បច្ចេកវិទ្យា រថយន្ត

តើ​គួរ​ធ្វើ​យ៉ា​ង​ណា​ប្រ​សិ​ន​បើ​រថ​យ​ន្ត​រ​ប​ស់​អ្ន​ក​ចា​ក់​ប្រេង​ខុស​

តើ​គួរ​ធ្វើ​យ៉ា​ង​ណា​ប្រ​សិ​ន​បើ​រថ​យ​ន្ត​រ​ប​ស់​អ្ន​ក​ចា​ក់​ប្រេង​ខុស​

មានមនុស្សច្រើនណាស់នៅក្នុ​ង​ប្រ​ទេ​ស​យើ​ង​ដែ​ល​ចា​ក់​ប្រេ​ងខុស​ចូ​លទៅ​ក្នុង​រថយ​ន្តរ​ប​ស់គាត់​ករណី​នេះ​កើត​ឡើង​ស្ទើ​ជា​រៀ​ងរា​ល់​ថ្ងៃ​ តើ​អ្នក​ត្រួវ​ធ្វើ​យ៉ាង​ដូចម្តេច​ប្រ​សិ​ន​បើ​អ្នក​ជួយ​ប្រ​ទះ​រឿង​បែប​នេះ​ ? ហើយ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើ​ម្បី​ជៀ​ស​វាង​ការចាក់​ប្រេង​ខុស​បែប​នេះ​? អ្នក​ត្រូវ​ដឹង​ថា​ការ​ចំ​ណាយ​ទៅ​លើ​ការ​ជួស​ជុល​ករណី​នេះ​មាន​តំលៃថ្លៃ​ ដូច្នោះ​ហើយ​ទើប​គេហទំព័រ ហប​បាយយើង​ខ្ញុំ​នឹង​លើកឡើង​ពីរ​ចំណុច​គឺ៖

១ តើ​អ្នក​ធ្វើ​ដូ​ច​ម្តេច​ប្រ​សិ​នបើ​អ្នក​ចាក់​ប្រេង​ខុស​រួចហើយ​?

២​ តើ​អ្នក​ធ្វើ​ដូចម្តេចដើ​ម្បី​ជៀ​ស​វាង​ការ​​ចាក់​ប្រេង​ខុស?

១ តើ​អ្នក​ធ្វើ​ដូ​ច​ម្តេច​ប្រ​សិ​នបើ​អ្នក​ចាក់​ប្រេង​ខុស​រួចហើយ​

មិ​នត្រូវ​បើក​សោរ​បញ្ឆេះម៉ាស៊ីន

នេះ​គឺជា​ចំណុច​ពិសេស​ប្រ​សិន​បើ​អ្នក​ដឹង​ថា​ចាក់​ប្រេង​ខុស​ហើ​យ​អ្នក​មិន​ត្រូ​វ​បើ​កសោរ​រថយន្ត​ឡើយ​​បើ​មិន​ដូច្នោះ​ទេ​សាំង​ឬ​ម៉ាស៊ូត​នឹង​ត្រូវ​បាន​បូម​ចូល​ទៅ​ប្រព័ន្ធ​ប្រេងទាំង​ស្រុងនោះ​អ្នកត្រូវ​ចំណាយ​លើ​ការ​ជួស​ជុល​ច្រើន។

សំរាប់​រ​ថ​យ​ន្ត​មួ​យ​ចំ​នួ​ន​ប្រេង​ត្រូវ​បាន​បូ​ម​ចូល​ទៅ​ក្នុង​ប្រ​ព័ន្ធ​ប្រេ​ង​អូតូ​ម៉ា​ទិ​ក​ទោះ​បី​អ្នក​មិន​បើក​សោរ​ក៏​ដោយ​ ប្រ​សិន​ដូច្នោះ​អ្នក​ត្រូវ​​រុញរ​ថយ​ន្ត​រក​ក​ន្លែង​ទំ​នេ​រួច​ដឹក​ទៅ​យាន្តដ្ឋាន​ដែល​នៅ​ជិតបំផុត​ ​   គ្រាន់​តែ​បូម​ប្រេង​នោះ​ចេញ​និង​សំអា​ត​ប្រព័ន្ធប្រេង​អោយ​ស្អាត​ជា​ការ​ស្រេច ម៉ាស៊ីន​និង​តំណើរ​ការ​ឡើង​វិញ

ក​រ​ណី​អ្នក​បាន​បញ្ឆេះ​ម៉ា​ស៊ីន​ហើយ​បើក​បរ​

វា​និង​មាន​ករណីរ​មួ​យ​ចំ​នួ​ន​ដែល​កើត​ឡើង​នូវ​កំឡុង​ពេល​បើក​បរដូច​ជា៖ម៉ាស៊ីន​ឆេះ​ញ័រ​ ក​ម្លាំង​ខ្សោយ​ មានចេញ​ផ្សែង​ច្រើន​ជាដើម​​ និង​ រថ​យន្ត​មួយ​ចំនួន​និង​បង្ហាញសញ្ញា​មួយ​ចំនួន​នូវ​លើ​កុង​ទ័រ។ អ្នក​ត្រូវ​បញ្ឆប់​ការ​បើក​បរ​​ហើ​យ​បញ្ចូន​រថ​យន្ត​ទៅ​ធ្វើការ​ជួស​ជុល​ជៀស​វាង​ការ​ខូច​ខាតច្រើន​ជាង​នេះ ។

ប្រេង​សាំង​លាយ​ជា​មួយប្រេង​ម៉ាស៊ូត និង ប្រេង​ម៉ាស៊ូតលាយ​ជា​មួយប្រេង​សាំង​

ប្រេង​សាំង​លាយ​ជា​មួយប្រេង​ម៉ាស៊ូត៖​ ប្រ​សិ​ន​បើ​រថ​យ​ន្ត​រប​ស់​អ្នក​ប្រើ​ម៉ា​ស៊ី​ន​ម៉ា​ស៊ូត​តែ​ចាក់​ប្រេង​សាំង​ចូល​នោះ​វា​និង​រង​ផល​ប៉ះ​ពាល់​ច្រើន​ទៅ​លើ​ប្រ​ព័ន្ធ​ប្រេង​ពី​ព្រោះ​​នៅក្នុង​ប្រេង​ម៉ា​ស៊ូត​មាន​ផ្ទុក​នូវ​សា​រធា​តុរំអិល​ខ្លះ​ដើម្បី​ជួយ​អោយ​គ្រឿង​បន្លាស់​មួយចំនួន​នូវ​ក្នុងប្រ​ព័ន្ធ​ប្រេង​តំណើរ​ការ​បាន​ល្អ​តែ​នៅក្នុង​ប្រេង​សាំង​មិនមាននោះ​​ទេ​៕

ប្រេង​ម៉ាស៊ូតលាយ​ជា​មួយប្រេង​សាំង​៖ ប្រ​សិ​ន​បើ​រថ​យ​ន្ត​រប​ស់​អ្នក​ប្រើ​ម៉ា​ស៊ី​ន​សាំង​តែចាក់ប្រេង​ម៉ាស៊ូតចូល​នោះ​មិនមានផល​ប៉ះ​ពាល់​ច្រើន​ទៅ​លើ​ប្រ​ព័ន្ធ​ប្រេង​៕

២​ តើ​អ្នក​ធ្វើអ្វី​ដើ​ម្បី​ជៀ​ស​វាង​ការ​​ចាក់​ប្រេង​ខុស?

បញ្ជាក់​ប្រាប់អ្នក​ចាក់​ប្រេង​អោយ​បាន​ច្បាស់​មុន​ពេល​ចាក់​ ។

បិទ​សញ្ញាសំ​គាល់​សាំង​ឬ​ម៉ាស៊ូត​អោយ​បាន​ច្បាស់​លើ​គំរបចាក់​សាំង​។

អត្ថបទស្រាវជ្រាវដោយ ​គេហទំព័រ ហប​បាយ

Leave a reply

Your email address will not be published. Required fields are marked *