សុខភាព សុខភាពខ្ញុំ

ទឹកដូងមានប្រយោជន៍អ្វីខ្លះដល់សុខភាព

អត្ថប្រយោជន៍ ទឹកដូង

សព្វថ្ងៃនេះ ទឹកដូងក្លាយជាភេសជ្ជៈដ៏ពេញនិយម ឆ្ងាញ់ និងមានអត្ថប្រយោជន៍សម្រាប់សុខភាពរបស់អ្នកខ្លាំងណាស់។ វាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ រួមមានសារធាតុរ៉ែដែលមនុស្សយើងត្រូវការរាល់ថ្ងៃ​ ហើយទទួលទានមិនទាន់​បានគ្រប់គ្រាន់តាមសារពាង្គកាយត្រូវការឡើយ។

  • ទឹកដូងផ្ទុកសារធាតុចិញ្ចឹមយ៉ាងល្អ

ទឹកដូងខ្ចី គឺជាទឹកផ្លែឈើដែលធម្មជាតិបំផុត ហើយផ្ទុកជាតិទឹក ៩៤% នឹងមានសារធាតុខ្លាញ់ដែលធ្វើឲ្យធាត់ចំនួនតិចតួចបំផុត។

ទឹកដូង

ទឹកដូងមួយផ្លែ (ប្រហែលមួយកែវ _ ២៤០ក្រាម) មានផ្ទុកកាល់ឡូរីចំនួន ៤៦ ដូចជា៖

  • ជាតិស្ករ: 9 ក្រាម
  • ជាតិសរសៃ: 3 ក្រាម
  • ប្រូតេអ៊ីន: 2 ក្រាម
  • វីតាមីន C: 10% នៃ​ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI)
  • ម៉ាញ៉េស្យូមៈ 15% នៃ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI)
  • ម៉ង់កាណេស: 17% នៃ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI)
  • ប៉ូតាស្យូម: 17% នៃ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI)
  • សូដ្យូម: 11% នៃ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI)
  • កាល់ស្យូម: 6% នៃ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI)

ទឹកដូងខ្ចី ត្រូវបានគេរកឃើញថា ជាប្រភពល្អបំផុតនៃជាតិសរសៃ (Fiber) និង វីតាមីន។

ទឹកដូង

  • អត្ថប្រយោជន៍នៃការប្រឆាំងនឹងជម្ងឺទឹកនោមផ្អែម

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ទឹកដូងជួយគ្រប់គ្រង និងធ្វើឲ្យប្រសើរឡើងនៃកំរិតជាតិស្ករក្នុងឈាម។ វាមានសារធាតុម៉ាញេស្យូម ដែលជួយបង្កើនរំញោចអាំងស៊ុយលីន ហើយកាត់បន្ថយកំរិតជាតិស្ករបានយ៉ាងល្អ។

  • ជួយការពារគ្រួសក្នុងតម្រងនោម

ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារគ្រួសក្នុងតម្រងនោម។ ទឹកដូង វាពិតជាមានសក្តានុពលការពារគ្រួសក្នុងតម្រងនោមបាន។

  • ថែរក្សាសុខភាពបេះដូង

ការញ៉ាំទឹកដូងគឺមានប្រយោជន៍ក្នុងការបន្ថយហានិភ័យនៃជំងឺបេះដូង។ ក្នុងការសិក្សាមួយបានបានបង្ហាញថា ការដែលបានញ៉ាំទឹកដូង មានការកាត់បន្ថយកូលេស្តេរ៉ូល និងទ្រីគ្លីសេរីត (cholesterol and triglycerides)។

  • ជួយកាត់បន្ថយសម្ពាធឈាម

ទឹកដូងអាចជួយបន្ថយសម្ពាធឈាមនិងអាចបន្ថយហានិភ័យនៃការកកឈាមនៅក្នុងសរសៃឈាម។

  • អត្ថប្រយោជន៍បន្ទាប់ពីការហាត់ប្រាណ

ទឹកដូង ជាភេសជ្ជៈដ៏ល្អឥតខ្ចោះសម្រាប់ការបង្កើតជាតិទឹកនិងការបំពេញបន្ថែមអេឡិចត្រូលីត្រដែលបានបាត់បង់ក្នុងពេលធ្វើលំហាត់ប្រាណ។ អេឡិចត្រូលីត្រគឺជាសារធាតុរ៉ែដែលដើរតួនាទីយ៉ាងសំខាន់ៗជាច្រើននៅក្នុងរាងកាយរួមទាំងរក្សាតុល្យភាពជាតិទឹកបានត្រឹមត្រូវ វារួមមាន ប៉ូតាស្យូម ម៉ាញ៉េស្យូម សូដ្យូម និងជាតិកាល់ស្យូម។

អត្ថបទលេខ៖ សខ០០១៥

អត្ថបទនិងរក្សាសិទ្ធិដោយ គេហទំព័រ​ ហូបបាយ​ www.hopbuys.com

 

Leave a reply

Your email address will not be published. Required fields are marked *