គន្លឹះជីវិត

ត្រៀមលក្ខណៈសម្រាប់ធ្វើ​តេស្តសរសេរ​រកការងារធ្វើ

តេស្ត​សរសេរជាទូទៅតែងកើតមានសម្រាប់បេក្ខជនដែលរកធ្វើ​​ការងារ​។ វាស្រ័យទៅលើគោលការធនធានមនស្សរបស់អង្គភាពផ្សេងៗគ្នា  សំរាប់មុខតំណែងណាមួយនោះ ។ គេធ្វើបែបនេះ ព្រោះគេចង់វាយតម្លៃបេក្ខជន លើ ជំនាញ ឥរិយាបទ និងចំនេះដឹងផ្សេងៗ ដែលគេកំពុងស្វែងរកដើម្បីចូលបំរើការងារក្នុងអង្គភាពរបស់គេ។ ខាងក្រោមនេះ គេហទំព័រ ហបបាយ សូមផ្តល់ជាគន្លឹះសំខាន់ៗមួយចំនួន សំរាប់លោកអ្នកក្នុងការត្រៀមលក្ខណៈ មុនចូលរួមធ្វើតេសរសេរការងារនោះ៖

1.ស្គាល់ទីតាំងក្រុមហ៊ុន ឬអង្គការដែលអ្នកនឹងទៅធ្វើតេស (Address)

បន្ទាប់ពីមានការណាត់ពីអ្នកដំណាងនិយោជក ដើម្បីឲ្យអ្នកទៅចូលរួមធ្វើតេសសរសេរការងារ អ្នកត្រូវស្គាល់ច្បាស់ពីទីតាំង អាស័យដ្ឋានរបស់គេ (ម្តុំណា) លេខផ្លូវ លេខផ្ទះ អាគារ ជាន់ទីប៉ុន្មានជាដើម។ មុនមួយថ្ងៃនៃថ្ងៃធ្វើតេស សូមអ្នកធ្វើដំណើរទៅកាន់កន្លែងនោះ រកទីតាំងឲ្យឃើញ និងឲ្យដឹងពីរយៈចំងាយ ការចំណាយពេលធ្វើដំណើរពីផ្ទះអ្នកទៅ តើផ្លូវនោះស្ទះ ឬយ៉ាងណា។ វានិង ធ្វើឲ្យអ្នកមានភាពជឿជាក់ ពេលធ្វើតេស ហើយអ្នកមិនបារម្ភ។

2.គេងសម្រាកឲ្យបានគ្រប់គ្រាន់ (Enough Rest)

សូមអ្នកត្រៀមលក្ខណៈ និងសម្ភារៈ ដូចជាប៊ិច និង មើលឯកសាររំលឹកការងារបច្ចេកទេស ដែលទាក់ទងនិងតំរូវការ នៃការងារនោះ រួចចូលគេងឲ្យបានគ្រប់គ្រាន់ដើម្បីអារម្មណ៍ស្រស់ស្រាយសម្រាប់ថ្ងៃស្អែក។

3.ទៅដល់កន្លែងធ្វើតេសឲ្យបានមុនម៉ោងដែលបានកំណត់ (In Time)

សូមអ្នកធ្វើដំណើរទៅកាន់ទីនោះឲ្យបានមុនយ៉ាងហោចណាស់ ៣០នាទី ដើម្បីអ្នករៀបចំខ្លួន ដូចជាចូលបន្ទប់ទឹក សិតសក់ សម្រួលអាវ ឬចងក្រវ៉ាត់កជាដើម។

4.អានការណែនាំរបស់តេសឲ្យបានច្បាស់លាស់ (Read instruction carefully)

ជាទូទៅ តេសសរសេរនឹងប្រព្រឹត្តទៅប្រហែល ពី ៤០​នាទី ទៅ ១ម៉ោង។ តេសដែលគេចេញអាចជា ការសរសេរអំពីអត្ថបទ របាយការណ៍ ជំនាញឯកទេស ដំណោះស្រាយបញ្ហាជាដើម។ សូមឲ្យប្រាកដថា

5.អ្នកបានអានសេចក្តីណែនាំរបស់តេសយ៉ាងយកចិត្តទុកដាក់ និងយល់អ្វីដែលគេចង់បាន

6.ប្រើប្រាស់ សញ្ញាផ្សេងៗ របៀបសរសេរ ដើម្បីបញ្ជាក់ន័យឲ្យកាន់តែច្បាស់

7.សូមសរសេរឲ្យត្រូវពាក្យ វេយ្យាករណ៍

8.សូមគិតថា អ្នកសរសេរវា សម្រាប់មនុស្សដែលមិនមានជំនាញ និងចំណេះដឹងខាងផ្នែកនេះ

ខាងក្រោមនេះជា ប្រភេទសំនួរដែលគេតែងតែចេញជាញឹកញាប់៖

+ ចំណេះដឹងអំពីការងារ (Technical Know How)

គេចង់ដឹងថា តើបេក្ខជនដែលដាក់ការងារនោះ ចេះដឹង នឹងមានជំនាញលើការងារដែលគេត្រូវការនោះដែរឬទេ។ សរសេរចម្លើយ អំពី ការងារដែលអ្នកអនុវត្តន៍ផ្ទាល់ជាក់ស្តែង (មិនមែនយកតែទ្រឹស្តីទេ) ជាលក្ខណៈនីតិវិធី ដំណើរការ ដំណោះស្រាយបញ្ហាដែលអ្នកជួបប្រទះ ឬក្នុងកន្លែងដែលអ្នកធ្វើការងារតែម្តង។ជំនាញទំនាក់ទំនង និង

+ដំណោះស្រាយបញ្ហា (Communication and Problem Solving Skills)

តេសប្រភេទនេះ គេចង់ដឹងថា បេក្ខជនមានរបៀបទំនាក់ទំនងជាមួយអ្នកធ្វើការងារល្អ ឬដូចម្តេច បើមានបញ្ហានៅនឹងកន្លែងការងារ គេនឹងមានប្រតិកម្មយ៉ាងណា ដើម្បីដោះស្រាយដូច្នេះ អ្នកត្រូវប្រើជំនាញដោះស្រាយបញ្ហា និងជំនាញដំនាក់ទំនង ហើយលើកយកភាពជោគជ័យជាក់ស្តែងដែលអ្នកបានធ្វើវាមកបញ្ជាក់ផង។

អត្ថបទលេខៈ គល០០០៧

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

1 comment

Leave a reply

Your email address will not be published. Required fields are marked *