វិធីសាស្ត្រសរសេរCV ដើម្បីរកការងារធ្វើបានឆាប់
តើអ្នកចង់ សរសេរCV ដើម្បីឲ្យរកការងារធ្វើបានឆាប់ដែរទេ? គេហទំព័រ ហបបាយ សូមផ្តល់គន្លឹះពិសេសដូចខាងក្រោម៖
តើ Curriculum Vitae (CV) គឺជាអ្វី?
CV គឺជាឯកសារសង្ខេបអំពីប្រវត្តិការសិក្សា ជំនាញ និងបទពិសោធន៍ការងាររបស់អ្នកកំពុងរកការងារធ្វើ។ CV មានសំខាន់បំផុតព្រោះអ្នកជ្រើសរើសបុគ្គលិកនិងអានវាមុនគេបំផុត ដើម្បីស្វែងរកមនុស្សដែលគេចង់បានសំរាប់ក្រុមហ៊ុនរបស់គេ។ ដូចនេះបើ CV សរសេរមិនល្អទេ លោកអ្នកនិងមិនត្រូវបានហៅទៅសម្ភាសឡើយ។
របៀបសរសេរ CV
ក្រុមការងារ គេហទំព័រ ហូបបាយ របស់យើង បានធ្វើការសិក្សាស្រាវជ្រាវយ៉ាងប្រុងប្រយ័ត្ន ដើម្បីធ្វើផ្តល់នូវបច្ចេកទេសពិសេសក្នុងការសរសេរ CVរបស់អ្នកមានប្រសិទ្ធភាពខ្ពស់ដូចខាងក្រោម៖
ព័ត៌មានគួរសរសេរក្នុង CV
១/ ព័ត៍មានលម្អិតរបស់អ្នក: សរសេរឈ្មោះពេញរបស់អ្នក អាស័យដ្ឋានដែលអ្នករស់នៅ លេខទូរស័ព្ទ និងអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នក។ បើតាមស្តង់ដាអន្តរជាតិ គេមិនដែលប្រាប់អំពីថ្ងៃខែឆ្នាំកំណើត ឬបិទរូបថតទេ លុះត្រាតែដាក់ការងារជាអ្នកបង្ខាញម៉ូត ប៉ុន្តែនៅប្រទេសកម្ពុជាយើង អ្នកជ្រើសរើសខ្លះនូវតែចង់មើលរូបថត និងដឹងពីអាយុជាដើម្បី។
២/ ប្រាប់ពីបវត្ថុបំណង៖ សរសេរពិីកម្មវត្ថុនៃការដាក់ពាក្យរកការងារធ្វើនេះក្នុងមុខតំណែងអ្វី ដោយយោងទៅលើប្រភពព័ត៍មាន និងកាលបរិច្ឆេទ ជ្រើរើសបុគ្កលិករបស់ក្រុមហ៊ុនដែលអ្នកបានឃើញ។
៣/ បទពិសោធន៍ការងារ៖ សរសេរចូលនូវប្រវត្តិការនៃបទពិសោធន៍របស់អ្នកតាមលំដាប់លំដោយ (ដាក់ការងារបច្ចុប្បន្ននៅខាងលើគេ) ហើយសូមប្រាកដថា បទពិសោធន៍ដែលសរសេរចូល គឺវាជាប់ទាក់ទងនឹងការងារដែលអ្នកកំពុងតែដាក់ពាក្យនោះ។ សំខាន់! អ្នកគួសរសេរអំពីលទ្ធផល ឬភាពជោគជ័យដែលអ្នកបានបង្កើតឡើងកន្លងមក។
៤/ ការអប់រំរបស់អ្នក៖ សរសេរអំពីការអប់រំរបស់អ្នកជាចំណុចៗ និងកាលបរិច្ឆេទនិមួយៗ។ សូមដាក់ការសិក្សាបច្ចុប្បន្ន មុនគេបង្អស់។
៥/ ជំនាញ និងភាពជោគជ័យរបស់អ្នក៖ អ្នកគូសរសេរចូលអំពីកំរឹតនៃចំណេះដឹងផ្នែក ភាសាអន្តរជាតិ និង ជំនាញកុំព្យូទ័រដែលអ្នកអាចប្រើវាបានយ៉ាងស្ទាត់ជំនាញ។
៦/ ចំណង់ចំណូលចិត្ត៖ សូមសរសេរពីការ ចូលចិត្តការងារជួយសង្គម ស្តាប់ចំរៀង កីឡា ជាដើម។
៧/ អ្នកធានា៖ ក្នុងដំណាក់កាលនេះ អ្នកមិនចាំបាច់ដាក់អ្នកធានាក៏បានដែរ ឬអ្នកអាចសរសេរបានថា “References available upon request”។ តែភាគច្រើនសូមសរសេរដាក់ចូលឲ្យហើយក៏បានដែរ។
សំគាល់៖ ហាមសរសេរកុហក ឬបំភ្លៃហូសហេតុ ព្រោះអ្នកជំនាញសំភាសការងាអាចស្ទង់ដឹងហើយអ្នកអាចធ្លាក់ដោយស្វ័យប្រវត្ត!
[…] វិធីសាស្រ្តរៀបចំ CV ដើម្បីរការងារធ្វ… […]
[…] វិធីសាស្ត្ររៀបចំ CV ដើម្បីរការងារធ្វ… […]