិសេសមិនបាច់ចំណាយថវិការច្រើន ហើយជា ប្រភេទរុក្ខជាតិ ដែលងាយរកបាននៅក្នុងសួនច្បារ និងសួនបន្លែ និងជុំវិញផ្ទះ ។
សម្រាប់មុខដែលទើបបានញេចមុនថ្មីៗ យើងអាចយកស្លឹកបាសដែលមានផ្ទុកសារធាតុវីតាមីនអា ខ្ពស់មកព្យាបាល ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញអោយឃើញថា វីតាមីនអា នេះជាកត្តាមួយ ដែលអាចជួយជំរុញនូវការផលិតកោសិកា និងឆាប់ក្រៀមលើមុនដែលបានញេច និងជួយធ្វើអោយស្បែកតឹងណែនល្អ និងមិនមានស្នាម។ អ្នកគួរតែអនុវត្តដោយវិធីដូចខាងក្រោម៖
គ្រឿងផ្សំ៖
- ស្លឹកបាស
ការអនុវត្ត៖
- យកស្លឹកបាសមកលាងសម្អាត
- យកវាមកកិនអោយម៉ត់ក្លាយជាល្បាយស្មើរសាច់រួច
- យកមកបំពោកលើមុខទុកប្រហែល ២០ នាទី ទើបលាងចេញជាមួយទឹកធម្មតា
សូមធ្វើដូចនេះ គ្រប់ពេលយើងញេចមុន និង ជាទៀងទាត់ អ្នកឃើញមុខរបស់អ្នក ស ស្អាត នឹងស្បែកតឹងល្អ។