រឿងខ្លី

គំនិត អ្នកមាន និងអ្នកក្រ

ជីវិតមនុស្សលោកយើងពិតជាមិនទៀងទាត់ កើត​ ចាស់ ឈឺ ស្លាប់ជារឿងធម្មតា ហើយចងភ្ជាប់ជាមួយបញ្ហារាប់លានជំពូក ធ្វើអោយជីវិតមានភាពអាប់អួរ ដូចព្រះពុទ្ធលោកមានពុទ្ធិការថា «មានរូបមានទុក្ខ» វាពិតជារឿងត្រឹមត្រូវណាស់។ អ្នកខ្លះជួបប្រទះបញ្ហា ខំប្រឹងគេចវេសធ្វើឲ្យរឿងតូចក្លាយ បែរក្លាយជារឿងធំ អ្នកខ្លះទៀតប្រើគតិដើម្បីសំរួលបញ្ហា របស់ពួកគេឲ្យមានភាពល្អប្រសើរ និងរីកចំរើនមានបុណ្យស័កកិតិយសកេរ្តិ៍ឈ្មោះក្នុងសង្គម។តួរយ៉ាងដូចជាគ្រួសារពូសំ កាលដើមឡើយគាត់មានជីវភាពធូរធាគួរសមដូចគេឯងដែរ តែដោយសាតែគ្រោះអកុសល ពូសំធ្លាក់ខ្លួនជាជនពិការជើងម្ខាងហើយប្រពន្ធរបស់គាត់ មីងយ៉ានបានបាត់បង់ជីវិតចោលកូនទាំងបីនាក់ក្នុងបន្ទុកសុទ្ធសឹងតែពេញរៀនសូត្រទាំងអស់។ មីងយ៉ានបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរដែលបង្ករឡើងដោយការបើកបរមិនគោរពច្បាប់ហួសល្បឿនកំណត់ មានជាតិស្រវឹងក្នុងខ្លួននិងគ្មានការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យមានរឿងហេតុដូច ខាងក្រោមនេះ។

នំអង្សម

មាន់រងាវកើតៗខ្យល់បក់មករសៀកៗ ប្រហែលជាម៉ោងបួនទៀបភ្លឺ ឃើញកុមារាម្នាក់ដៃកាន់សៀវភៅ ភាសាអង់គ្លេសថ្នាក់ទី១២ កំពុងរុញអុសបញ្ចូលក្រោមឆ្នាំងដែកមួយដើម្បីបន្ថែមភ្លើងឲ្យកាន់ តែខ្លាំងមើលទៅដូចជាកំពុងចំហុយនំ ក្រឡេកមកចុងម្ខាងទៀតនៃគ្រែ ឃើញចង្កៀងប្រេងកាតមួយ កំពុងឆេះផ្លុងៗ បុរសចំណាស់ពិការជើងម្ខាងម្នាក់កំពុងអង្គុយកោសដូងសូគ្រូកៗ បានបន្លឺសំលេងថា នែ !!!! សៅជួយយកផ្លែដូងឲ្យពុកថែមមួយទៀតមក មើលទៅដូចជាសាច់តិចណាស់កូន បាទ  ពុកសៅឆ្លើយរួចក៏ហុចដូងឲ្យពុករួចនិយាយទៅកាន់ពុកថា ពុកឆ្នាំនេះកូនប្រលងចប់បាក់ឌុបហើយ កូនមិនបន្តកាសិក្សាទៀតទេ កូនចង់រកការងារធ្វើដើម្បីជួលសម្រាលបន្ទុកគ្រួសារយើងខ្លះពុក! ពូសំឆ្លើយតបទៅសៅ “ទេ សៅ ពុកមិនឲ្យកូនឈប់រៀនទេ កូនត្រូវតែបន្ត​ការសិក្សាយកបរិញ្ញាបត្រ​ឲ្យបាន​ទោះបីពុកក្រ ក៏មិនអោយកូនបោះបង់ការសិក្សាដែរ ព្រោះវាជាស្ពានចម្លងកូននៅថ្ងៃមុខ ឲ្យតែពុកនៅមានដង្ហើម ពុកនូវតែមានសង្ឃឹមជានិច្ចកុំព្រួយកូន” សៅដើរមកជិតពុកហើយនិយាយបន្តថា តែគ្រួរសារយើងពេលនេះលំបាកណាស់ យើងរកមួយថ្ងៃដោះស្រាយបានតែមួយថ្ងៃទេ បើខ្ញុំបន្តការសិក្សាចុះប្អូនៗគិតយ៉ាងមិច?“ ពូសំញញឹមហើយនិយាយថា ល្អហើយដែលឯងចេះគិតគូរស្រលាញ់បងប្អូនយ៉ាងនេះ ក្រៅពីអាជីបលក់នំអាកោនេះ ពុកក៏អាចជួសជុលម៉ូតូកង់គេបានដែរតើស ពុកមិនអោយកូនទាំងបីរបស់ពុកធ្លាក់ខ្លួនដល់ថ្នាក់ដើរសុំទាន ឬដើរបោកប្រាស់ឆក់ប្លន់គេនោះទេ ព្រោះអំពើទាំងអស់នេះសង្គមកំពុងតែស្អប់ខ្ពើមណាស់!!!!” ពូសំនិយាយរួចក៏ទាញឈើច្រត់មកកាន់ប៉ាក់ពើកៗ ដើរសំដៅទៅបើកកំរបឆ្នាំង ហើយនិយាយថា ”អូ!!! ឆ្អិនហើយៗកូនម៉ោងប្រាំកន្លះល្មម សំណាង ឧត្តមភ្ញាក់ហើយឬនូវ រៀបចំយកទៅលក់ប្រយ័ត្ន ត្រលប់មករៀនវិញមិនទាន់” ពូសំរៀបចំនំរួចកូនទាំងបីក៏ទូលនំទៅលក់បាត់អស់ទៅ ចំណែកខ្លួនគាត់ក៏ចាប់ផ្តើមរៀបចំកន្លែងជួសជុលម៉ូកង់បន្តដោយគ្មានពេលទំនេរ។

ចំណែកគ្រួសារតាសនវិញ ក៏មានជីវភាពក្រលំបាកដូចគ្រួសារពូសំដែរ តែពួកគាត់ដូចជា ខ្វះការត្រិះរិះ ពិចារណារម្នាក់ៗខ្ចិលណាស់ភ្ញាក់ពីដំណេកម៉ោងប្រាំពីប្រាំបីព្រឹក មិនចេះបង្កើតមុខរបរអ្វីទេ ចេះតែដើរសុំគេ ផឹងស្រា ត្អូញត្អែរឲ្យគេអាណិតអាសូរ និយាយអាក្រក់ពីអ្នកនេះពីអ្នកនោះ លេងល្បែង ពាលា គិតការងារអ្វីក៏មិនកើតទៅមិនរួចបន្ទោសតែព្រុំលិខិត ដេកបន់ស្រន់អោយតែទេវតាជួយតែ ខ្លួនគាត់មិនព្រមជួយខ្លួនឯងទេ តាសនភ្ញាក់ឡើងទាញឈើច្រត់វាយជញ្ជាំង ភូសៗៗ ហើយស្រែកថា “អឺពួកអាដែង ពេលណាបានពួកឯងភ្ញាក់ពីដេក គេចេញដើររកស៊ីអស់ហើយ ពួកឯងនៅដេកមិនទាន់ ភ្ញាក់ផង គ្មានបានការសោះពួកអាគ្មានកំណើតអញ្ចឹងបានជាវាក្រ ”គាត់ជេរកូនគាត់រួចក៏ចាប់យកថង់យាមដើរត្រុកៗ រអ៊ូង៉ូវៗសំដៅទៅផ្សារ ដើម្បីបន្តអាជីប ជាអ្នកសុំទានរបស់គាត់ បើថ្លែងពី កូនតាសន នេះទៀតសោត មានកាយសប្បទាគ្រប់គ្រាន់ មាឌធំសង្ហា តែបែរជាបន្លំធ្វើជាជនពិការជើងប្រឹងក្រាបលូនលើរទេស ធ្វើឲ្យគេអាណិតអាសូរដើម្បី បានលុយកាក់បន្តិចបន្តួច វាដូចពាក្យចាស់ពោលថា «ដាំពូជអ្វីវានឹងដុះពូជនោះមិនខាន» ហើយបើចង់ដាក់កំហុសនេះទៅអោយកូនៗដែលសុំទានរនោះ ក៏វាមិនត្រឹមត្រូវដែរ ព្រោះតាសនបានបណ្តុះផ្នត់គំនិតនិងទំលាប់នេះទៅងឲ្យៗពួកគេទៅហើយ។

ក្រោយពេលបានអានរឿងខ្លីខាងលើនេះហើយ ប្រិយមិត្តពិតជាយល់កាន់តែច្បាស់អំពី ផ្នត់គំនិត និងអនាគតគ្រួសារទាំងពីរដោយស្ថានភាពបច្ចុប្បន្ន មានជីវភាពក្រខ្សត់ដូចគ្នា តែកាគិត ​និងសកម្មភាពប្រចាំថ្ងៃរបស់គ្រួសារទីមួយសមាជិកម្នាក់ៗមានការតស៊ូពុះពារ មានផែនការជីវិត ច្បាស់លាស់រស់នៅដោយភាពថ្លៃថ្នូរ រស់ដោយខ្លួនទីពឹងខ្លួន មិនចុះចាញ់ព្រុំលិខិតឡើយ​ ផ្ទុយពីគ្រួសារតាសន រស់នៅពឹងផ្អែកលើកំលាំងញើសឈាមអ្នកដ៏ទៃ ដូចសត្វឈ្លើងកំពង់បឺតជញ្ជក់ ឈាមក្នុងរាងកាយមនុស្សអញ្ចឹងឯង រស់នៅគ្មានភាពថ្លៃថ្នូរធ្វើអោយសង្គមអាប់អួរ គ្មានការទទួលខុសត្រូវ ទំលាក់រឿងគ្រប់យ៉ាងទៅលើទេវតា កត្តាទាំងឡាយនេះហើយទើបគ្រួសារតាសន មិនមានឱកាសអាចធូរស្រាលបាន។

នំអាកោ

សរសេរដោយ៖ សំណាង

រក្សាសិទ្ធិដោយ គេហទំព័រ ហបបាយ www.hopbuys.com

Leave a reply

Your email address will not be published. Required fields are marked *