សុខភាព

គន្លឹះ​១០យ៉ាងធ្វើឱ្យ​បេះដូង​មាន​សុខភាពល្អ

ដើម្បីឲ្យ​​បេះដូង​ របស់អស់លោកអ្នកមានសុខភាពល្អ សូមអនុវត្តតាមគន្លឹះខាងក្រោមនេះ

១.ហាត់ប្រាណយ៉ាងហោចណាស់អោយបាន១៥០នាទីក្នុងមួយសប្តាហ៍។

២.ការពារកុំអោយកើតជំងឺទីកនោមផ្អែម: ធ្វើតេស្តរកជាតិស្ករក្នុងឈាមជាប្រចាំ និង កាត់បន្ថយអាហារដែលសំបូរជាតិស្ករ។

៣.កាត់បន្ថយការទទួលទានជាតិអាកុល ច្រើនហួសកំរិត។

៤.គេងជាមធ្យម​៧ម៉ោងក្នុងមួយយប់អាចធ្វើអោយសរសៃឈាមមានសុខភាពល្អ។

៥.កុំអោយលើសទម្ងន់ដោយបរិភោគអាហារក្នុងបរិមាណការឡូរី តិចជាងការឡូរីដែលបានដុតបំផ្លាញតាមរយះការលេងកីឡា។

៦.តាមដានសម្ពាធឈាមអោយបានទៀងទាត់ប្រសិនបើលោកអ្នកមានប្រវត្តិគ្រួសារមានសម្ពាធឈាមខ្ពស់។

៧.គ្រប់គ្រងភាពតានតឹងរបស់អ្នកដោយធ្វើការតាំងសមាធិ រឺ យូហ្គា។

៨.បង្កើនអាហារបំប៉នសុខភាពបេះដូងដោយជាពិសារផ្លែឈើ និង បន្លែអោយបានកាន់តែច្រើនក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

៩.កាត់បន្ថយអាហារដែលមានជាតិខ្លាញ់(បរិភោគអាហារប្រភេទនេះច្រើនពេកអាចធ្វើអោយស្ទះសរសៃរឈាម)

១០.បញ្ឈប់ការជក់បារី ។

 

អត្ថបទលេខ៖ សខ០០៥

គេហទំព័រ ហបបាយ https://www.hopbuys.com

ប្រភពអត្ថបទ https:www.health.harvard.edu/healbeat/10-small-steps-for-better-heart-health