បច្ចេកវិទ្យា រថយន្ត

វិ​ធី​​ថែ​ទាំ​​រ​ថ​យ​ន្ត​មិ​ន​ងាយ​​ខូ​ច ​ប្រើ​បា​ន​​យូ​រ​

ម្ចាស់​រ​ថ​យន្ត​មួ​យភាគច្រើនបាន​ប្រើ​​ប្រាស់រថយន្តគាត់រា​ប់​មឺនគឺ​ឡូម៉ែត្រ​ មិន​ដែល​មាន​បញ្ហា ខណះដែល​ម្ចាស់​រ​ថ​យន្តខ្លះទៀត បា​ន​ចំ​ណា​យប្រាក់​ក្នុង​ការ​ជួសជុលរថយន្តគាត់​រាប់​ពាន​ដុល្លា។​ តើ គាត់​មាន​អា​កំបាំងខុសគ្នា​អ្វី​ខ្លះ ? គេហ័ទំព័រ​ ហបបាយ​នឹង​ ​ទំលាយអាកំបាំង ចំនួន១០​​ ដែលមានសារៈសំខាន់នៃការ​ ថែ​ទាំ​រ​ថ​យ​ន្ត​​​ តលោកអ្នកមិនងាយខូច ដូចខាងក្រោម៖

ផ្លាស់​ប្តូរ​ប្រេងម៉ាស៊ីនអោយ​បាន​ទៀងទាត់​ទៅតាម​ការ​ណែនាំ​ពី​រោង​ចក្រផលិតរថយន្ត

ប្រព័ន្ធ​មេ​កានិច​នូវ​ក្នុង​ម៉ា​ស៊ីន​ត្រូវ​ការ​យ៉ាង​ចាំបាច់​ការ​រំអិលពេល​តំណើរ​ការ តែបើក​ប្រេង​អស់​គុណ​ភាព​ឬ​មាន​ធូលីច្រើន​នោះនិងមាន​ផល​ប៉ះពាល់​ក្នុងការ​រំអិល ដែល​បណ្តាអោយ​ប្រព័ន្ធ​មេ​កានិចមាន​ការ​សឹករឹករឹល​ខ្លាំងខុស​ធម្មតា។

២ រក្សា​ប្រេង​រំរិលចំាបាច់ដ៏ទៃទៀត​ក្នុង​រថយន្តរបស់​អ្នកអោយមានគ្រប់ជានិច្ច

ប្រេង​ប្រអប់​លេខ ប្រេង​ប្រាំង​ ប្រេង​បូម​ចង្កូត ប្រេង​ប៉ុង​មុខ​និង​ក្រោយ​ ប្រេង​ប្រអប់​ត្រង់ស្វែ និង​ ទឹកបញ្ចុះកំដៅម៉ាស៊ីន ។ ទាំង​នេះ​សំខាន់​ណាស់​សំរាប់រថ​យន្ត អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តួរ​អោយ​បាន​ទៀងទាត់​ដើម្បី​សំ​អាត​និង​រក្សា​គុណ​ភាពប្រេង​។

៣ ឧស្សាហ៏សង្កេតមើលបញ្ហាកំឡុង​ពេល​បើកបរ

ប្រសិន​បើ​អ្នក​សំគាល់ឃើញមាន​សញ្ញាបង្ហាញនូវ​លើកុងទ័រ​ ដូចជា​កំដៅម៉ាស៊ីន​ និង​ សញ្ញាផ្សេងៗ មានសំឡេង​កំឡុងពេលបើកបរ ពេលជាន់ប្រាំង ពេល​ផ្លាស់ប្តូរ​លេខ ដែលអ្នកសំគាល់ឃើញថាខុស​ផ្លែកធម្មតា។ បើមាន​​ អ្នកត្រូវប្រញ៉ាប់ជួសជុលជាបន្ទាន់ ។

៤ លាងសំអាតដោយប្រើថ្នាំការពារច្រះ

ត្រូវសំអាត​រថយន្ត​អោយបានស្អាត​ ជា​ពិសេស​បន្ទាប់​ពីបើកបរ​ពេលភ្លៀង សំអាតទឹក​អោយស្ងួត និង​​ធួលីអោយអស់ ដើម្បីការពារ​កុំអោយមានច្រះ និង​ផ្លាស់ប្តួរផ្លឹកទឹក ជួតកញ្ចក់យ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ​។

៥ សំអាតខាង​ក្នុងរថយន្តអោយ​ស្អាតជានិច្ច

អ្នក​ត្រូ​វ​សំ​អា​តធូ​លី​ខា​ងក្នុ​ងរ​ថ​យ​ន្ត​អោ​យស្អា​តជា​និច្ច​ នូវ​ពេល​ដែល​មាន​ធូលី​ច្រើន​ពេល​កង្ការ​ម៉ា​ស៊ីន​ត្រជាក់​និង​បឺត​យក​ធូ​លី​ទាំង​ដែល​ជា​ហេតុ​ធ្វើ​អោយឆាប់​ស្ទះ​តំ​រង់​ម៉ាស៊ីន​ត្រ​ជាក់។

៦ ត្រួតពិនិត្យ​សំពាធកង់ជាប្រចាំ

ថែ​ទាំ​រ​ថ​យ​ន្ត​

ប្រើប្រាស់​កង់ដោយមិនមាន​សំពាធគ្រប់គ្រាន់ កង់​និងមានការ​សឹកខ្លាំងជាងធម្មតា និង ឆាប់ខូចសំបកកង់ អ្នកត្រូវ ពិនិត្យអោយ​ត្រឹមត្រូវទៅតាមការណែនាំរបស់រោងចក្រ។

៧ បើកបរដោយរលូន

ការបើកបរដោយកញ្ឆក់ៗ ឬ មិនរលូន គឺបណ្តាលអោយមានការសឹករឹករឹលប្រព័ន្ធមេ​កា​និច​របស់ម៉ាស៊ីនខ្លាំងជាងធម្មតា មិនតែប៉ុណោះក៏ប៉ះពាល់

ដល់ប្រព័ន្ធគ្រឿងក្រោមផងដែរ។

៨ ធ្វើ​ទំហែ​ទាំ​រថយន្ត​នូវ​យាន្តដ្ឋាន ​ដែល​អ្នក​ជឿរ​ជាក់

ត្រូវរកជាង​ដែលមាន​ចំណេះដឹង​ផ្នែកនេះ​បាន​ច្បាស់ ដើម្បីជួសជុល​និង​ទំហែទាំរថយន្តអោយត្រូវតាម​បច្ចេកទេស។

៩ ត្រូវផ្លាស់ប្តួរគ្រឿងបន្លាស់សំខាន់​ៗទៅតាមការកំណត់របស់រោងចក្រ

ក្រៅពីរការផ្លាស់ប្តូរប្រេង​ម៉ាស៊ីន​​ យើងត្រូវការ​ប្តួរ​តំរងខ្សល់ ប៊ូស៊ី ខ្សែពានឡាកាមនានានិង​ ការ​សារេ​ផ្សេងៗ នោះជាការចាំបាច់ ។

១០ អ្នកត្រូវដឹងខ្លះៗអំពីរថយន្តរបស់អ្នក

អ្នកត្រួវអានព័ត៌មានអំពីរថយន្តរបស់អ្នកនូវក្នុងសៀវភៅប្រើបា្រស់រថយន្តរបស់អ្នក។ អ្នកត្រូវដឹងពីការត្រួតពិនិត្យ កំរឹតទឹកបញ្ចុះកំដៅកំរឹតប្រេង

នានាដូចជាប្រេងម៉ាស៊ីនជាដើម​៕

ថែ​ទាំ​រ​ថ​យ​ន្ត​

អត្ថបទ​ និងរក្សាសិទ្ធិដោយ គេហទំព័រ ហូបបាយ (www.hopbuys.com)

 

Leave a reply

Your email address will not be published. Required fields are marked *